"អូហ៍? នេះចេះយកជើងមកជាន់វិមានយើងផងហេស៎?"សម្ដីមួយបង្ហើបឡើងពីបុរសម្នាក់ក្នុងឈុតពណ៌ស ព្រមជាមួយកាយតូចដែលក្នុងឈុតសដូចគ្នាតែរឹបបញ្ចេញរាងយ៉ាងខ្ញង់ចុះមកតាមកាំជណ្ដើរ
"យើងមានជើងយកជាន់វិមានជំទាវម៉ាក់មិនបានហេស៎?"ហ៊ឺសឹងនិយាយតបទៅវិញ
"ក្រែងឯងបានងារធ្វើលោកដង្ខៅតពីលោកពុកហើយហេស៎? ចាំបាច់មកជាន់ទីនេះធ្វើអ្វីទៀត!"ស៊ុងហូនតបមកវិញ ទឹកមុខនាយហាក់ធម្មតាតែដៃចាប់រឹតដៃតូចជាប់មិនឲនាយរត់ទៅរកជេគដែលឈរជិតហ៊ឺសឹងឡើយ!
"នេះបងប្រុសមកមួយទាំងមូលមិនគិតហៅអង្គុយសិនទេឬ? "ហ៊ឺសឹងនិយាយឡើងធ្វើឲជេគនឹងរីគីបើកភ្នែកធំៗមិនចង់ជឿ
"ថាមិច?? បងប្អូន?? "ជេគ/រីគីស្រែកឡើងព្រមគ្នាទាំងភ្ងាក់ផ្អើល!
" ហឺស! យើងទៅចាំនៅបន្ទប់ទទួលភ្ងៀវហើយណា៎!"មិនឲម្ចាស់វិមានអញ្ជើញនោះឡើយ នាយទាញដៃរាងតូចមកតាមខ្លួនដើរតម្រង់ទៅកាន់បន្ទប់ទទួលភ្ងៀវ
ស៊ុងហូនបានត្រឹមដកដង្ហើមធំទាំងធុញទ្រាន់ រួចក៏ដើរទៅតាមពីក្រោយបងប្រុសរបស់ខ្លួន
"ខានជួបគ្នាយូរសុខសប្បាយទេ?" ស៊ុងហូនសួរទៅកាន់ហ៊ឺសឹងជាមួយទឹកមុខប្រឹងញញឹមទាំងបង្ខំ
"បងជេគ! បុរសម្នាក់នោះជាអ្នកណា?" រីគីដើរទៅចាប់ដើមដៃបងប្រុសខ្លួនសួរពីបុរសដែលនាយឃើញគាត់មកជាមួយគ្នា
"គេជាលោកដង្ខៅវិមានក្រហម!ហើយបងទៅវិញទេដែលត្រូវសួរ! គេជាអ្នកណាហេតុអ្វីឯងនៅជាមួយគេ? ហើយគេមានធ្វើអីឯងទេ?ហើយហេតុអ្វីបានឯងមិនត្រឡប់ទៅផ្ទះវិញ!"ជេគសួរទៅកាន់ប្អូនប្រុសខ្សឹបៗឮតែពីរនាក់
"គេជាម្ចាស់វិមានមួយនេះ! ហើយគេចាប់ខ្ញុំមកជាមួយគេ-"
"ថាមិច! បងនឹងសម្លេសគេចោល-"ជេគតក់ស្លុតស្រែកឡើងមួយវាស់ ធ្វើឲរីគីប្រញាប់យកដៃទៅបិទមាត់បងប្រុស
"បងកុំទៅធ្វើអីគេ! គេនោះគ្រោះថ្នាក់ណាស់! គេមិនមែនជាមនុស្សល្អទេ "រីគីឱនខ្សឹបទៅកាន់បងប្រុស
តែថាទោះពួកគេចង់ខ្សឹបក៏មិនអាចគេចផុតពីបុរសចម្លែកទាំងពីរនោះទេ ពួកគេស្ដាប់បានទាំងអស់។ ចំណែកស៊ុងហូនបានត្រឹមសង្រឺតធ្មេញ នឹងពាក្យថា 'គេមិនមែនជាមនុស្សល្អទេ'។
"ចូលសាច់ការពួកយើងវិញ! "ហ៊ឺសឹងកាលដែលឃើញស៊ុងហូនរវល់តែសម្លឹងមើលរាងតូចទាំងពីរនាយក៏ចង់ចូលសាច់ការវិញ
"អ្ហឹម! និយាយមក!"ស៊ុងហូនតបលើកពែងតែមកក្រេបរសជាតិ
"យើងចង់សហការ!"
"សហការ?? ឯងចង់ក្បត់សម្ដីកាលពី100ឆ្នាំមុនហេស៎?"ស៊ុងហូនសួរទាំងមុខឌឺដង បានបង្ហាញឡើងជាមួយទាំងមុខខឹង
"កាលនោះ ផ្សេង! តែពេលនេះបើពួកយើងមិនសហការគ្នានោះទេ ពួកបក្សីនឹងពស់ប្រាកដជាមកតាមសម្លាប់ពួកគេនឹងពួកយើងទៀតមិនខាន!"ហ៊ឺសឹងនិយាយម៉ត់ចត់មានហេតុផល
"ក្រែងឯងជាអ្នកនិយាយខ្លួនឯងក្ដែងៗហេស៎ថាឯងសម្លាប់ពូជបក្សីរបស់អាjeongseongរួចហើយនោះ!"ស៊ុងហូនតប
"ចុះឯងក៏និយាយថាសម្លាប់ភរិយាវាទៅរឿងគ្រប់យ៉ាងនឹងផុតសេចក្ដីទេតើហី! "ហ៊ឺសឹងលើកដើមហេតុនៃសង្គ្រាមនាយទាំងពីរជាមួយនឹងសត្រូវ
"បើឯងមិនធ្វើឲយើងក្លាយជាnagaយើងក៏ប្រហែលជាមិនបាច់សម្លាប់jungwonដែល! "ស៊ុងហូនក្រោកឈរទាំងកំហឹង ពេលនេះបើអាចនាយហក់ទៅសម្លាប់អ្នកដែលអង្គុយមុខខ្លួននេះមិនខានទេ
"ឯងចង់ចោតថាវាជាកំហុសយើងហេស៎!!! "ហ៊ឺសឹងស្រែកឡើងចាប់ក្របួចក៏អាវរាងក្រាស់ស៊ុងហូនបម្រុងនឹងលើកដៃវាយ
តែដៃតូចពីរមកចាប់ដៃនាយជាប់!
"ហេតុអ្វីចាំបាច់ប្រើហឹង្សានិយាយតាមបម្រួលមិនបានទេឬ?Ethan~"ជេគនិយាយទឹកមុខស្មើរធេង
"បងក៏ដូចគ្នាray! អង្គុយចុះទៅ!" រីគីនិយាយឡើងធ្វើឲស៊ុងហូននឹងហ៊ឺសឹងរាងស្រឡាំងកាំងនឹងកាយវិការអ្នកទាំងពីរជាខ្លាំង
*ផឹប*
កាយតូចទាំងពីរប្រែជាដួលសន្លប់ភ្លាមៗធ្វើឲនាយទាំងពីរប្រញាប់ត្រកងបីដើម្បីកុំឲដួលទៅលើការ៉ូ
មានរឿងអីលើពីរនាក់នឹងមែន?
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!