Chapter 44

52 3 2
                                    

«Myunghoមកជួបយើងបន្តិច» សម្លេងរឹងបន្លឺពីអ្នកជាមេក្រុមកាត់ចង្វាក់ម្ចាស់កាយកម្ពស់ខ្ពស់ដែលអង្គុយចុចទូរស័ព្ទស្ងាត់ស្ងៀមនៅជ្រុងម្ខាង ឮប្រយោគហើយសមាជិកដទៃងាកសម្លឹងអ្នកជាមិត្តព្រមៗគ្នាដោយអារម្មណ៍មិនល្អប៉ុន្មាន, ព្រឹកព្រលឹមនេះសារព័ត៌មានបង្ហោះពាក្យចចាមអារ៉ាមគ្មានប្រភពប្រាកដលើបណ្ដាញinternetសឹងគ្រប់platform ចំណងជើងអត្ថបទនិយាយពីវត្តមានMinghaoនិងមនុស្សស្រីមិនដឹងអត្តសញ្ញាណម្នាក់ មតិមួយចំនួនវែកញែកថាអាចជាមនុស្សដែលគេកំពុងមានទំនាក់ទំនងជាមួយ មតិខ្លះនិយាយថាអាចជាមិត្ត ឬជាmanager ឬក្រុមការងារSeventeen ប៉ុន្តែពាក្យសម្ដីទាំងនេះសុទ្ធតែគ្មានភស្ដុតាងត្រឹមជាការអះអាងពីអ្នកដែលបានឃើញនឹងភ្នែក, គ្រប់យ៉ាងកើតឡើងត្រឹមពេលមួយយប់ ហើយច្បាស់ណាស់ថាវាជាផលរំខានប៉ះពាល់ដល់ប្រយោជន៍ក្រុមហ៊ុនលើបន្ទុក ពិតជាមិនងាយស្រួលដែលអាចមានពេលផ្ទាល់ខ្លួនជាឯកជនបំផុត ។

«ឯងទៅជាមួយអ្នកណា? នេះសំណាងហើយដែលគ្មានអ្នកណាថតរូបឯងបាន មិនចឹងពួកគេយករូបទៅលក់ចែកចាយបន្ត អាក្រក់ជាងនេះនឹងជម្រិតទារប្រយោជន៍ពីពួកយើងប្រាកដណាស់»  ប្រយោគស្រដីឡើងក្នុងន័យបារម្ភស្របពេលក៏ជាការបន្ទោសលើទង្វើធ្វេសប្រហែសរបស់អ្នកជាមិត្តក្នុងវ័យក្មេងជាងបន្តិច, Minghaoដកដង្ហើមធ្ងន់ដោយភាពតឹងតែងពេញទ្រូង ហត់នឿយគ្រប់ជំហានដែលត្រូវប្រឈមមុខទាំងដែលវាមិនមែនជារឿងសមឱ្យខ្វល់ចិត្តសោះ
«ខ្ញុំមិនអាចមានពេលផ្ទាល់ខ្លួនទេ!? នោះគឺមិត្តខ្ញុំ បើខ្ញុំមានមិត្តភេទផ្ទុយតើយ៉ាងម៉េច ពួកគេនឹងមិនពេញចិត្តមែនទេ?» សម្ដីតបត្រលប់ក្នុងប្រយោគប្រកែកតវ៉ាទាំងនេះជារឿងគ្មានហេតុផលចំពោះគេសូម្បីបន្តិច សកម្មភាពទាំងអស់ត្រូវប្រព្រឹត្តិក្រោមខ្សែភ្នែកអង្កេតតាមដានឥតចន្លោះ តើត្រូវទ្រាំនឹងសម្ពាធបែបនេះរហូតដល់ពេលណាទើបសង្គមនេះព្រមដោះលែងគេឱ្យមានសេរីភាព ?

«យើងដឹងថាឯងមានសម្ពាធ តែឯងក៏ដឹងពីដើមមកជីវិតជាidolនេះវាមិនមែនរឿងងាយស្រួលទេ»
Seungcheolនិយាយបន្តមុនផ្អាកបន្តិចដោយសម្លេងខ្យល់ដង្ហើមធ្ងន់, ទឹកចិត្តនេះនៅព្រួយបារម្ភពីមិត្តក្នុងវ័យក្មេងម្នាក់ នេះលើសបរិយាយ គេមិនមែនមិនដឹងប៉ុន្តែយល់ច្បាស់ដូចថ្ងៃពីសម្ពាយបន្ទុកដែលគ្រប់គ្នាមាន ត្រូវត្រៀមខ្លួនប្រឈមគ្រប់វិនាទីជាសិល្បៈករ.. មុនចង់ធ្វើអ្វី, ចង់រាប់អានអ្នកណា, មានទំនាក់ទំនងស្នេហា, ឬសូម្បីពាក្យសម្ដីនិងកាយវិការសុទ្ធតែត្រូវរៀបចំលក្ខណៈដោយលម្អិតបង្ការឥរិយាដែលអាចជាហេតុធ្វើឱ្យក្រសែភ្នែកអ្នកអង្គុយរងចាំចាប់កំហុសស្រាប់ប្រទះចំណុចបាន នឹងអាលយកមកធ្វើជារឿងដើម្បីផលប្រយោជន៍ ពួកគេដូចពេលនេះ..
«managerបានរៀបចំឆ្លើយតបលើសំនួរឥតប្រយោជន៍របស់ពួកគេស្រេចបាច់អស់ហើយ, រឿងលើកនេះឯងមិនបាច់ចាប់អារម្មណ៍ទៀតទេ ប៉ុន្តែលើកក្រោយត្រូវធ្វើអ្វីស្ងាត់ស្ងៀមជាងនេះបន្តិចទៅ» ចុងប្រយោគSeungchoel ទង្គោះស្មាទូលាយអ្នកសង្ហាជាមិត្តថ្មមៗក្នុងសញ្ញាណយល់ចិត្ត ប៉ុន្តែក្រៅពីនេះមិនអាចកែខៃអ្វីបានក្រៅពីដាស់តឿនសមាជិកឱ្យចេះប្រយ័ត្នជាងមុន, យើងមិនអាចផ្លាស់ប្ដូរសង្គមបាន ទើបត្រូវបង្ខំចិត្តសម្របខ្លួនតាម.. ។

« Falling Down: to be loved by a star »Where stories live. Discover now