រីគីភ័យណាស់ នាយក៏ស្រាប់តែរត់មកដល់ដើមឈើធំៗពីរ។ វាអស់ផ្លូវបាត់ទៅហើយព្រោះមានអ្វីមួយមកទាក់ជើងនាយឲដួលទៅលើដី។
"កុំសម្លាប់ខ្ញុំអី?"រីគីនិយាយទាំងភាពភ័យខ្លាចមិនហា៊នបើកភ្នែកសម្លឹងមើលអ្វីដែលនៅចំពោះមុខគេឡើយ
តែអ្វីដែលគេមានអារម្មណ៌ដឹងនោះគឺជាសារធាតុរាវម្យ៉ាងដែលបាញ់ឆ្វាចមកលើផ្ទៃមុខរបស់គេ។ ព្រមទាំងភ្ជាប់ជាមួយសម្លេងកាប់អ្វីមួយយ៉ាងចឹង។
"រីគី! អូនមិនអីទេមែនទេ?" សម្លេងបុរសដែលនាយស្គាល់យ៉ាងច្បាស់ថាជាអ្នកណាក៏បង្ហើបឡើង
"ហ៊ូន??" នាយហាក់លែងខ្លាចគេទៀតហើយ រាងតូចសម្លឹងមើលបុរសនៅនឹងមុខខ្លួនជាមួយទឹកភ្នែករលីងរលោងព្រោះភាពភ័យខ្លាច
"អូនអស់អីហើយ! តោះត្រឡប់ទៅសម្អាតខ្លួនអូនចេញទៅ! ខ្លួនអូនប្រឡាក់ឈាមពស់ហើយ! "ស៊ុងហូននិយាយហុចដៃទៅឲរាងតូចឆោងកាន់
"ហ៊ូន! ខ្ញុំឈឺជើង!" រីគីនិយាយឱនទៅមើលជើងខ្លួនឯងដែលដួលអម្បិញមិញនេះ
"មិនអីទេ! ចាំបងបីទៅវិញ!"ស៊ុងហូនដើរទៅជិតលើកបីរាងកាយតូចនោះមកក្នុងរង្វង់ដៃដើរតម្រង់ទៅវិមានចន្ទ័វិញ។ តែគេមិនដឹងនោះទេថាមានភ្នែកមនុស្សម្នាក់សម្លឹងមើលគេ។
"ឯងត្រឡប់មកវិមានចន្ទ័វិញហើយហេស៎? អាប្អូនកំហូច! ហ្អឹស! "គេនិយាយសើចហួសចិត្ត
តែបើយើងមើលឲជាក់វាគឺជាវិមានក្រហម។ បុរសនោះសម្លឹងមើលកាយវិការពួកគេពីវិមានក្រហមមក។
#skip
ព្រឹកដែលគ្មានសូម្បីពន្លឺថ្ងៃ វាមានអ័ព្ទខ្លាំងណាស់នៅព្រឹកនេះសូម្បីតែអាកាសធាតុក៏ចុះត្រជាក់ដែល។ ដំណើរដើរចេញពីបន្ទប់របស់កម្លោះមាឌល្អិតក៏មានសម្លេងមួយសួរមកនាយ។
"អូនរួចរាល់ហើយមែនទេ?" ហ៊ឺសឹង សួរ
"រួចរាល់ហើយ! លោកដង្ខៅបម្រុងនឹងនាំខ្ញុំទៅណា?"ជេគសួរទាំងឆ្ងល់ព្រោះនាយមិនដឹងពិតមែនថាគេចង់នាំខ្លួនទៅណា
"ពេលទៅដល់អូននឹងដឹង! តោះប្រញាប់ទៅៗក្រែងល៎គេចាកចេញទៅបាត់!"ហ៊ឺសឹងមិនខ្វល់នឹងសំណួរជេគក៏ចាប់ទាញដៃនាយឲដើរចុះមកជាមួយខ្លួន
ដំណើរដើរចាកចេញពីវិមានតម្រង់មកទិសទិសឦសានបានធ្វើឲពួកគេចំណាយពេលប្រហែលជា1ចំរាកថ្ងៃ។ ជេគដែលដើរតាមនាយក្រាសនោះមិនដឹងថាគេនាំខ្លួនទៅណាឡើយដឹងត្រឹមតែចេះតែដើរតាមទៅ។
"អូនមានប្អូនប្រុសត្រូវទេ? "សុខៗហ៊ឺសឹងក៏សួរ
"អឹម! អូន-ខ្ញុំមានប្អូនប្រុសម្នាក់!"រវល់ងាកមើលនេះមើលនោះធ្វើឲនាយភ្លេចខ្លួនពីសព្វនាមខ្លួនឯង
"ហឺស! អូនមិនបាច់ហៅដូចមុននោះទេ! បងនឹងអូនពេលនេះអូនគឺជាមនុស្សដែលបងស្រឡាញ់!" ហ៊ឺសឹងនិយាយបែរមករកជេគដែលដើរតាមពីក្រោយខ្លួន មើលរាងតូចក្នុងក្រសែរភ្នែកគួរឲស្រឡាញ់
"តោះពួកយើងមកដល់ហើយ! "រវល់តែអៀនស្រាប់តែហ៊ឺសឹងនិយាយឡើងម្ដងទៀតពេលនេះពួកគេមកដល់មុខវិមានពណ៌សចំណាស់មួយែស
"នេះជាកន្លែងណា? "ជេគសួរលើក
" ជាវិមានចន្ទនោះអី! ពួកយើងឆាប់ចូលទៅ!"ហ៊ឺសឹងនិយាយអូនដៃជេគឲចូលមកជាមួយខ្លួន
"តើវាមានសុវិត្តភាពទេ?"ជេគសួរម្ដងទៀតមើលទៅនាយខ្លាចណាស់
"មិនអីនោះទេ! ទីនេះក៏មានជាប់សាច់ឈាមជាមួយបងដែរ!"ហ៊ឺសឹងនិយាយបែបនេះទើបជេគព្រមដើរចូលមកជាមួយ
នៅទីនេះវាពិតជាត្រជាក់ណា ត្រជាក់ជាងវិមានក្រហម10ទៅ20ដង។ ហ៊ឺសឹងកាលដែលឃើញជេគរងាបែបនេះក៏ទាញកាយតូចមកក្នុងរង្វង់ដៃ។
"អូហ៍? នេះចេះយកជើងមកជាន់វិមានយើងផងហេស៎?"សម្ដីមួយបង្ហើបឡើងពីបុរសម្នាក់ក្នុងឈុតពណ៌ស ព្រមជាមួយកាយតូចដែលក្នុងឈុតសដូចគ្នាតែរឹបបញ្ចេញរាងយ៉ាងខ្ញង់ចុះមកតាមកាំជណ្ដើរ
ជួបគ្នាហើយ! ជួបទាំងគូរម៉ងហា៎
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!