«hyung-nimដឹងថាពួកគាត់លាក់នៅឯណាទេ? ប្រាប់ឱ្យដឹងផងមក~» សម្ដីបន្លឺក្នុងសម្លេងអង្វរស្វែងរកជំនួយពីcamera manខណៈម្ចាស់ប្រយោគដើរទៅមកច្រើនដងជុំវិញបរិវេណនេះហើយប៉ុន្តែនៅរកមិនឃើញ
Mingyuរអ៊ូសម្លឹងcamera manដដែលស្របពេលអ្នកម្ខាងទៀតបានត្រឹមញញឹមគ្រវីក្បាលបដិសេធមិនព្រមបង្ហើបសញ្ញាណអ្វីបន្តិចសោះ.. Seungchoel និងJunកំពុងដើរនៅផ្នែកម្ខាងពី Woozi និង Mingyu ព្រោះត្រូវបំបែកគ្នាដើររក បំណងចង់ឱ្យរករបស់ឱ្យបានឃើញឆាប់ៗ
«តិចនៅតាមបន្ទប់ក្នុងផ្ទះទេដឹង!? ខ្ញុំទៅមើលនៅបន្ទប់storageសិន» ចុងប្រយោគJunរហ័សដើរសំដៅបន្ទប់ដាក់របស់របរក្រុមការងារថត ចូលទៅមួយសន្ទុះមុនចេញមកវិញទាំងគ្រវីក្បាល
«ប្រហែលនៅក្រោមៗជុំវិញផ្ទះនេះទេដឹង»
Seungcheolស្រដីម្ដង វិការក៏ឱនចុះឈ្ងោកមុខសម្លឹងតាមចន្លោះឃ្លាតគ្នាល្មមដែលមើលទៅទំនងគួរតែអាចលាក់របស់ខាងក្រោមនោះបាន
«camera.. cameraកន្លែងណាមានដាក់cameraចោលប្រហែលលាក់កន្លែងហ្នឹងហើយ!» Mingyuនិយាយជាមួយក្រសែភ្នែកអើតឡឺមសម្លឹងជុំវិញខ្លួនក្រែងចាប់បានថាមានបំពាក់cameraចោលនៅត្រង់ណាមួយ
«Yaa~Mingyu~ឯងទៅមើលក្រោមដើមឈើនោះទៅ យើងទៅក្រោយផ្ទះនេះម្ដង» Wooziបញ្ចប់ប្រយោគនឹងបោះជំហានដើរទៅទិសផ្ទុយពីMingyu, ម្នាក់ៗរវៀសរវៃបោសវាសរករបស់ដែលត្រូវរកដោយហ្មត់ចត់ខ្លាចថាមើលរំលងចំណុចលាក់បាំងដែលក្រុមការងារលេងបន្លំជាមួយ ម្យ៉ាងទីនេះបរិវេណទូលាយល្មម សម្បូរកន្លៀតបិតបាំងគួរឱ្យសង្ស័យច្រើនគួរសមទើបត្រូវប្រើពេលយ៉ាងយូរដើម្បីស្វែងរកទាំងគ្មានតម្រុយ.. យ៉ាងណាពួកគេមិនប្លែកនឹងល្បែងបែបនេះមិនមែនលើកទីមួយនៅមានវគ្គលំបាកជាងនេះច្រើន ដងផង ។«waaa hyung-nimm ពួកខ្ញុំរៀបរួចអស់ហើយនៀក៎!completeហើយណា៎» ងាកមកផ្នែកម្ខាងក្រុម Jeongahanទាំងបីនាក់តម្រៀបរូបផ្គុំដាក់បញ្ចូលគ្នាយ៉ាងរួចរាល់នៅពេលសម្រេចហើយខាងក្រុមការងារប្រគល់គ្រាប់គូប៉ុងមួយទុកសម្រាប់ផ្លាស់ប្ដូរយកអាហារដូចដែលបានសន្យា
«ពួកខ្ញុំស្ទូចបានត្រីហើយ~» បានបន្តិចDinoនិងអ្នកផ្សេងដើរចូលមកទាំងដៃស្រាក់ដោយដងសន្ទូច និងកូនធុងទឹកដាក់ត្រីដែលស្ទូចបាននៅខាងក្នុង
រវល់នៅឈរទទួលគ្រាប់គូប៉ុង Minghaoមិននៅរងចាំបែរខ្លួនមកអង្គុយលើកម្រាលដែលអ្នកជាមិត្តកំពុងផ្ដេកខ្លួនច្រត់ដៃញញឹមសម្លឹងអ្នកសង្ហា
«ស្ទូចត្រីសប្បាយទេ?» Wonwooនិយាយស្របពេលម្ចាស់កាយកម្ពស់ខ្ពស់ទម្លាក់ក្បាលកើយលើភ្លៅអ្នកជាមិត្តដោយទម្លាប់ជិតស្និទ្ធ
«មានអារម្មណ៍ស្ងប់ល្អណាស់.. ពេលទំនេរខ្ញុំកំដរhyungទៅស្ទូចត្រីបើhyungចាប់អារម្មណ៍» អ្នកសង្ហាស្រដីត្រលប់ ខណៈអ្នកដែលអង្គុយបណ្ដោយជើងក្បែរលើកចិញ្ចើមសម្លឹងដោយប្រការចង់ចូលរួមពាក្យសម្ដី
«ចុះបង?»
«Jeonghan hyungដូចគ្នា» សម្ដីពោលត្រលប់ដោយសម្លេងស្រាលទាំងញញឹមត្រជាក់លួងលោមមិត្តពូកែជ្រៀតជ្រែងចូលខ្លួនគ្រប់រឿងគ្រប់កាលៈទេសៈ
ក្រុមដែលបញ្ចប់ការងាររបស់ខ្លួនរួចត្រលប់មកអង្គុយជុំគ្នានៅទីតាំងcampដោយឡែកតែក្រុមចាប់សត្វល្អិតទាំងបីនាក់នៅរត់ប្រឡែងមិនចេះអស់ថាមពលសោះ បណ្ដោយឱ្យអ្នកដែលអង្គុយមើលពីចម្ងាយសើចលើគ្រប់សកម្មភាពដែលបង្ហាញ.. ជាចរិតពិតមិនកុហក, ពូកែតែនាំរឿងប្លែកនាំសំណើចឱ្យអ្នកជុំវិញមិនចេះអស់មិនចេះហើយ ។

ESTÁS LEYENDO
« Falling Down: to be loved by a star »
Fanfic«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...