Yuichaaផ្ដេកក្បាលលើលើពូកទូលាយដៃម្ខាងកាន់សៀវភៅអានមកដាក់ក្បែរមុខ ស្របពេលដៃម្ខាងទៀតកាន់ chocolate barមកខាំទំពាជារឿយៗ.. ក្រសែភ្នែកបោះសំដៅសម្លឹងកញ្ចក់បង្អួតនឹងអង្កេតឃើញថាពន្លឺថ្ងៃរសាត់កប់ក្រោមពពកទៅហើយ ផ្ទៃមេឃពណ៌ចែងចាំងប្រៀបនឹងកម្រាលមាសហាមចិត្តមិនឱ្យនាងស្វែងរកទូរស័ព្ទមកចាប់ប្លង់រក្សាទុកមិនបាន.. នាងបណ្ដើរខ្លួនតូចទៅអង្គុយក្បែរមាត់បង្អួត និងផ្ញើរូបភាពដែលថតហើយអម្បាញ់មុិញនេះទៅឱ្យម្ចាស់កាយកម្ពស់ខ្ពស់
*kakaotalk message box*
Yuichaa: Gegeនៅឯណា? មានឃើញមេឃថ្ងៃនេះទេ?
*Tomato sent a photo*
![]()
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain. Yuichaa: tai hao piaoliang ahh T.T (so beautiful)
Minghao: Emm hao piaoliang
Yuichaa: ^^អ្នកសង្ហាដាក់ទូរស័ព្ទចុះទៅម្ខាងហើយងាកសម្លឹងផ្ទៃមេឃតែមួយដូចដែលឃើញមុននេះ.. ញញឹមស្រាលរបូតពីចុងគែមមាត់ដោយមិនដឹងខ្លួន ម្ដងម្កាលសម្លេងដង្ហើមធ្ងន់ៗបន្លឺរសាត់កាត់បរិយាកាសជ្រងុំ ខ្វះខាតអ្វីម្យ៉ាងដែលដឹងច្បាស់ណាស់ថាត្រូវការអ្វីមកបំពេញ ប៉ុន្តែចិត្តរឹងហាមឃាត់ជាប់ដោយពាក្យតឹងតែង ភ្លើងប្រាថ្នាភ្លើតភ្លើននេះរីកលូតលាស់លឿនមិនខុសពីវីរុស មិនសមស្របនឹងឫកពាប្រណីតខ្ពង់ខ្ពស់ដែលប្រកាន់ពីដើមអើយមកសោះ..ពិតជាទាស់ទែងចិត្ត..ម្ចាស់កាយកម្ពស់ខ្ពស់បង្ហួសនេត្រាប្រសព្វគំនូរពណ៌ទឹកដែលផ្អែកជាប់ក្បែរគ្រែដំណេក ទ្រូងរឹងមាំរង្គោះរង្គើរបន្តិចដូចត្រូវរំខានដោយចេតនាណាមិនដឹង.. គំនូរត្រីកន្ទុយក្រហមនិងល្បាយខៀវស្រងាត់នៃទឹកត្រជាក់សែនជ្រៅ ប្រាកដរូបរាងក្លាយជាកម្មវត្ថុរបស់គេត្រឹមមួយប៉ប្រិចភ្នែក អ្នកសង្ហាងើយមុខខ្ពស់ចង្អុលផ្ទៃពិដាន លាក់បាំងចក្ខុមមាញឹកនៃសភាវៈពណ៌ស្រអាប់ គំនិត ប្រែជាវិលវល់បំផុសពិភាល់ចំពោះខ្លួនឯង ផ្ទុយស្រលះពីចរិតលក្ខណៈគេទាំងស្រុង.. Xu Minghao ដែលច្បាស់លាស់ មានអំនួតនិងមោទនណាស់បែរក្លាយជាស្ទាក់ស្ទើរចំពោះវត្តមាននាង តែថាករិយាមានៈរឹងរូសនៅមិនព្រមចុះចាញ់ នៅបន្តពន្យុះត្រួសត្រាយផ្លូវដើរទៅមុខដដែល នាងនៅមិនរាថយចេញពីឱវាទគេផង មិនមែនគេលើកដៃជម្រិតបង្ខំនាងឯណា!

KAMU SEDANG MEMBACA
« Falling Down: to be loved by a star »
Fiksi Penggemar«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...