ស្ថិតនៅក្នុងផ្ទះដ៏ធំ ដែលក្នុងនោះគឺមានមនុស្សប្រុសម្នាក់អង្គុយនៅជិតឡរភ្លើងដែលឆេះ ទឹកភ្នែកចេះតែស្រក់ចុះមកស្របពេលដែលរាងកាយគេគឺពោរពេញដោយស្នាមស្នេហ៍ដែលអ្នកម្ខាងទៀតប្រគល់ឲ។
"យំរកងាប់ស្អី! ធ្វើដូចធំដុំណាស់ចឹង!"សម្លេងមាំបង្ហើបឡើងធ្វើឲកាយដែលអង្គុយយំប្រញាប់ជូតទឹកភ្នែកខ្លួនចេញ
"ដោះលែងខ្ញុំឲត្រឡប់ទៅវិញបានឬនៅ?"គេសួរជាមួយទឹកមុខស្មើរ
"ចង់ទៅណា? គេចារមករួចហើយថែឯងជារបស់យើង! ចង់ទៅណាក៏មិនបានដែល!"គេនិយាយឡើង
"ខ្ញុំមិនដែលសូម្បីនឹងស្គាល់លោកផងលោកក៏បែរជាចាប់ខ្ញុំមក! ហើយធ្វើរឿងមិនល្អដាក់ខ្ញុំទៀតតើឲខ្ញុំទ្រាំរស់នៅបានយ៉ាងមិច?"
"រីគី! ឯងគិតថាឯងគួរទៅរស់នៅទីនោះហេស៎? ឯងរស់ខ្វះយើងមិនបានទេ!"
"លោកនិយាយស្អី! រឿងអ្វីដែលហ៊ានមកនិយាយថាខ្ញុំរស់ខ្វះលោកមិនបាន! "នាយប្រកែកញាប់មាត់
"*សឺត*~~ ឯងទទួលស្គាល់ការពិតទៅថាឯងក្លាយទៅជារបស់យើងហើយ! "គេថើបទៅសក់ទន់របស់អ្នកម្ខាងទៀត
"ហេតុអ្វីលោកធ្វើបែបនឹងដាក់ខ្ញុំ! ខ្ញុំមិនចង់ក្លាយជារបស់លោកឯងស្អីនោះទេ! "ត្រូវហើយបុរសឃោឃៅម្នាក់នឹងហើយដែលធ្វើឲគេក្លាយទៅជាដូចនេះ
"កុំយំអី~~~ ធ្វើយ៉ាងមិចបើឯងមានឈាមយើងក្នុងខ្លួនទៅហើយ! "គេនិយាយហាក់គ្មានរឿងអ្វីកើតឡើងចឹង ដើរទៅអង្គុយលើសាឡុងនៅក្បែរនោះទាញកែវស្រាក្រហមមកក្រេបរសជាតិធ្វើមិនដឹង
"មកនេះមក~ "គេបក់ដៃហៅអ្នកម្ខាងទៀតឲមកជិតខ្លួន
"យើងមិនចង់និយាយច្រើនដងទេ! មកឬអត់?" គេសង្កត់សម្លេងធ្វើឲនាយតូចមកទាំងមិនចង់
"មិនមែនអង្គុយក្បែរយើងទេ! "គេថាម្ដងទៀតទើបរីគីក៏ចុះមកអង្គុយផ្ទាល់ដី
"ហើយក៏មិនមែនអង្គុយផ្ទាល់ដីដែល!"គេនិយាយមកទទួលបានការសម្លក់ពីអ្នកម្ខាងទៀតថ្លែរ
"លោកចង់ឲខ្ញុំអង្គុយទីណា? អង្គុយលើសាឡុងក៏មិន អង្គុយផ្ទាល់ដីក៏មិន ចង់ឲខ្ញុំជ្រែកដីទៅអង្គុយក្នុងនរកមែនទេ?"គេស្រែកសម្លុតសួរជាមួយទឹកមុខហាក់រកយំបន្តិច
"អង្គុយលើភ្លៅយើងមក!"គេនិយាយគោះភ្លៅមាំរបស់ខ្លួនជាសញ្ញាឲអ្នកម្ខាងទៀតអង្គុយលើវា
"ហឺស!" ទោះនៅខឹងក៏ព្រមធ្វើតាមក្រោកទៅអង្គុយភ្នែកមិនបែរមើលនាយក្រាស់ឡើយតែដៃនៅឱបកនាយក្រាស់ជាប់បើមិនចឹងនឹងធ្លាក់បាក់ចង្កេះមិនខាន
"សឺត!! ពេលឯងខឹងឯងកាន់តែដូចគេ!"គេថើបថ្ពាល់បន្តិច ទើបនិយាយ
" ដូចអ្នកណា?" នាយងាកមកខ្វាច់ហាក់ចង់ដឹង
" ដូចប្រពន្ធរបស់យើង!"សម្ដីគេនិយាយមកហាក់មានអារម្មណ៍ពិបាកចិត្តមកជាមួយ តែនាយតូចបែរជាខឹងទៅវិញ
"ខ្ញុំមិនយល់ពីលោកសោះ! ប្រពន្ធលោកមិនដឹងទៅណាហេតុអ្វីបានយកខ្ញុំមក! ខ្ញុំសួរអ្វីក៏មិនឆ្លើយ លោកជាអ្នកណាក៏មិនប្រាប់ខ្ញុំ! សុខៗក៏ចាប់ខ្ញុំមកផ្ទះលោកបែបនេះ? ការងារនៅឯផ្ទះខ្ញុំមានច្រើនណាស់ " នាយនិយាយបាច់ៗទៅទាំងមិនខ្លាច
"មានតទៀតទេ?" គេនិយាយហាក់មិនកំណាចដូចមុនសោះ ញញឹមស្រទន់បែរមើលមកមុខនាយ
"ហេតុអ្វីមើលមុខខ្ញុំបែបនេះ?ខ្ញុំនិយាយត្រូវមែនទេ? "នាយសួរតែគេក៏គ្រវីក្បាលជំនួសពាក្យតបត
"ប្រពន្ធយើងស្លាប់តាំងពីឆ្នាំ1730ម្លេះ! ".....
អ្នកនៅនឹងមុខនោះជាប្រពន្ធទី2
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!