"ហេតុអ្វីក្នុងវិមានលោកមានរូបខ្ញុំ?"រីគីសួរទៅកាន់អ្នកដែលឈរក្បែរគេ
"....."ស៊ុងហូនប្រែជាស្ងាត់មិនតបតរ
"ហេតុអ្វីរូបថតមួយនោះមានរូបខ្ញុំ?? ខ្ញុំនឹងលោកពួកយើងមិនដែលស្គាល់គ្នាពីមុននោះទេ! ហេតុអ្វីបានជាមានរូបខ្ញុំ?"ទឹកភ្នែកមួយតំណក់ស្រក់ចុះមកដោយភាពភ័យខ្លាច ក្នុងចិត្តរីគីពេលនេះគឺខ្លាចអ្នកដែលឈរក្បែរខ្លួនយ៉ាងខ្លាំង តើគេជាអ្នកណាឲពិតប្រាកដ?
" ហេតុអ្វីបានឯងយំ?"ស៊ុងហូនសួរបម្រុងនឹងយកដៃទៅជូតទឹកភ្នែកដែលស្រក់ចុះមកនោះ តែរីគីគេចមិនឲគេប៉ះខ្លួននោះឡើយ
"លោកជាអ្នកណាឲពិតប្រាកដ? ហេតុអ្វីបានមានរូបខ្ញុំតាំង? វាមិនមែនតែមួយផ្ទាំងទេ! រូបថតទាំងអស់សុទ្ធតែមានរូបខ្ញុំ?"រីគីសួរទាំងយំបណ្ដើរ ដើរថយក្រោយៗមួយជំហ៊ានបណ្ដើរ
*ប្រឹប *
ដោយសារតែគេដើរថយក្រោយមិនបានមើលគេក៏ឈានជើងទៅជាន់កញ្ចក់មួយ។ រីគីរាងភ្ងាក់បន្តិចក៏សម្រេចចិត្តបែរមកមើលអ្វីដែលខ្លួនដើរជាន់។ ដៃតូចឈោងទៅចាប់របស់នោះមកមើល វាគឺជាស៊ុមរូបថត។
"រីគីឆាប់ឲវាមកយើងមក! "ស៊ុងហូនកាលដែលឃើញស៊ុមរូបថតនោះហើយក៏ចាប់ភ័យខ្លាច រួចក៏បម្រុងនឹងបោះជំហ៊ានដើរទៅជិតរាងតូច
"កុំឈានមកទៀត! នៅត្រង់នឹងហើយ!"រីគីបែរមកនិយាយខ្លាំងហើយក៏បែរត្រឡប់ទៅមើលរូបថតនោះវិញ
រីគីយកដៃទៅបោសធូលីដែលមានលើកញ្ចក់រូបថត។ រូបបុរសមាឌមាំដំបង សក់ពណ៌សរបែកទឹកប្រាក់ ភ្នែកពណ៌បៃតង។ រីគីស្រាប់តែភ័យដៃញ័រធ្វើឲរូបថតនោះធ្លាក់ពីដៃ។
"លោកជាអ្វីឲពិតជាប្រាកដ? លោកជាមនុស្សឬបិសាចហា៎? "រីគីស្រែកខ្លាំងៗទៅកាន់ស៊ុងហូនដែលឈរធ្មឹងមើលមកនាយជាមួយទឹកមុខស្មើរធេង
"......" គេនៅតែមិនតបតរ
"ស៊ុងហូន! លោកប្រាប់ខ្ញុំមកថាលោកមិនមែនជាពពួកមនុស្សពស់នោះទេ" រីគីសួរទាំងមានអារម្មណ៍ភ័យខ្លាច
"អូនដឹងវាទៅហើយ! បងគ្មានអ្វីត្រូវបកស្រាយទេ! "គេប្រើសព្វនាមដែលគេមិនដែលប្រើមកពីមុន
"ចឹងមានន័យថាអ្វីដែលខ្ញុំគិតគឺជាការពិត??"រីគិសួរម្ដងទៀតព្រមទាំងដំឡើងសម្លេងជាងមុន
"..... "ជំនួសឲការតបគេក៏ងក់ក្បាល
"រីគី! អូនចង់ទៅណា ? "ស៊ុងហូននិយាយឡើងនៅពេលដែលវត្តមានរាងតូចដែលឈរមុខខ្លួនតើតម្រង់ទៅមាត់ទ្វា
" រីគី! កុំចាកចេញទៅវាគ្រោះថ្នាក់ណាស់!"ស៊ុងហូនស្រែកឡើងនៅពេលរីគីទាញទ្វារបើកចេញពីវិមាន
រីគីនៅតែមិនស្ដាប់នាយថែមទាំងរត់ចាកចេញយ៉ាងលឿនពីបុរសម្នាក់នោះទៀតផង។ ស៊ុងហូនចេញមកអ្វីដែលគេឃើញគឺត្រឹមតែការរត់ចាកចេញប៉ុណ្ណោះ។
"ចង្រៃយ៎!" គេស្រាប់តែប្រើពាក្យមួយនោះឡើង នៅពេលដែលឃើញស្រមោលម្យ៉ាងដេញតាមពីក្រោយរាងតូច
ចំណែករីគីវិញគឺរត់ចាកចេញជាមួយនឹងភាពភ័យខ្លាច នាយគិតថាវាមានត្រឹមក្នុងសុបិន្តប៉ុណ្ណោះនាយមិនជឿថាវាមានពិតនោះទេ។ តែការគិតរបស់នាយគឺខុសស្រឡះ ព្រោះវាបានបង្ហាញមកស្រស់ៗនៅនឹងមុខទៅហើយ។ រូបបុរសមនុស្សពាក់កណ្ដាល នឹងដងខ្លួនពស់ពាក់កណ្ដាលពណ៌សរនៅតែមានក្នុងស្មារតីគេជានិច្ច។
សម្លេងអ្វីមួយដែលហាក់កំពុងលូនដេញតាមគេក៏បន្លឺឡើង។ ពេលនេះរីគីដឹងហើយថាសុបិន្តដែលនាយគេងយល់សប្ដិរាល់យប់គឺជាប្រផ្នូល....
ព្រៃជុំវិញប្រែជាអ័ព្ទព្រមទាំងធ្វើឲមានភាពភ័យខ្លាច។ គេងាកក្រោយបន្ដិច... អ្វីដែលគេមិនចង់ឃើញក៏បង្ហាញ់ឲគេឃើញ។ គេរត់មិនឈប់នោះឡើយរបស់នោះប្រហែលជាគួរឲខ្លាចឬសាហាវណាស់ហើយ។ នៅពីក្រោយគេគឺជាសម្លេងលូនកាត់ស្លឹកឈើងាប់ សម្លេងលូននោះវាឮសូរខ្លាំងណាស់ ប្រហែលជាសត្វនោះធំណាស់ហើយមើលទៅ។ សម្លេងនោះកាន់តែមកជិតរាងតូច។ វាកាន់តែមកជិតទៅៗ។
ហាមមិនស្ដាប់ចឹងហើយ!
មួយទៀតទុកជាកាដូរអ្នកដេកផ្ទះ
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!