Chapter 10

58 1 0
                                    

"11:40pm"

បន្ទាប់ពីបញ្ចប់ការងារថ្ងៃនេះទៅ Yuichaaនៅបន្តអង្គុយសំកុកធ្វើរបាយការណ៍បញ្ចប់រហូតដល់យប់ជ្រៅទើបដាច់ចិត្តចាកចេញពីតុធ្វើការត្រលប់មកផ្ទះ ..
នៅតាមផ្លូវក្រពះនៃពោះរាបស្មើចាប់ផ្ដើមរអ៊ូរង៉ូវៗបន្ទោស ម្ចាស់ខ្លួនដែលមិនព្រមដាក់អ្វីចូលទៅក្នុងពោះសោះក្រៅពីជាតិកាហ្វេអុីនតាំងពីព្រឹកព្រឹករហូតដល់ម៉ោងថ្មើរនេះ ប៉ុន្តែចំពោះនាងវាដូចជាមិនចម្លែក ខណៈដែលបណ្ដោយអោយខ្លួនឯងទម្លាប់នឹងសភាពបែបនេះរឿយៗពីមួយថ្ងៃទៅមួយថ្ងៃ

«ទ្រាំបន្តិចទៅក្រពះ ទៅដល់ផ្ទះយើងអោយឯងញុាំអោយឆ្អែត» ប្រយោគតែឯកឯងបន្លឺឡើងពីមាត់នាង
បរិយាកាសស្ងៀមស្ងាត់ក្នុងឡានក្រុងបណ្ដោយអោយនាងបិតភ្នែកសម្រាកទៅជាមួយកាសនិងតន្រ្តីដែលស្ដាប់ជាប់នឹងត្រចៀកចម្រៀង«Kidult» ដូចកំពុងបំពេរស្ថានភាពតានតឹងដែលនាងប្រទះជាមួយផ្លូវជីវិតថ្មីដែលនាងកំពុងដើរ.. ជីវិតជាមនុស្សពេញវ័យ ជីវិតដែលត្រូវសម្រេចចិត្តដោយខ្លួនឯង ដោយមិនមានអ្នកមកហាមាត់ហ៊ាមស្ដី.. ប៉ុន្តែវាបែរជាមិនងាយស្រួលដូចដែលធ្លាប់ប្រាថ្នាសោះ..។

"11:55pm"

មិនប៉ុន្មានឡានក្រុងមកដល់ចំណតរបស់នាងល្មម ក៏ស្របពេលដែលម្ចាស់ខ្លួនបើកភ្នែកឡើងទាំងនៅមមី នាងលើកទូរស័ព្ទមើលទៅម៉ោង"11:55នាទី" ហើយដកដង្ហើមធ្ងន់បន្តិច មុននឹងរៀបចំខ្លួនចុះចេញពីឡានក្រុង និងដើរបន្តទៅផ្ទះរបស់ខ្លួនដែលនៅមិនប៉ុន្មានblockពីចំណតឡានក្រុង... យប់ងងឹតសែនត្រជាក់ ផ្ដល់អោយនាងនូវភាពស្រងាកចិត្តខ្លះដែរ ដែលត្រូវបណ្ដោយអោយខ្លួនឯងមកលំបាកក្នុងទីក្រុងឆ្ងាយពីអ្នកផ្ទះ ម្ដងម្កាលនាងធ្លាប់នឹកឆ្ងល់ខ្លះដែរថាអ្នកដទៃប្រទះរឿងដូចនាងឬអត់? ឬគ្រាន់តែមកពីនាងខ្លួនឯងជាមនុស្សទន់ខ្សោយទើបយល់ថាគ្រប់យ៉ាងវាលំបាកយ៉ាងនេះ

ទឹង ទឹង!!
សម្លេងកណ្ដឹងនៃជណ្ដើរយន្តបន្លឺឡើង នាងបន្តជំហ៊ានចូលទៅខាងក្នុងទាំងមិនបានខ្វាយខ្វល់ពីបរិយាកាសជុំវិញ ប៉ុន្តែសម្លេងសម្រឹបជើងដែលបន្លឺពីចំងាយដាស់នាងអោយភ្ញាក់ពីគំនិត កែវភ្នែករហ័សសម្លឹងស្វែងរកប្រភពសម្លេងមុននឹងសម្លេងដង្ហក់បន្លឺឡើងដោយភាពភ្ញាក់ផ្អើល

« Falling Down: to be loved by a star »Where stories live. Discover now