ម្ចាស់កាយកម្ពស់ខ្ពស់អង្គុយស្ងាត់ស្ងៀមក្បែរតុទឹកតែជាប់របៀងbalcony ស្របពេលអ្នកម្ខាងទៀតច្រត់ខ្លួនអង្គុយកំដរក្នុងប្រយោគទទេ មិនហ៊ាននិយាយស្ដីរំខាន ខណៈទាំងសងខាងកំពុងព្យាយាមលុបបំបាត់គំនិតរសាត់អណ្ដែតមុននេះរៀងខ្លួន.. ភាពភ្លើតភ្លើនពណ៌ផ្កាវ៉ាយអូលែត ជារឿងមិនសមប្រកបក្នុងអង្គនៃប្រសាទទាល់តែសោះ.. ។
«បងយករបស់មកឱ្យChaaដែរ» យ៉ាងយូរទម្រាំសម្ដីបន្លឺពីអ្នកសង្ហាដោយសម្លេងស្រាល ប្រអប់ដៃរុញប្រអប់ក្នុងថង់ក្រដាស់សំដៅម្ចាស់ខ្លួនតូច បណ្ដោយឱ្យនាងធ្វើមុខងឿងឆ្ងល់សម្លឹងអ្នកសង្ហាត្រលប់ដោយមិនយល់ហេតុការណ៍
«របស់អីទៀតហើយ?» នាងរអ៊ូតែមាត់ ប៉ុន្តែដៃទាំងគូរបើក ប្រអប់ពណ៌ខ្មៅនេះភ្លាមតាមរេផ្លិចនៃមន្ទិល ទើបឃើញច្បាស់ថាជាស្បែកជើងកែងមួយគូរទៀតកាន់តែទង្គោះកណ្ដឹងចម្ងល់នាងឱ្យរង្គើរឡើង
«ស្បែកជើងមួយគូរទៀតហើយ? បងយកមកឱ្យខ្ញុំច្រើនម្លេះ?»
«មួយគូរនេះប្រហែលស័ក្តិសមនឹងChaaជាង.. Louboutin មានកែងចោត ពាក់យូរទៅនឹងឈឺជើងបន្តិចហើយបើជាValentino បងយល់ថាChaaចូលចិត្តជាង» ប្រយោគអធិប្បាយក្នុងន័យយកចិត្តទុកដាក់ បង្ហាញច្បាស់ៗពីការមើលឃើញដោយព្រួយបារម្ភទោះជារឿងតិចតួច.. ចរិតលក្ខណៈ ប្រណីតថ្នាក់នេះ អ្នកណាអាចមានជំនួសក្រសែភ្នែកនាងលើ វត្តមានគេបាន?
«មិនបាច់ពិបាកដល់ថ្នាក់នេះទេ.. បងឱ្យខ្ញុំច្រើនពេកហើយ»
«ជាមួយChaaគ្មានអីដែលបងឱ្យមិនបានទេ អំណោយដូចមិនមែនអំណោយ ព្រោះChaaសមនឹងទទួលបានស្រាប់» នាងញញឹមក្នុងសម្លេងសើចតិចៗសំដៅអ្នកសង្ហា មុនឆ្លើយតបតាមគំនិតរអិលនៃពាក្យសម្ដី
«បងធ្វើល្អៗដាក់ខ្ញុំអ៊ីចឹង ខ្ញុំកាន់តែស្រលាញ់បងហើយ.. ប្រយ័ត្នតែខ្ញុំហាមចិត្តខ្លួនឯងលែងបាន» ប្រយោគរបូតឥតទាក់ចេញពីបបូរមាត់ មុនពេលម្ចាស់ខ្លួនអាក់វិការបន្តិចក្រោយស្រដីចប់ ភាសាជ្រុលហួសពោលចេញទៅពីចិត្តឥតកុហកដែលព្យាយាមលាក់បង្កប់ គ្មានចេតនាឱ្យគេស្ដាប់ឮដោយន័យបែបនេះ
Minghaoច្រត់ប្រអប់ដៃរឹងមាំទល់មុខរលោងសម្លឹងថ្ពាល់ ពណ៌ជម្ពូដែលកំពុងឱនមុខគេចពីខ្សែចក្ខុពណ៌ស្រអាប់.. ចុងមាត់ញញឹមដោយគំនិតទឹកជ្រៅ ទោះដឹងច្បាស់ពីទឹកចិត្តនាងស្រាប់តែនៅសម្ដែងឫកពាមិនដឹងមិនឮដូចមនុស្សគថ្លង់ មិនបង្ហាញចំណាប់អារម្មណ៍ព្រោះមិនរំពឹងឱ្យនាងបណ្ដោយខ្លួនធ្លាក់ចុះចំពោះគេច្រើនជាងនេះ.. ។
YOU ARE READING
« Falling Down: to be loved by a star »
Fanfiction«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...