ពេលនេះព្រះអាទិត្យចាំងចំកំពូលវិមានល្មម។ ជេគសម្លឹងមើលទៅកាន់ប្អូនប្រុសដែលកំពុងញ៊ាំអាហរដែលខ្លួនរៀបចំមកធ្វើភ្នែកម៉ង់ៗប្រាកដជាចង់សុំអ្វីពីប្អូនហើយ។
"បងមើលខ្ញុំបែបនេះក្នុងគោលបំណងអ្វី??"រីគីសួរទៅកាន់បងប្រុស
"បងដឹងថាឯងជិតត្រឡប់ទៅវិញដែលហើយមែនទេ? បងអាចពឹងឲឯងយកអាហារមួយថាសនេះទៅកាន់ល្អាងខាងត្បូងកោះបានទេ?"ជេគដកថាសអាហារមកដាក់មុខប្អូនប្រុស
"ហេតុអ្វី?"
"បងមានការងារត្រូវសម្អាត! ព្រោះនៅសុខៗក៏មានទឹកពណ៌ប្រាក់ស្រក់ពីមាត់បង្អួច! វាខាប់ដូចពិសពស់ដែលលោកពុកចាប់បានកាលពីមុនចឹង! "ជេគនិយាយព្រមទាំងចង្អុលទៅកាន់មាត់បង្អួចដែលនៅជ្រុងទី3
"បងនៅតែម្នាក់ឯងបែបនេះហេតុអ្វីនិយាយរឿងពស់?"រីគីនិយាយព្រមទាំងសម្លក់ទៅកាន់បងប្រុស
"ទៅៗចាត់ទុកថាបងពឹងឯងទៅចុះ! "ជេគហុចថាសឲប្អូនហើយក៏រុញនាយចេញតែម្ដង ព្រោះបើទុកទៀតវាហួសម៉ោងហើយ
"អឹម! បាន! "រីគីទទួលថាសហើយក៏ដើរចាកចេញ ទៅ
នាយមានអារម្មណ៍ថាទីនេះដូចប្រហែលៗទាំងដើមឈើដ៏ធំ ទាំងផ្លូវដើរ ទាំងដើមឈើដុះសងខាង។
"ខ្ញុំទើបតែមកទីនេះលើកទី1ទេហេតុអ្វីបានជាមានអារម្មណ៍ថាស៊ាំជាមួយទីនេះទៅហើយ??" សំណួរដែលគេសួរមកកាន់ខ្លួនឯង
គេដើរមួយសន្ទុះក៏មកដល់មាត់ល្អាង រៀងភ្ងាក់ផ្អើលបន្ដិចដែល ហេតុអ្វីបានជាមានមនុស្សប្រុសមកអង្គុយនៅទីនេះ?? បងប្រុសគេប្រាប់ច្បាស់ណាស់ថាគ្មានអ្នកណានៅក្នុងកោះនេះទេ! ឬមួយក៏គាត់កុហកដើម្បីឲនាយខ្លាច??
" សួស្ដី?? លោកជាអ្នកណាដែល?? "រីគីនិយាយទៅកាន់បុរសមាឌធំម្នាក់នោះ គេសង្ហាជាងបុរសដែលនាយជួបកាលពីព្រឹកទៅទៀត
"ឯងយកសំណែនមកទីនេះមែនទេ?"បុរសនោះសួរមក សម្លេងគេគ្រលរធំមានទឹកដម មុខមាត់សង្ហាព្រមជាមួយនឹងកម្ពស់ដ៏ខ្ពស់ រូបរាងមានសាច់មាំទាំ
"បាទ! ហេតុអ្វីលោកមកទីនេះតែម្នាក់ឯង?? "
" ឯងមិនមែនជាអ្នកមើលថែវិមានទេមែនទេបានជាមិនដឹងវិន័យកោះក្រហមមួយនេះ???" គេសួរទៅកាន់រីគីដែលឈរសម្លឹងគេទាំងងឿយឆ្ងល់
"អត់ទេ!" រីគីក្រវីក្បាលបដិសេធ
"ឯងមិនដឹងទេឬថានៅពេលយកសំណែនមកមិនត្រូវនិយាយជាមួយមនុស្សណាដែលឯងបានជួបឬឃើញតាមផ្លូវទាំងនៅមាត់ល្អាងទេមែនទេ??"
"ហាស៎?? ហាមមិនឲនិយាយ??? "
" តែពេលនេះវាហួសពេលទៅហើយ! ឯងធ្វើខុសវិន័យហើយ! និយាយពាក្យលាទៅកាន់បងប្រុសឯងទៅ! "
*ដឹប * អ្វីគ្រប់យ៉ាងប្រែជាខ្មៅក្រឹបនៅពេលដៃបុរសនោះមកវាយពីក្រោយកញ្ចឹងករបស់នាយ។ តែពាក្យដែលនាយឮចុងក្រោយគេនោះគឺ.....
"sunghoon! បងគឺជាsunghoon របស់អូន.... "សម្លេងនោះហើយដែលបានហោះមកស្របពេលដែលកាយនោះសន្លប់ស្ដូកស្ដឹងទៅក្នុងដៃបុរសនោះដែលចាំត្រកងនាយ
(ជួប1គូរហើយនៅសល់មួយទៀត!)
#ម៉ោងជំរៀកទៀនទី5 (បាច់សួរថាម៉ោងប៉ុន្មានទេព្រោះញុមក៏មិនចេះមើលម៉ោងនឹងដែល! 😊)
តុកៗ
មុខបន្ទប់របស់ជេគក៏ស្រាប់តែមានសម្លេងគោះទ្វារបានបន្លឺឡើង។ ជេគដែលអង្គុយសម្លឹងទៅព្រះចន្ទមាត់បង្អួចក៏បែរទៅរកមាត់ទ្វារទាំងចង្ងល់
"អ្នកណាមកគោះទ្វារទាំងយប់បែបនេះ? រីគីក៏ប្រហែលជាត្រឡប់ទៅវិញហើយដែល..." ជេគបានត្រឹមគិតតែម្នាក់ឯង
ក្រាក
អ្វីដែលនាយឃើញនោះគឺត្រឹមសំបុត្រមួយនៅមាត់ទ្វារ រឹតតែឆ្ងល់លើសដើម វិមានមួយនេះនាយនៅតែម្នាក់ឯងទេហេតុអ្វីបានជាមានអ្នកយកសំបុត្រមកដាក់មុខបន្ទប់នាយ។ ដៃទាំងពីរឈោងទៅចាប់សំបុត្រនោះយកមកបើកមើល...
See you soon lover...
YOU ARE READING
(ផ្អាក)ដង្ខៅចម្លែកនៃរាត្រីព្រះចន្ទក្រហម | HEEJAKE
Mystery / Thrillerបុរសវ័យ23ឆ្នាំត្រូវបានបញ្ជូនឲទៅមើលថែវិមានដ៏ចាស់មួយនៅលើកោះមួយជិតកំពុងផែបន្ដពីឪពុកជរា។ បម្រាមក្នុងវិមានដែលមាននោះបានធ្វើឲគេឆ្ងល់ពីវិមានចម្លែកនោះកាន់តែខ្លាំង។ 100ឆ្នាំសឹងតែមានម្ដង! ព្រះចន្ទពណ៌ក្រហមឆ្អិនឆ្អៅប្រៀបបានជាឈាមបានរៈយ៉ាងពេញបូណ៌មី!