ក្នុងសាលដ៏ធំរបស់វិមានចន្ទ មនុស្សប្រុសពីរអ្នកកំពុងអង្គុយក្រេបរសជាតិទឹកម្យ៉ាងដែលមានពណ៌ក្រហម។ ទឹកមុខពួកគេមិនបានបង្ហាញពីភាពសប្បាយចិត្តឬ ត្រេកអរអ្វីឡើយ។ ទឹកមុខអ្នកទាំងពីរមើលទៅស្មុកស្មាញខ្លាំងណាស់។
"យើងមិនចង់បាត់បង់គេម្ដងទៀតទេ!"អស់ពេលជាយូរទម្រាំនឹងសម្លេងត្តជាក់បង្ហើបឡើងដាស់អារម្មណ៍អ្នកទាំងសងខាងឲបែរសម្លឹងមើលមុខគ្នា
"គ្មានអ្នកណាចង់ទេ!"ហ៊ឺសឹងតបយកដៃអង្អែលទៅលើមាត់កែវ
" ហេតុអ្វីមិនបញ្ចប់ត្រឹមនឹង?" ស៊ុងហូននិយាយម្ដងទៀតធ្វើឲហ៊ឺសឹងបើកភ្នែកធំៗ
"ឯងនិយាយអ្វី? ឯងចង់ឲពួកនោះបម្រួមកោះមកវិញឬ?"ហ៊ឺសឹងនិយាយរាងច្រលោតហាក់មិនចង់ធ្វើដូចអ្វីដែលស៊ុងហូនគិតឡើយ
"ចុះឯងចង់ឲយើងមើលមនុស្សដែលយើងស្រឡាញ់ស្លាប់នៅនឹងមុខម្ដងទៀតមែនទេ??!!" ស៊ុងហូនស្រែកស្ដីបន្ទោសទៅកាន់អ្នកម្ខាងទៀត កែវថ្មដែលនៅនឹងដៃក៏បោកទៅនឹងតុមុខហ៊ឺសឹង
"ចុះឯងគិតថាយើងចង់ឬ? យ៉ាង-"ហ៊ឺសឹងបែរសម្លឹងមើលកែវភ្នែកអ្នកជាប្អូន
"យើងមិនមែនឯង! យើងមិនអាត្មានិយមដូចឯងទេ! យើងមិនដឹងថាពេលគេនោះងើបមកនឹងស្អប់មុខឯងដល់បាតសមុទ្រយ៉ាងមិចទេ! ភ្លេចទង្វើរចោលម្សៀតឯងហើយមែនទេ?" ស៊ុងហូនស្រែកម្ដងទៀត កែវភ្នែកពណ៌ខ្មៅប្រែជាមានទឹកភ្នែកព្រឹមៗនៅនឹងកែម
"Raymond Albert. hazel!! យើងគិតថារឿងមួយនោះពួកយើងនិយាយគ្នារួចរាល់ហើ- "
"កុំប្រើនាមត្រកូលមួយនោះជាមួយយើង! យើងជាPark Sunghoon! Park Raymond! មិនមែនជាសមាជិកគ្រួសារHazelទៀតឡើយ! "ស៊ុងហូនហក់ដែលក្របួចកអាវហ៊ឺសឹងទាញនាយមកជិត
"........" ហ៊ឺសឹងមិនបានតបតតែក៏ចាប់ទាញដៃម្នាក់ម្ខាងទៀតចេញពីកអាវខ្លួនមួយទំហឹងរហូតក្រវ៉ាត់ដៃស៊ុងហូនទៅប៉ះនឹងតុ
"យើងមិនទាន់ភ្លេចរឿងអាត្មានិយមឯងធ្វើដាក់យើងទេណា! ព្រោះតែមហិច្ឆតាភាពលោភលន់ចង់គ្រប់គ្រងវិមានក្រហមឯងដាក់បណ្ដាសារឲយើងក្លាយជាពស់ពាក់កណ្ដាលមនុស្សពាក់កណ្ដាល! ចំណែកលោកពុកក៏កាន់ជើងឯងទៀត!"ស៊ុងហូនលើកយកអតីតកាលមួយដែលធ្វើឲទ្រូងនាយមានបន្លាមកដល់ពេលនេះ
"យើងមិនបានធ្វើ-"
"មិនបានធ្វើ? ឯងច្រណែនត្រង់យើងបានថាមពលពីត្រកូលជំទាវម៉ាក់នឹងលោកពុក ចំណែកឯងមានត្រឹមវង្សត្រកូលលោកពុក! ដូច្នេះឯងក៏ឲយើងក្លាយជាពួកពស់ជំនួសឲvampireព្រោះចង់ដណ្ដើមអ្វីដែលយើងមាន- " ស៊ុងហូននិយាយាមិនទាន់ចប់កណ្ដាប់ដៃធ្ងន់មួយក៏វាយលើមុខគេមួយទំហឹង
*ដឹប*
" បិទមាត់គ្មានបានការណ៍របស់ឯងទៅ! យើងប្រាប់ប៉ុន្មានដងថាយើងមិនបានធ្វើ! ពេលណាបានឯងឈប់ត្រចៀកសជឿអាjeongseong? "ហ៊ឺសឹងលក្រោយដាល់ប្អូនប្រុសដែលមើលទៅហាក់គ្មានសតិនោះរួចក៏និយាយ
"មួយមាត់ណាក៏អាjeongseong! ក្រែងវាក៏ជាមិត្តឯងដែលមែនទេ?"ស៊ុងហូនស្រែកឡើងក្រោកឈរវិញអស់កម្ពស់
រឿងពេលនេះគឺកាន់តែវិលក្បុងទៅហើយ មិនដឹងជាមានអំបោះបញ្ហាជំពាក់ជំពិនគ្នាប៉ុន្មានទៀតទេ។ jeongseongជាសត្រូវគេតើមែនទេ? ហេតុអ្វីបានស៊ុងហូននិយាយថាគេជាមិត្ត? វាមានរឿងអ្វីកើតឡើងឲពិតប្រាកដ? អ្នកទាំងបីជាអ្វីនឹងគ្នាឲពិតប្រាកដ?
" អាចង្រៃ!" ហ៊ឺសឹងហាក់ម៉ួម៉ៅនឹងមនុស្សនៅនឹងមុខនាយជាខ្លាំងទើបហក់ប្រុងទៅដាល់ម្ដងទៀតតែាម្លេងមួយបង្ហើបឡើង
"បញ្ចប់វាទៅ!!!!"........
ហ៊ឺសឹងប្រែស្រឡាំងកាំងចំណែកស៊ុងហូនក៏ដូចគ្នានៅពេលឮពាក្យមួយនោះ
ទាយមើលថាអ្នកណាអ្នកនិយាយ? ទាយត្រូវថែម1epទៀត
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!