កាយស្ដើងទាំងពីគេងលើគ្រែធំៗពីរ ដោយមាននាយក្រាសទាំងពីរឈរសម្លឹងមិនដាក់។ ហ៊ឺសឹងគិតមួយសន្ទុះក៏ស្រាប់តែមានរឿងមួយឲនាយនឹកឃើញភ្លាម។
"ឯងគិតថាពួកគេត្រឡប់មកវិញទេ?"ហ៊ឺសឹងនិយាយធ្វើឲស៊ុងហូនបែរមករកនាយ
"ឯងចង់មានន័យថាមិច?"ស៊ុងហូនបែរមកសួរ
"គ្មានអ្នកណាហ៊ានហៅយើងethanក្រៅពីជេយ៉ុននោះទេ! ហើយជេគក៏មិនមានអត្តចរឹតម៉ត់ចត់ដូចអម្បិញមិញដែរ! គេមិនហ៊ាននឹងចាប់ដៃយើងដូមអម្បិញមិញនោះទេ!" ហ៊ឺសឹងនិយាយឡើងធ្វើឲស៊ុងហូនក៏គិតដល់រឿងមួយដែរ
"ត្រូវហើយ! គេក៏ហៅយើងrayដែល! តិចល៎~~បណ្ដាសារជំទាវម៉ាក់ត្រូវបានបំបែក??"ស៊ុងហូនថាហើយហ៊ឺសឹងក៏ស្រាប់តែរត់ចេញពីបន្ទប់ភ្លាមៗ ដោយមានស៊ុងហូនរត់តាមពីក្រោយ
"សោរបន្ទប់សៀវភៅនៅឯណា? "ហ៊ឺសឹងសួរនៅពេលនាយទាំងពីរមកដល់បន្ទប់មួយមានទ្វារពណ៌មាស
"នេះ!"នាយហុចកូនសោរពណ៌មាសទៅកាន់បងប្រុស
គ្រាន់តែពួកគេចូលដល់ភ្លាមក៏បំបែកផ្លូវគ្នាស្វែងរករបស់មួយ។
ការចំណាយពេលមួយសន្ទុះធំ ហ៊ឺសឹងក៏រកបានសៀវភៅមួយដែលពួកគេទាំងពីរចង់រក។
"ស៊ុងហូន! "នាយហៅប្អូនប្រុសមកដើម្បីមើលសៀវភៅនោះជុំគ្នា
បណ្ដាសារយើងទៅកាន់ជេយ៉ុន នឹង រីគី. បើពេលណាពួកគេកើតឡើងវិញ នឹងជួបកូនប្រុសទាំងពីររបស់យើងម្ដងទៀតបើសិនជាពួកគេឈានជើងចូលវិមានចន្ទនោះការចងចាំពីអតីតកាលនឹងត្រឡប់មកវិញ។ ហើយវាក៏មានន័យថាថ្ងៃព្រះចន្ទក្រហមនឹងកើតឡើងផងដែរ...
"ចង្រៃយ៎! ថ្ងៃព្រះចន្ទក្រហមជិតមកដល់ហើយ!"ហ៊ឺសឹហោកសៀវភៅនោះទៅនឹងការ៉ូមួយទំហឹង លាន់សូរពេញបន្ទប់
"ពួកយើងប្រញាប់ទៅមើលពួកគេវិញទៅ! ពួកគេប្រហែលជាដឹងខ្លួនហើយ!"ស៊ុងហូនតបទាំងស្រងូតស្រងាត់ជួបគ្នាមិនទាន់បានមួយឆមាសផងក៏ជិតដល់ថ្ងៃបែក
គ្រាន់តែនាយបើកទ្វារភ្លាមក៏ឃើញថារីគីកំពុងអង្គុយធ្មឹងៗនៅនឹងចុងគ្រែ។ គ្រាន់តែឃើញរាងក្រាស់ដើរចូលមកភ្លាម ទឹកភ្នែកក៏ស្រាប់តែស្រក់ចុះមកភ្លាម
"អូនមិនទាន់ស្លាប់ទេហេស៎?? "គេសួរនាយជាមួយទឹកភ្នែក ស៊ុងហូនកាលដែលឃើញបែបនេះមិនអាចធ្វើអ្វីបានក្រៅពីចូលទៅឱបក្រសោបលួងលោម
"កុំនិយាយបែបនឹង! បងមិនឲអូនចាកចេញពីបងទេ!" ស៊ុងហូនអង្អែលសក់រលោងនោះថើរៗ
"ចុះកូនពួកយើង! រេហ៍! កូនពួកយើងនោះ?"
"បងសុំទោស! បងមើលថែគេមិនបានល្អឡើយ! "ស៊ុងហូនបែរមើលមុខរីគីសម្លឹងមើលស្នាមទឹកភ្នែកដែលស្រក់ចុះមកនោះទាំងមានចិត្តអាណិតជាក្រៃលែង
ដែលនាយមើលចុះមើលឡើង ស្នាមដៅមួយនៅក្រោយកញ្ចឹងករស្រឡូនក៏បង្ហាញឲនាយបានឃើញ
"អូនបែរខ្នងបន្តិចបានទេ! "ស៊ុងហូនសុំហើយរាងតូចក៏បែរតាម
ចិត្តនេះឈឺហួសប្រមាណ! គ្រាន់តែឃើញស្នាមដៅលើកញ្ចឹងកស្រឡូនភ្លាម
"មានរឿងអ្វីហេស៎? ហ៊ូន?" ហ៊ឺសឹងឃើញប្អូនប្រុសស្ងាត់បែបនេះក៏សួរ
"បងមានរឿងអីមែនទេរេហ៍? ហេតុអ្វីមិននិយាយ?."រីគីសួរទៅកាន់រាងក្រាស់ដែលមិនកម្រើក
"ហ៊ឺសឹង! គេជា The moon son!" ស៊ុងហូនបង្ហើបឡើងទាំងភាពតក់ស្លុតចំណែកហ៊ឺសឹងគ្រាន់តែឮភ្លាមក៏ប្រញាប់ទៅមើល
"ឯងមើលជេយ៉ុនទៅមើលថាគេមានដែរឬទេ? "ស៊ុងហូននិយាយខ្លាំង
ហ៊ឺសឹងដើរទៅដល់រាងកាយសន្លប់ស្ដូកស្ដឹងរបស់ជេគភ្លាម មិនបាច់ចាំមើលឯណាឆ្ងាញនោះទេគ្រាន់តែដាក់ភ្នែក ក៏ឃើញបាត់ទៅហើយ"គេក៏ជាthe moon sonដែរ !"
"ចង្រៃយ៎!!" ស៊ុងហូនស្រែកឡើង រួចក៏ដើរចាកចេញទៅក្រៅបាត់ដោយមានហ៊ឺសឹងតាមទៅពីក្រោយ ទុកឲរីគីនៅធ្មឹងៗមើលដំណើរពួកគេទាំងពីរចាកចេញ
"The moon son ជាអ្វីហេតុអ្វីគាត់មើលទៅខឹងខ្លាំងម្លេះ?"
ឈឺហួសថ្លែងតែម្ដង🙂
Guess who back??
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!