"Minghao scenario"
«Myungho schedule ថ្ងៃនេះនៅមានphotoshoot productមួយទៀតគឺចប់ហើយ» សម្លេងManager បន្លឺឡើងរំលឹកទៅអ្នកសង្ហាដែលអង្គុយមុខកញ្ចក់ផ្ទាំងធំ ជាមួយ make up artist កំពុងរៀបចំre-touch make up និងថែមថយម៉ូដសក់មុនបន្តការងារ
Minghaoសម្លឹងអេក្រង់ទូរស័ព្ទបន្តិចមុនងៀកទៅសួរmanagerបន្ថែម
«hyung ថ្ងៃនេះបញ្ចប់ម៉ោងប៉ុន្មាន? ខ្ញុំអាចទៅផ្ទះលឿនបានទេ ម្សិលមុិញខ្ញុំ rehearsalដល់ម៉ោង1យប់ឯណោះ» អ្នកសង្ហាបញ្ចប់ប្រយោគ ហើយបន្តនៅស្ងៀមរងចាំចម្លើយ
«ថ្ងៃនេះប្រហែលម៉ោង4រសៀល បើគ្មានបញ្ហាអីឯងអាចសម្រាកបានហើយ» Mangerបញ្ចប់ប្រយោគជាមួយស្នាមញញឹម ហើយទ្រគោះស្មាអ្នកម្ខាងទៀតមុននឹងចាកចេញទៅធ្វើការងារផ្សេងបន្តម្ចាស់កាយរឹងមាំញញឹមងក់ក្បាលត្រលប់ ហើយបន្តសម្លឹងអេក្រង់ទូរស័ព្ទរហូតរៀបចំខ្លួនរួចរាល់ទើបចេញដំណើរទៅកន្លែងថតមួយទៀត ។
«anyeongsaeyo~» ប្រយោគសួស្ដីជាមួយអាកប្បកិរិយាឱនគោរពតាមការសួរសម ខណៈអ្នកសង្ហាបោះជំហានចូលមកដល់ខាងក្នុងកន្លែងថត
កែវភ្នែកក្រឡេកប៉ះប្រសព្វនឹងរាងកាយកម្ពស់ទាបដែលឈរបែរខ្នងដោយភាពប្រហាក់ប្រហែល ប៉ុន្តែវិនាទីបន្ទាប់ម្ចាស់រាងកាយបែរខ្លួនតម្រងស្របទិសដៅនឹងក្រសែភ្នែកអ្នកសង្ហា.. នោះហើយ.. ជាភាពចៃដន្យដែលគេសួរថា តើនឹងមានប៉ុន្មានដងទៀត?
«anyeongsaeyo oppa!» សម្លេងដូចដែលធ្លាប់ស្គាល់ បន្លឺរំញោចការចងចាំ ស្របពេលគេបានត្រឹមញញឹមទទួល ប៉ុន្តែគំនិតនៃចិត្តនៅតែលោតចុះឡើងជុំវិញប្រព័ន្ធប្រសាទ
«Myunghoនេះឈុតដែលពួកខ្ញុំត្រៀម តើអាចប្ដូរឥឡូវនេះបានទេ ពួកយើងនឹងចាប់ផ្ដើមថត30នាទីទៀត» ប្រយោគពីក្រុមការងារជ្រៀតចូលចង្វាក់ក្រសែភ្នែកអ្នកទាំងពីរ ទាញអោយអ្នកម្ខាងទៀតដែលត្រូវរំឮករហ័សងក់ក្បាល ទទួលឈុតថ្មីពីដៃយកមកផ្លាស់ប្ដូរដោយមិនចាំយូរ ។
«អូខេcamera roll, set!» សម្លេងបញ្ជាចេញពីdirector បង្ហាញពីការចាប់ផ្ដើម
សម្លឹងទៅYuichaaដែលរត់ចុះឡើងជុំវិញsetហាក់មិនបណ្ដោយអោយកំហុសណាមួយប្រព្រឹត្តទៅសោះ ការងារទាំងមូលបញ្ចប់ទៅដោយរលូនដល់ជំហ៊ានចុងក្រោយ ។
ŞİMDİ OKUDUĞUN
« Falling Down: to be loved by a star »
Hayran Kurgu«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...