Chapter 61

75 5 10
                                    

"Minghao's scenario"
*kakaotalk messsage box*
Minghao: JaeInសុំទោសដែលរំសាយភ្លាមៗ សប្ដាហ៍ក្រោយបងជាអ្នកអញ្ជើញវិញតើបានទេ?
JaeIn: ខ្ញុំយល់ពីកាលវិភាគបងមិនអីទេ ថ្ងៃក្រោយក៏បាន
Minghao: សុំទោសម្ដងទៀតណា! បងសន្យាមិនឱ្យខកខានម្ដងទៀតទេ
Minghao: ជាការសុំទោស បងសងជាDinerមួយពេលបន្ថែមទៀត JaeInយល់យ៉ាងម៉េចដែរ?
JaeIn: ចាស៎! ខ្ញុំអូខេជានិច្ច ^^

   ប៉ុន្មានថ្ងៃនេះព្រោះកាលវិភាគសសឹកជាប់លាប់ស្ទើរគ្មាននាទីដកឃ្លា ម្ចាស់កាយកម្ពស់ខ្ពស់គ្មានសូម្បីពេលសម្រាកគ្រប់គ្រាន់តារាងការងារនៅប្រទេសចិនប្រកៀកប្រកិតប្រតិទិននឹងការងារក្នុងទឹកដីកូរ៉េ ចៃដន្យផ្ទួនគ្នាដែលរយៈក្រោយនេះទំនាក់ទំនងរវាងអ្នកសង្ហានិងMingyuកំពុងប៉ះទង្គិចពួកគេគ្មានចន្លោះផ្សារបញ្ជាប់នឹងគ្នាវិញទាល់តែសោះ បើគិតឱ្យជ្រៅបន្តិចនឹងយល់ថាគួរឱ្យអស់សំណើច..ជាមិត្តជំនិតលើសពីអាចវាស់វែងដោយពាក្យសម្ដី នាងជាអ្នកណាមកពីណាក៏មិនដឹងប្រាកដខ្លួនគ្មានស្រមោល បណ្ដោយឱ្យពួកគេពាក់មុខយក្សប្រឆាំងខ្សែចក្ខុគ្នាដោយងងើល.. នាងជាទេវៈពាំភ្លើងនាំភាពក្ដៅក្រហាយឬយ៉ាងម៉េច?

Minghaoបន្តហ្វឹកហាត់ក្នុងបន្ទប់ហាត់សម ជាមួយ choreographyថ្មីសម្រាប់albumដែលត្រៀមនឹងចេញនាចុងរដូវស្លឹកឈើជ្រុះនេះក្រៅពីក្បាច់រាំនៅត្រូវចំណាយពេលក្នុងបន្ទប់recordតាំងពីព្រឹករហូតឆ្លងចូលថ្ងៃថ្មី ពេលវេលាសេសសល់ត្រូវនិពន្ធចម្រៀងត្រៀមសម្រាប់albumបន្តបន្ទាប់ គេស្វែងរកខ្លួនឯងក្នុងលក្ខខណ្ឌត្រដាប់ត្រដួសបំផុត ដូច្នេះសូម្បីពេលវេលាសម្រាប់JaeInក៏ត្រូវរងចាំនៅមួយឡែក នោះកាន់តែមិនបាច់ហ៊ានរំឭកដល់នាង.. ។

«Myungho recordចប់មួយនេះអាចទៅផ្ទះសម្រាកបានហើយណា៎» សម្លេងWooziស្ដីសំដៅអ្នកដែលឈរនៅខាងក្នុុងបន្ទប់Recording ក្រសែភ្នែកងាកចង្អុលលេខនាទីដែល បង្វិលបង្ហាញត្រឹមម៉ោង2ទាបភ្លឺ អ្នកសង្ហាដែលនៅក្នុងបន្ទប់កញ្ចក់ទល់មុខងក់ក្បាលជាសញ្ញាមុនចាប់ផ្ដើមត្រៀមសាកសម្លេងម្ដងទៀត
«Okayy Good job!!» ប្រយោគបញ្ចប់ស្របពេលអ្នកជាមិត្តលើកមេដៃឡើងជាភាសាបញ្ជាក់ពាក្យសរសើរ ខណៈMinghaoញញឹមមុខស្មើតបតាមទម្លាប់ ដៃខាងស្ដាំដោះកាសក្រសោកត្រចៀកដាក់ទៅកន្លែងដើមវិញ កាយវិការពត់ពែនរាងកាយរឹងមាំយឺតៗ មុនអាចបោះជំហានចេញមកខាងក្រៅហើយផ្ដួលខ្លួនអង្គុយលើសូហ្វាទាំងអាការៈ នឿយហត់.. ប្រអប់ដៃទាញបើកទូរស័ព្ទដោយលោតរំញ័រច្រើនលើកហើយតែមិនបានឆ្លើយតប មានឱកាសភ្លាមក៏អន្ទះសារត្រូវបើកមើលអត្ថន័យក្រោមឈ្មោះនាងមុនគេបង្អស់.. ។

« Falling Down: to be loved by a star »Where stories live. Discover now