យើងមិនអាចដឹងពីចម្លើយរបស់រាងក្រាស់ហ៊ឺសឹងនិយាយទៅកាន់ជេគនោះទេព្រោះពេលនេះពេលវេលាបានឈាងមកដល់រាត្រីកាលទៅហើយ។ក្នុងបន្ទប់មួយដែលមានពន្លឺព្រះចន្ទចូលមកបន្លឺបានបង្ហាញរាងកាយមនុស្សប្រុសមាឌតូចល្អិតកំពុងប្រើចង្កៀងប្រេងបំភ្លឺដើម្បីអានសៀវភៅម្យ៉ាង។
"មិនដឹងជាកោះស្អីទេអាថ៍កំបាំងច្រើនណាស់!ខ្ញុំមិនដឹងជាមកធ្វើអ្នកយាមវិមានឬមកស្វែងរកកំណប់ទេ!"ជេគនិយាយហើយក៏ងើបដើរយកសៀវភៅដែលខ្លួនកំពុងអាននោះទៅទុកលើថ្នើរកន្លែងដើមវិញ
*ផឹប*ដោយសារតែដាក់មិនប្រយ័ត្នជេគបានធ្វើឲមានសៀវភៅមួយក្បាលធ្លាក់ចុះមក។
"សៀវភៅស្អីគេនេះ! ចេះមកធ្លាក់ទៅកើតដឹងថាខ្ញុំវាភ័យដែលទេ! "ជេគភ្ងាក់មិនស្ទើរទេព្រោះពេលនេះគេកំពុងនៅម្នាក់ឯងក្នុងបន្ទប់បណ្ណាល័យ
"កោះព្រះចន្ទក្រហម?????" គ្រាន់តែដៃតូចចាប់កាន់សៀវភៅនោះមកមើលភ្លាមក៏លាន់មាត់ព្រោះចំណងជើងក៏ប្លែកគួរឲចាប់អារម្មណ៍
ដោយចាប់អារម្មណ៍នឹងកម្រងក្របសៀវភៅដែលបង្ហាញពីរូបកោះដែលមានរាងជាព្រះចន្ទមួយចំរៀករួមជាមួយនឹងចំណុចកណ្ដាល់ដែលមានពណ៌ក្រហមឆ្អិនឆ្អៅ។ វាពិតជាទាក់ទាញជេគឲមកចាប់អារម្មណ៍នឹងវាខ្លាំងណាស់។
" Once eye can lied."
វាជាប្រយោគដំបូងនៅពេលដែលជេគបើកវាឡើងមកមើល។ ទឹកមុខដែលពោរពេញទៅដោយចម្ងល់របស់ជេគក៏បង្ហាញឡើងនៅពេលឃើញប្រយោគនឹង
" Sometime moon can shine under the water "
នៅទំព័រទី2វារឹតតែធ្វើឲជេគឆ្ងល់លើសដើម! ព្រះចន្ទនៅលើមេឃត្រូវទេ? ហេតុអ្វីមួយប្រយោគនេះវានិយាយថា ព្រះចន្ទអាចចែងចាំងក្រោមទឹកបាន!
សំណួរមិនតិចជា10ទេដែលកំពុងហោះវិលវល់ជុំវិញក្បាលនាយ នាយមិនយល់សោះថាប្រយោគទាំងនេះចង់មានន័យពីអ្វី។ ទោះឆ្ងល់យ៉ាងណាក៏កម្លោះតូចចិត្តធំនៅតែមានចិត្តក្លាហានបើកចូលទំព័រថ្មីដដែល។
" When it's connected he will lose his mate again!"
មិនយល់! មិនយល់! ជេគបើកបាន3សន្លឹកដំបូងក៏បិទទៅវិញភឹប!។ ជេគសម្លឹងមើលទៅកាន់ក្របខាងក្រោយនៃសៀវភៅ វាជាផែនទីនៃកោះមួយដែលធ្វើឲជេគបើកភ្នែកធំៗសម្លេងមើលទាំងភ្ងាក់ផ្អើល។
(by :zenlyalwaysunk1) [បើរូបមិនសូវច្បាស់មើលមិនដឹងថាជាពាក្យឬប្រយោគអ្វីអាចចូលទៅក្នុងpageញុមក្នុងFBបានញុមផុសជូនឲអាន!]
*ផ្លឹប*
ជេគស្រាប់តែធ្វើឲសៀវភៅនោះធ្លាក់ពីដៃ គ្រាន់តែសម្លេងដែលជេគបង្កនោះក៏បានឮទៅដល់ត្រចៀកដ៏វៃរបស់អ្នកកម្លោះឲស្ទុះរត់វឹងមកដល់ក្នុងបន្ទប់បណ្ណាល័យ។
"ជេគអូនមានរឿងអី? ហើយមិញនេះជាសម្លេងអ្វី?" ហ៊ឺសឹងចោទសួរមិនបានចាប់អារម្មណ៍ទៅនឹងសៀវភៅដែលធ្លាក់ទៅនឹងការ៉ូអដ្ឋ័ចំណាស់ឡើយ។
"អ៎! គ្មានអីទេ! លោកដង្ខៅមានការអ្វីហេស៎?"
"បងឮសម្លេងចេញពីបន្ទប់សៀវភៅក៏គិតថាមានអ្នកណាចូលតាមបង្អួចទើបចូលមកមើល តែមិនស្មានសោះថាជាអូន!"
"តោះពួកយើងចូលគេងទៅ!យប់ងងឹតស្លុបទៅហើយ! "ជេគនិយាយព្រមទាំងញញឹមទៅកាន់រាងក្រាស់ដែលឈរសម្លឹងមើលនាយដោយសេចក្ដីស្រឡាញ់
"អឹម~~~លោកដង្ខៅ! "ជេគហៅឈ្មោះហ៊ឺសឹងតិចៗហាក់ចង់សួរអ្វីចឹង
"មានអីមែនទេ? "
" តើលើកោះនេះមានវិមានប៉ុន្មាន? "ជេគនិយាយសំណួរខ្លួនភ្លាម ទឹកមុខញញឹមស្រស់របស់រាងក្រាស់ក៏ស្រាប់តែមកជាស្មើរធេងវិញភ្លាមៗ
"អូនទៅដឹងអ្វីមកខ្លះជេយ៉ុន?"ហ៊ឺសឹងនិយាយហាក់ខឹងតម្លើងសម្លេងខ្លួនខ្លាំងៗធ្វើឲជេគភ្ងាក់ក្រញាងខ្លួន
អ៊ឺយ! មិនយល់! មិនយល់!
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!