«បើសិនបងមិនបានជួបនាង បងនឹងស្រលាញ់ខ្ញុំ ដូចខ្ញុំស្រលាញ់បងទេ?» ទឹកភ្នែករលីងរលោង ជាមួយសម្លេងស្រាលរដាក់រដុបបន្លឺឡើងសំដៅទៅអ្នកដែលអង្គុយនៅម្ខាងទៀត
ម្ចាស់រាងកាយក្រាសដែលសម្លឹងទៅនាងមិនដាក់ភ្នែក ប៉ុន្តែហាក់មិនមានអារម្មណ៍ស្រណោះស្រណោក ទទេស្អាតប្រៀបបានផ្ទាំងងងឹតពណ៌សែនខ្មៅ«កន្លងមកបងមិនដែលមានអ្វីអោយchaa ក្រៅពីពាក្យថាអាណិតឡើយ» ជាប្រយោគឆ្លើយតបក្នុងសម្លេងធ្ងន់សោះកក្រោះដែលនាងមិនធ្លាប់ឮពីមុនសោះ
នាងសម្លឹងកែវភ្នែកនឹងទ្រឹងប្រៀបដូចសភាវៈគ្មានជីវិត នាងសើចទាំងទឹកភ្នែកលើប្រយោគមិនសមហេតុផលដែលគេហ៊ាននិយាយចេញមក ដូច្នេះកន្លងមក បន្តិចក៏គេមិនបានស្រលាញ់នាងដែរ គេគ្រាន់តែប្រើប្រាសនាងដើម្បីអ្វីម្យ៉ាងដែលគេត្រូវការ អ្វីម្យ៉ាងដែលគេចង់បានតែប៉ុណ្នោះ
នាងសួរខ្លួនឯង ពីពេលណាមក? ហេតុអ្វីនាងមិនដឹងអ្វីសោះ? ឬព្រោះភាពយល់ច្រលំដែលគេផ្ដល់អោយនាងវាខ្ពស់ហួសពីអ្វីដែលនាងអាចយល់ឃើញ ទើបកន្លងមកនាងមើលទៅគេដោយពាក្យថាស្នេហាសុទ្ធសាធ ។«បងសុំទោស ដែលបងរំខានពេលវេលាchaaកន្លងមក បងស្ដាយក្រោយដែលបណ្ដោយអោយរឿងយើងឈានដល់ខណៈនេះ» អ្នកម្ខាងទៀតបន្ត
«ពាក្យសុំទោសបងមិនអាចធ្វើអោយខ្ញុំដូចដើមវិញឡើយ»
ជាប្រយោគចុងក្រោយដែលនាងនិយាយ ក៏ជាពេលដែលគេឈានជើងចាកចេញទៅ ចាកចេញដោយមិនងាកមើលទឹកភ្នែករបស់នាង .. ការលះបង់របស់នាង ចុងក្រោយនៅមិនសមតម្លៃ ចុងក្រោយនៅតែត្រូវដោះលែងអោយគេទៅដោយមិនអាចប្រកែកតវ៉ា ។
YOU ARE READING
« Falling Down: to be loved by a star »
Fanfiction«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...