«ថ្ងៃនេះយើងបញ្ចប់ត្រឹមហ្នឹងចុះអរគុណសម្រាប់បទបង្ហាញអ្នកទាំងពីរ បើមានអ្វីបន្ថែមខាងយើងនឹងemailទៅរកវិញយ៉ាងប្រាកដ» សម្ដីពីអ្នកដែលអង្គុយទល់មុខYuichaaនិង Taewonបន្លឺឡើងមិនភ្លេចញញឹមតាមភាពគួរសម ខណៈគ្រប់គ្នាផ្ដើមទាញខ្លួនឈរឡើងព្រមៗគ្នាជាមួយប្រអប់ដៃសស្រាក់សស្រាំបិតទំព័រឯកសារនិងlaptopចុះ
«ចាស៎!ដោយក្ដីរីករាយ ខាងយើងសង្ឃឹមថានឹងបានដំណឹងល្អពីខាងបងស្រីវិញឆាប់ៗ» បញ្ចប់សម្ដីនាងឱនមុខចុះបន្តិចបង្ហាញការគោរព ស្របពេលអ្នកម្ខាងទៀតក៏ងក់ក្បាលជា សញ្ញាណត្រលប់ហើយដើរចេញទៅទើបYuichaaរហ័សបណ្ដើរខ្លួនអមអ្នកមានឈ្មោះជាអតិថិជនជាការជូនដំណើររហូតដល់មាត់ទ្វានៃហាងកាហ្វេ ។«សង្ឃឹមថាការងារនេះបានសម្រេចទៅចុះ បើសិនយើងអាចចុះកុងត្រាជាមួយអតិថិជនកាន់តែច្រើន performanceក្រុមពួកយើងក៏ល្អឱកាសបានpromoteឡើងប្រាកដជាខ្ពស់ណាស់» សម្ដីTaewonបណ្ដោយឱ្យអ្នកស្ដាប់ងក់ក្បាលស្របតាម ព្រោះច្បាស់ណាស់ថាបែបនឹងពិតមែនមិនត្រឹមតែអាចមានឱកាសpromote ក៏អាចមានឱកាសទទួលបានcreditល្អពីក្រុមហ៊ុន សង្គមការងារតទៅប្រាកដជាមិនលំបាកក្នុងការជ្រៀតចូល
អ្នកទាំងពីរប្រមូលឯកសារនិងlaptop មកកាន់នឹងដៃមុន ប្រញាប់ដើរចេញពីហាងកាហ្វេដែលស្ថិតនៅជាន់ខាងក្រោមនៃក្រុមហ៊ុនស្រាប់ បំណងសំដៅត្រលប់ទៅបន្ទប់ការងាររបស់ពួកគេដែលនៅជាន់ខាងលើ .. យូរៗម្ដងនាងលួចសម្លឹងទូរស័ព្ទបន្តិច មើលទៅនាទីនៃវេលាថ្ងៃត្រង់ក៏កៀកមកដល់ទើបលួចដកដង្ហើមធ្ងន់បន្តិចបន្ធូរចិត្តឱ្យស្រាលខ្លះ«Momoចាំសរុបការងារសង្ខេបនេះហើយយកឱ្យប្រធានក្រុមផងណា ព្រោះខ្ញុំមានការងារត្រូវធ្វើphotoshooting outdoor ជាមួយKeven» គ្រាន់តែមកដល់បន្ទប់ការងារភ្លាមTaewonរហ័សរៀបចំឥវ៉ាន់ជាដងcamera និងរបស់របរដែលចាំបាច់ខ្លះដាក់ចូលក្នុងកាបូបហើយរហ័សបែរខ្លួនចាកចេញទៅធ្វើការងារក្រោមតួនាទីបន្ត បន្សល់ត្រឹមនាងឱ្យអង្គុយម្នាក់ឯងក្នុងបន្ទប់ការងារសែនធំល្វឹង
«គ្រប់គ្នាចេញទៅអស់ទៀតហើយ..» សម្លេងរអ៊ូតិចៗ ប៉ុន្តែក៏រីករាយចិត្តម្យ៉ាងដែលអាចធ្វើការក្នុងភាពស្ងាត់ស្ងៀមទើប នាងនឹកឃើញដើរសំដៅរកiced americano ត្រជាក់ៗមួយកែវមកក្រេបកំដរពេលវេលារបស់នាង
VOCÊ ESTÁ LENDO
« Falling Down: to be loved by a star »
Fanfic«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...