"អូននិយាយពីដើមដល់ចប់ឲបងស្ដាប់បានឬអត់?"ហ៊ឺសឹងចោទជាសំណួរចំណែកជេគក៏ងក់ក្បាលទាំងនៅភ័យខ្លាចមិនទាន់បាត់
ជេគនិយាយពីដើមដល់ចប់ទាំងយំសស្រាក់ចំណែកហ៊ឺសឹងបានត្រឹមស្ដាប់ទាំងខឹងក្ដាប់ដៃយ៉ាងណែនចូលគ្នា។ ភ្នែកពណ៌ខ្មៅក៏ប្រែជាក្រហមភ្លាមៗ។
"តើវាមានន័យយ៉ាងមិចទៅ? ហេតុអ្វីខ្ញុំមានអារម្មណ៍ថាវាជាការបង្ហាញផ្លូវជាប្រផ្នូលយ៉ាងមិចមិនដឹងទេ!" ជេគនិយាយ
"អូនគេងទៅ! បងនឹងនៅកំដរអូន! ហើយស្អែកពួកយើងមានរឿងសំខាន់មួយត្រូវធ្វើ!"
"អឹម! ចឹងក៏បាន!"
#skip
ក្នុងវិមានមួយដែលមានពណ៌សរថ្លាចាំងដូចពន្លឺព្រះចន្ទ វត្តមានមនុស្សពីរអ្នកដើរចូលមកក្នុងវិមាន។
"លោកច្បាស់ទេថានេះជាផ្ទះផ្ទាល់ខ្លួនរបស់លោក? "មនុស្សប្រុសមាឌតូចសួរឡើង គេគឺជារីគី
"បើយើងមិនមែនច្បាស់ផ្ទះឯងគិតថាយើងបើកទ្វារចូលមកបានហេស៎?សួរមិនចេះមើល "បុរសមាឌមាំបែរមកតបជាសម្លេងរឹងកម្រឺស
"ចេះតែសួរទៅ! តែហេតុអ្វីលោកនាំខ្ញុំមកទីនេះដែរ?"រីគីសួរឡើងប៉ុន្ដែនាយនៅតែដើរចូលទៅតាមរាងក្រាស់ចូលទៅក្នុងវិមាន
"នៅទីនេះវាមានសុវត្តិភាពជាងផ្ទះមាត់សមុទ្រ!"ស៊ុងហូនតបមកវិញ
"តែខ្ញុំថាវាគួរឲខ្លាចជាងផ្ទះមាត់សមុទ្រទៅទៀត! "រីគីតបតែអ្វីដែលគេទទួលបានត្រឡប់មកវិញគឺជាសម្លេងសើចហួសចិត្តរបស់រាងក្រាស់ប៉ុណ្ណោះ
"គ្មានអ្វីគួរឲចង់សើចទេ! ហេតុអ្វីបានជាលោកសើច?" រីគីសួរជាមួយចម្ងល់
"នៅទីនេះគឺនៅជិតបងប្រុសឯងខ្លាំងបំផុតហើយ! "
"បងប្រុសខ្ញុំ?ហេតុអ្វីបងជេគគាត់នៅទីនេះ? ហើយគាត់នៅកន្លែងណា-... កុំប្រាប់ណាថាលោកធ្វើដាក់គាត់ដូចលោកធ្វើដាក់ខ្ញុំ?"រីគីស្រាប់តែបង្ហាញអាការៈខឹងឡើង
"ហេ៎! សម្រួលអារម្មណ៍សិនទៅមើល! យើងមិនមែនអាក្រក់ដល់ថ្នាក់នឹងនោះទេ!"ស៊ុងហូនឃាត់រាងតូចដែលបម្រុងនឹងដើរចេញពីនាយទៅរកបងប្រុសខ្លួន
"ចុះឯណាបងប្រុសខ្ញុំ? "រីគីបែរមកសួរតែមុខគឺនៅស្មើរធេងហាក់ខឹងនឹងនាយក្រាស់ណាស់ចឹង
"គឺគេប្រាកដជានៅវិមានក្រហមហើយ! រឿងអីដែលគេមកនៅក្នុងវិមានចន្ទនោះ- "ស៊ុងហូនមិនអាចបញ្ចប់ប្រយោគខ្លួនបានដោយសារ
"លោកមានន័យថាមិច? "រីគីស្រែកភ្លាត់សម្លេង
"នេះជាវិមានចន្ទ! ជាវិមានរបស់យើង! "ស៊ុងហូនឆ្លើយហីៗ ដើរទៅអុជចង្កៀងកញ្ចាស់មួយដើម្បីបំភ្លឺ
វាហាក់ដូចមានវេទមន្តយ៉ាងចឹង នាយត្រឹមតែអុជចង្កៀងមួយប៉ុណ្ណោះតែចង្កៀងផ្សេងៗទៀតក៏បំភ្លឺឡើង។ បរិវេណវិមានដ៏ធំក៏បង្ហាញឡើង ខុសពីវិមានក្រហម វិមានចន្ទ័មួយនេះមានសីតុណ្ហភាពត្រជាក់សឹងតែកក មានពន្លឺពណ៌សចាំងភ្លឹបភ្លេកៗដូចជាផ្កាយ ជញ្ជាំងវិមានមានពណ៍សប្រផេះដែលវាធ្វើមកហាក់តំណាងឲព្រះចន្ទយ៉ាងចឹង។
ផ្ទាំងរូបថតធំៗដាក់តាំងផុតខ្ពស់នៅតាមជញ្ជាំងវិមានទាំងមូល។ រីគីមិនទាន់បាននិយាយអ្វីនោះទេ តែភ្នែកនាយគឺមើលមិនដាក់ទៅកាន់រូបថតធំមួយដែលដាក់តាំងចំកណ្ដាលវិមាន។ រីគីប្រែជាបែកញើសសស្រាក់ ភ័យខ្លួនយ៉ាងមិចមិនដឹង។ ដោយឃើញរីគីឈរត្រឹងមិនកម្រើកបែបនេះរាងក្រាស់ហាក់ព្រួយបារម្ភក៏ដើរមកជិត
"មានរឿងអ្វីហេស៎?"
"ហេតុអ្វីក្នុងវិមានលោកមានរូបខ្ញុំ?"....
ទូងឆាំង! Happy new year everyone
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!