"ជេគ! ខ្ញុំសុំឈាមឯងតែបន្ដិចទេ! ចាំយើងដោះដូរឯងនឹងអ្វីដែលឯងចង់បាន!" មេការនិយាយបែបអង្វរកបើនាងជួយលោកប្រុសនាងមិនទាន់គាត់អាចនឹងសន្លប់បែបនេះមិនខាន
"តើអ្នកនាងព្រមដោះដូរឲខ្ញុំត្រឡប់ទៅផ្ទះវិញ2ថ្ងៃទេ?"ជេគសួរព្រមទាំងដើរខិតចូលទៅជិតអ្នកទាំង2
"យើងព្រម! ហុចដៃឯងមក!" នាងនិយាយព្រមទាំងបញ្ជាឲជេគហុចដៃខ្លួនមកឲនាង
"អ្នកនាងត្រូវតែចាំពាក្យអ្នកនាងទុក! ហើយហុចកាំបិតមកឲខ្ញុំមក! ខ្ញុំជាអ្នកធ្វើខ្លួនឯង!"ជេគតបនាយសុខចិត្តធ្វើខ្លួនឯងវិញ ជាជាងមេការនោះធ្វើអ្វីដែលប៉ះពាល់ដល់ជីវិតនាយ
"នេះ! ឯងត្រូវបន្តក់ឈាមរបស់ឯងឲត្រូវមាត់របស់គាត់ណា!"មេការនិយាយ
ជេគទាញកាំបិតមកដាក់ជិតកដៃរបស់ខ្លួន សម្លងឹមមើលទៅកាន់បុរសដែលមិនដឹងខ្លួននោះ។
*ឆ្វឹប*
មួយកាំបិតអូសលើដៃជេគធ្វើឲមានឈាមស្រក់ចុះមក ជេគឈឺមិនតិចដែលនឹងណា ឈឺសឹងតែយំទៅហើយ។ នាយឈោងដៃខ្លួនទៅកាន់មាត់បុរសដែលនៅលើគ្រែនោះ។
តក់
គ្រាន់តែឈាមមួយតំណក់របស់នាយចូលភ្លាមកែវភ្នែកបុរសនោះក៏ស្រាប់ដឹងខ្លួនមកភ្លាម តែគេមើលទៅហាក់នៅមីងមើងនៅឡើងទេ
"ហ៊ើយ!!!!!!" ជេគភ័យមិនស្ទើរទេ ភ្ងាក់មកក្រោយ
"លោកដង្ខៅ មិនអីទេមែនទេ?" មេការសួរទៅកាន់នាយក្រាស់
"យើងមិនអីទេ! ចេញទៅក្រៅទៅ!"គេនិយាយជាមួយសម្លេងត្រជាក់ដូចទឹកកក
ជេគកាលដែលគេដេញហើយក៏ប្រុងនឹងដើរចេញ តែសម្លេងមួយក៏ឃាត់
"ទៅតែនាងបានហើយ! ចំណែកជេយ៉ុននៅទីនេះជាមួយបង! "ជេគឈរទ្រឹងសម្លឹងមើលដំណើរដើរចេញរបស់មេកាស្រី
គ្រាន់តែមេការចេញទៅផុតភ្លាម រាងក្រាស់ស្រាប់តែដើរមកជិតជេគដែលកំពុងយកដៃទប់ឈាមរបស់ខ្លួន។
"ហុចដៃឲបងមក!" គេនិយាយឡើងតែជេគហាក់មិនព្រម ព្យាយាមដើរចេញពីនាយ
"អូនកុំខ្លាច! បងមិនធ្វើអ្វីអូនទេ! ហុចមកឲបងមក! "រាងក្រាស់នៅតែព្យាយាមឲអ្នកម្ខាងទៀតហុចដៃដែលស្រក់ឈាមនោះមកឲខ្លួន
"អ្នកណាទៅដឹងថាលោកមិនធ្វើអ្វីខ្ញុំ! លោកមិនមែនជាមនុស្សផងនោះ!"ជេគនិយាយឆ្លាតណាស់គ្រាន់តែឃើញគេស្រូបឈាមក៏ដឹងបាត់ទៅហើយថាមិនមែនជាមនុស្ស
"បងមិនធ្វើអ្វីដាក់មនុស្សដែលបងស្រឡាញ់ឡើយ! ហុចដៃអូនឲបងមក! វាហូរឈាមច្រើនណាស់!"ហ៊ឺសឹងនិយាយម្ដងនេះជេគក៏ព្រមប្រគល់ដៃដែលនៅហូរឈាមរបស់ខ្លួនឲ
បបូរមាត់ទន់ដាក់ថ្នមៗទៅលើមុខរបួសរបស់អ្នកម្ខាងទៀត។ វាពិតជាផ្អែមណាស់
"លោកធ្វើស្អីនឹង???" អ្នកណាមិនភ័យបើសុខៗគេមកបឺតឈាមខ្លួននោះ
"អស់អីហើយ! លើកក្រោយមិនបាច់ធ្វើចឹងទៀតទេ! "គេប្រលែងបបូរមាត់ចេញពីដៃអ្នកម្ខាងទៀត ហើយក៏អង្អែលលើវាថ្នម
"ខ្ញុំធ្វើព្រោះតែមានការដោះដូរប៉ុណ្ណោះ!"ជេគតបទាំងមិនហ៊ានមើលមុខបុរសដែលស្ថិតនៅចំពោះមុខខ្លួន
"ដោះដូរអ្វី? "
" ខ្ញុំត្រឡប់ទៅផ្ទះវិញចំនួន2ថ្ងៃ!"ជេគនិយាយមក
"អូនមិនអាចចាកចេញពីទីនេះបានទេ! "ហ៊ឺសឹងក័ស្រាប់តែប្រតិកម្មឡើង
"ហេតុអ្វីមិនអាច! វាជាការដោះដូរ ហើយសូមលោកឈប់ហៅខ្ញុំអូនទៅ! ពួកយើងមិនត្រូវជាអ្វីនឹងគ្នាទេ!"
"បងមិនអាចអនុញ្ញាតឲអូនមានគ្រោះថ្នាក់ទេ! អូននឹងមានគ្រោះថ្នាក់ពេលអូនចាកចេញទៅឆ្ងាយពីបង!"ហ៊ឺសឹង
"ហេតុអ្វីខ្ញុំត្រូវ ជួបគ្រោះថ្នាក់?"ជេគសួរឡើងវិញ
"ព្រោះអូនជាmateរបស់បង! ជាដៃគូររបស់! គេម្នាក់នោះនឹងតាមធ្វើបាបអូនមិនខានទេ! "
អូនបងសម្បើមហាស៎! កុំជ្រេញអីធ្វើមិចបើ story lineវាបែបនឹង
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!