"ប្រពន្ធយើងស្លាប់តាំងពីឆ្នាំ1730ម្លេះ!" ស៊ុងហូននិយាយធ្វើឲកាយដែលអង្គុយលើផ្លូវគេបែរមកធ្វើមុខម៉ង់ៗមិនយល់
"នាងស្លាប់តាំងពី96ឆ្នាំមុនម្លេះ! លោកកុហកខ្ញុំច្បាស់ណាស់! គ្មានអ្នកណារស់ដល់100ឆ្នាំទេ!"រីគីនិយាយហាក់មិនចង់ជឿ.ក្រោកចេញពីលើភ្លៅអ្នកម្ខាងទៀត
" គេស្លាប់តាំងពីអាយុ20ឆ្នាំម្លេះ! "
" លោកកុហកខ្ញុំមែនទេ?ខ្ញុំមិនមែនក្មេងឲលោកបោកនោះឡើង! អាយុលោកស្របាលខ្ញុំសោះទៅមានប្រពន្ធតាំងពី96-100ឆ្នាំមុនយ៉ាងមិច! "គេនៅតែមិនខ្វល់ពីបុរសមុខគេ ហើយប្រកាន់គោលជំហរដដែលរបស់ខ្លួន
"ត្រូវហើយយើងកុហក! យើងកុហកឯងលេងប៉ុណ្ណោះ!"គេនិយាយទាំងទម្លាក់ទឹកមុខចុះ
" លោកឈ្មោះអី? អាយុ ប៉ុន្មាន? "
"ស៊ុងហូន! តែគេហៅយើងថាraymond! អាយុចាស់ជាងតាតួតឯងទៅទៀត! "
"លោកជាមនុស្សឬបិសាច- "
"យើងនិយាយលេងទេ! កុំខ្វល់អី! យើងបងឯង5ឆ្នាំប៉ុណ្ណោះ!"គេប្រកែកយ៉ាងលឿនហាក់ខ្លាចអ្នកម្ខាងទៀតនឹងពីអត្តសញ្ញាណពិតរបស់គេចឹង
"យី! ប្លែកណាស់!" រីគីនិយាយហើយក៏ដាក់ខ្លួនទៅអង្គុយក្បែរអ្នកម្ខាងទៀត ផ្ដេកក្បាលទៅលើស្នាមាំ
"ខ្ញុំមិនជឿថាលើលោកនេះមានបិសាចទេ! វាប្រហែលជាមានតែក្នុងរឿងនិទានតៗគ្នាប៉ុណ្ណោះ! "
"........ "គេមិនតបតែបែរភ្នែកទៅមើលមនុស្សមាឌល្អិតដែលអង្គុយក្បែរខ្លួននោះមិនដាក់
"លោកខ្ញុំមានរឿងមួយដែលខ្ញុំចង់និយាយប្រាប់! លោកជួយដោះស្រាយវាឲខ្ញុំបន្តិចបានទេ?"រាងតូចសួរ
"ហ្អឹម! និយាយមក! "
"ខ្ញុំតែងតែយល់សប្ដិថាមានnagaតាមសម្លាប់ខ្ញុំតាំងពីយប់ដែលឪពុកខ្ញុំលាចាកលោកមកម្លេះ! ខ្ញុំក៏ឆ្ងល់ដែលថាមានរឿងអ្វីបានជាសុបិន្តគេសាហាវ នឹងប្លែកខ្លាំងម្លេះ។ ខ្ញុំសួរទៅកាន់អ៊ំចាស់ៗដែលនៅជិតលំនៅពួកគាត់បានត្រឹមនិយាយថា គ្មានទេNagaនោះ! វាត្រឹមជាតួអង្គក្នុងរឿងប៉ុណ្ណោះអាកម្លោះកុំគិតច្រើនអី! ធ្វើតែរឿងល្អៗរៀងរាល់ថ្ងៃទៅ! តែខ្ញុំមិនចង់បានចម្លើយនោះឡើយ! លោកគិតយ៉ាងមិចជាមួយរឿងនេះ? "គេសួរតែអ្នកម្ខាងទៀតហាក់ ស្ទាក់ស្ទើរនឹងឆ្លើយសំណួររបស់គេ
"យើង-យើង- "
"លោកគិតយ៉ាងមិច? "គេសួរដដែល
" យើងមិនដឹងទេ! នៅទីនេះហើយហាមចេញទៅណា! យើងមានការបន្តិច! "គេឆ្លើយហើយក៏ក្រោកដើរចេញពីនាយ តម្រង់ទៅកាន់ទ្វារបន្ទប់ចាកចេញទៅ
ស៊ុងហូនទាញទ្វារបិទមិនហ៊ានងើបមុខមើលទឹកមុខរាងតូចដែលសម្លឹងមើលនាយនោះទេ។
*គ្រឹប*
"បងមិនអាចឲមានរឿងបែបនឹងកើតឡើងលើអូនម្ដងទៀតទេ!"ស៊ុងហូននិយាយមកកាន់ខ្លួនឯងតែមិនភ្លេចបែរសម្លឹងមើលទៅបន្ទប់
មិនដឹងស្អីទេ!
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!