Chapter 22

38 0 0
                                    


«រដូវកាលនេះជាពេលដែលក្រុមហ៊ុនយើងមមារញឹកបំផុត ទាំងកម្មវិធីទូរទស្សន៍ ទាំងផ្សាយពាណិជ្ជកម្ម និងការធ្វើគម្រោងទីផ្សារអោយអតិថិជន ដូច្នេះខ្ញុំសង្ឃឹមថាគ្រប់គ្នាខំប្រឹងប្រែងហើយបើសិនចាំបាច់ក្រុមរបស់យើងនឹងត្រូវបំបែកឱ្យទៅជួយក្រុមAផងដែរ» អ្នកជាមេក្រុមSoojin និយាយឡើងក្នុងអង្គប្រជុំ សមាជិកងក់ក្បាលទទួលព័ត៌មានដោយមានគំនិតរួចជាស្រេច ដំណឹងនេះអាចជារឿងល្អបំផុត, ប្រសិនបើពួកគេណាម្នាក់អាចចូលជាសមាជិកក្រុមAនោះគឺប្រៀបដូចជាការប្រលងតេស្តពិន្ទុខ្ពស់យ៉ាងអញ្ចឹង ក្រុមAប្រៀបដូចជាក្រុមស្នូលនៃក្រុមហ៊ុនទាំងមូលការងារក៏សំខាន់និងមានតម្លៃជាងគេ បានចូលរួមក្នុងក្រុមAគឺប្រាកដណាស់ជាគោលដៅរបស់បុគ្គលិកគ្រប់គ្នា។

«ម្យ៉ាងវិញ, សម្រាប់អតិថិជនថ្មីនេះគេត្រូវការcharacter animationលើការផ្សព្វផ្សាយផលិតផលពួកគេមានអ្នកណាចេះគូរគំនូរdigitalទេ?» សម្ដីបញ្ចប់ទៅជាមួយslideផលិតផលបង្ហាញសមាជិកក្រុម
«ខ្ញុំអាចធ្វើបាន» Kevinរហ័សឆ្លើយតបដោយវិការលើកដៃជាសញ្ញាផង ទើបអ្នកជាប្រធានក្រុមងក់ក្បាលអនុញ្ញាតក្នុងន័យផ្ទេរការងារនេះឱ្យទៅគេចាត់ការក្រោមតួនាទី ។

ក្រឡេកមកYuichaaដែលមិនទំនេរដៃតាមទម្លាប់នាងព្យាយាមតម្រៀបតារាងការងារឱ្យមានរបៀបទៅតាមថេរវេលា និងថ្ងៃខែច្បាស់លាស់ដើម្បីការពារការភ្លាំងភ្លាត់ដោយចៃដន្យ.. ។
«Momori តារាងscheduleក្នុងសប្ដាហ៍នេះរួចហើយឬនៅ?»
«ចាសរួចរាល់ហើយ» នាងបង្វែរlaptopសម្ដៅទៅSoojin ខណៈអ្នកម្ខាងទៀតពិនិត្យត្រួសៗបន្តិចរួចក៏ងក់ក្បាលដោយឃើញថារៀបរយល្អហើយ
«អញ្ចឹងចាំemailត្រលប់ទៅអតិថិជនវិញ ដើម្បីបញ្ជាក់ពីថ្ងៃថតនិងទីតាំងឱ្យបានច្បាស់លាស់ ជាពិសេសគឺជាមួយagencyរបស់modelផលិតផល» ប្រយោគក្នុងន័យរំឮកនាងបន្លឺពីមាត់Soojin ចំណែកនាងក៏ឱនក្បាលបន្តិចទទួលការដាស់តឿនដោយការគួរសមពីអ្នកដែលមានឋានៈខ្ពស់ជាង
«Yeriសម្រាប់គម្រោងទីផ្សារលើអតិថិជននេះនាងធ្វើដល់ណាហើយ?»
«នៅសល់តែmodifyម្ដងទៀតទេប្រធានក្រុម រសៀលនេះខ្ញុំនឹងផ្ញើរបាយការណ៍សរុបចុងក្រោយជូន» អ្នកដែលត្រូវគេនិយាយដល់រហ័សតបត្រលប់ ដៃម្ខាងកាន់ប៊ិចបង្វិលចុះឡើងតាមទម្លាប់មិនផ្ដល់សម្ពាធតានតឹងដល់ខ្លួនឯងរបស់នាង ក៏បង្ហាញចរិតការងារតាមបែបមានទំនុកចិត្តនិងជឿជាក់លើសមត្ថិភាពការងាររបស់ខ្លួនផង ។

« Falling Down: to be loved by a star »Where stories live. Discover now