ជេគយកសំបុត្រនោះមកបើកមើល
" មកជួបយើងនៅបន្ទប់ទ្វារក្រហមជាន់ទៅ5 នេះជាបញ្ជា!"ជេគអានវាឮៗទាំងចម្ងល់ មានរឿងអ្វីកើតឡើងឲប្រាកដ? ហេតុអ្វីបានជាមានមនុស្សរស់នៅជាន់ទៅ5?
"ហេតុអ្វីខ្ញុំត្រូវទៅជួប?? តែគេដាក់ថានេះជាបញ្ជាឬមួយមេការស្រីគាត់ចង់ជួបខ្ញុំ??" ជេគថាហើយក៏បត់សំបុត្រចូលហោបៅដើរសំដៅទៅជាន់ទី5ទាំងមានអារម្មណ៍ភ័យខ្លាច
ជំហានមួយៗរបស់នាយបានបញ្ចូនកាយមកដល់មុខបន្ទប់ដែលមានទ្វារក្រហម។ ដៃតូចៗលើកឡើងគោះទៅកាន់ទ្វារនោះតិចៗ
*តុកៗៗ *
"ចូលមក!! "សម្លេងគ្រលធំ វាបង្ហាញប្រាប់ជេគយ៉ាងច្បាស់ថាអ្នកនៅខាងក្នុងមិនមែនជាមេការស្រីនោះទេ ចិត្តមួយចង់បើកចូលតែចិត្តមួយខ្លាច
"*អាជេគ! គួរចូលឬអត់? ហើយម្នាក់នៅខាងក្នុងនឹងជាអ្នកណា? *"ជេគគិតក្នុងចិត្តស្ងាត់ៗ
"យើងជាអ្នកណាទាល់តែឯងចូលមកបានដឹង"សម្លេងមកពីខាងក្នុងធ្វើឲជេគភ្ងាក់ច្រងាង!មិញនេះគេនិយាយក្នុងចិត្តទេតើ! ហេតុអ្វីបានជាអ្នកខាងក្នុងនោះអាចតបគេបាន
"*អញ! អ្នកនៅខាងក្នុងនឹងជាគ្រូទាយឬជាគ្រូសិល្ប៍?? *"ជេគចាប់ផ្ដើមញ័រព្រោះអាកាសធាតុត្រជាក់ព្រមជាមួយនឹងបុរសដែលនៅខាងក្នុងផងដែល
"ចូលឬមិនចូល????? "សម្លេងសួរពីក្នុងមក វាបញ្ចេញមកហាក់គេបង្ខំនាយមួយទំហឹង ជេគដូចបដិសេធមិនចេញក៏យកដៃខ្លួនទៅបើកទ្វារនោះចូល
អព្វ័! មានតែអព្វ័ពេញមួយបន្ទប់នោះ! គ្មានអ្វីក្រៅពីអព្វ័ឬអ្វីនោះឡើយ។
"សួស្ដីតើអ្នកហៅខ្ញុំមកមែនទេ?"ជេគបោះសម្ដីទៅអព្វ័មួយនោះ សីតុណ្ហភាពនៅក្នុងបន្ទប់នេះគឺត្រជាក់ណាស់
"Shim-!" ពាក្យមួយមាត់ដែលជេគទទួលបាន បន្ទាមកនាយក៏ឮសម្លេងដួលប្រូសទៅនឹងការ៉ូបន្ទប់
"អ្នកណា? កើតអ្វីឬអត់នឹង?"ជេគស្រែកសួររួចក៏ដើរទៅកាន់តុក្បែរនោះ យកទៀនមកអុជបំភ្លឺ
កាយមនុស្សប្រុសមាឌមាំម្នាក់កំពុងតែដួលទៅនឹងការ៉ូ ជេគកាលដែលឃើញហើយក៏ប្រញាប់ទៅលើករាងកាយនោះឡើងឲផ្អែកខ្នងទៅនឹងគ្រែ។
"មានរឿងអ្វីកើតឡើង? ហើយលោកជាអ្នកណាហេតុអ្វីបានមកស្ថិតនៅក្នុងបន្ទប់នេះ? " ជេគទាញទៀនមកជិតខ្លួនទើបធ្វើឲពន្លឺចាំងចំបុរសដែកស្ថិតនៅចំពោះមុខគេ
"លោកកើតអ្វីហេតុអ្វីបានជាមានឈាម?? តហរូវការឲខ្ញុំជួយលាងរបួសឲទេ??" ជេគនៅតែសួរទោះអ្នកម្ខាងទៀតមិនតបសូម្បីមួយមាត់
"ជេយ៉ុន!!!!!! "សម្លេងស្រែកមួយទៀតពីមាត់ទ្វារ កាយកម្លោះក្នុងឈុតយ៉ាងអំណាចមួយដើរចូលមក មុខមាត់គេគឺហាក់ខឹងនឹងអ្វីយ៉ាងចឹង
"ឆាប់មកនេះ!" គេហៅជេគឲទៅជិតខ្លួនគេ ចំណែកជេគមិនបានកំរើកអ្វីបន្តិចនាយនៅសម្លឹងមើលទៅអ្នកទាំងពីរទាំងឆ្ងល់
គ្រាន់តែមួយវឹបសូម្បីតែជេគក៏ដកដង្ហើមមិនទាន់ផង កាយបុរសមាឌមាំដែលទើបចូលមកក្រោយនោះ ក៏មកឈរបាំងនៅចំពោះមុខគេ។ ដៃដែលត្រជាក់ស្រេបសឹងនឹងបានជាសាកសពមកក្រសោបដៃតូចៗរបស់ជេគជាប់។
"អ្នកណាអនុញាតិឲឯងចូលមកទីនេះ Raymond??" ហ៊ឺសឹង និយាយឡើងព្រមទាំងសង្កត់សម្លេងត្រង់ឈ្មោះនោះ
កាយបុរសម្នាក់ទៀតដែលជេគឃើញពោរពេញដោយឈាមនោះក៏ប្រែឲជាសៈរបួសអស់ កាយដែលមើលទៅគ្មានកម្លាំងក៏ប្រែជាមានកម្លាំងមហិមាភ្លាម! ជេគដែលឈរក្រោយខ្នងបុរសនោះឆាប់ផ្ដើមភ័យឡើង....
កាហ៊ូននឹងមករករឿងគេដល់កន្លែង!
បងមកវិញហើយ!! ច្រលំរត់ចោលអូនៗ😭
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!