"Cafe house"
«Ohh!! ស្អីគេហ្នឹងង??» សម្លេងHoshiស្រដីឡើងកែវភ្នែកសម្លឹងសំដៅទៅបរិយាកាសខាងក្រៅបណ្ដោយឱ្យគ្រប់គ្នាងាកមើលទៅតាមប្រភពដែរ
«Yui-chan!?» Mingyuបន្ទរភ្លាមៗ និងប្រញាប់ទាញកាយកម្ពស់ខ្ពស់ងើបចេញពីតុ ដើរសម្ដៅមិត្តតូចកម្ពស់ទាបដែលកំពុងរក្សាscooterទុកដាក់នៅកន្លែងចំណត
«ចុះក្រែងនិយាយថាមកមិនបាននោះអី?» ប្រយោគដំបូងចោតសំនួរទៅYuichaa ស្របពេលដៃតូចកំពុងបោសវាស ស្នាមទទឹកចេញពីអាវឈុតadidasមួយតួខ្លួនបិតបាំងជិតឈឹងបន្តពីកញ្ចឹងករហូតដល់ប្រអប់ជើង ភ្ជាប់ជាមួយស្បែកជើងស្លាកយីហោដូចគ្នា
«មិត្តរបស់ខ្ញុំ..គេរវល់..ទើបcancelការណាត់ទៅ» ពាក្យកុហកស្រដីក្នុងសម្លេងរដិបរដុប ប៉ុន្តែអ្នកម្ខាងទៀតមិនបានចាប់អារម្មណ៍ខ្វាយខ្វល់ ដែលមានវត្តមាននាងមកគឺល្អណាស់ហើយ
«តែថាYui-chanមិនអីទេ? មុខស្លេកយ៉ាងនេះ?» Mingyuចង្អុលថ្ពាល់ប៉ោង ជាមួយក្រសែភ្នែករំកិលចុះឡើងសព្វជ្រុងរាងកាយ ខណៈនាងបានត្រឹមញញឹមមុខស្ងួតតិចៗមិនដឹងគួរអធិប្បាយយ៉ាងណាឱ្យស័ក្តិសម
«មកពីអាកាសធាតុមែនទេ?»
«ប្រហែលជាអ៊ីចឹងហើយ» និយាយបណ្ដើរ ជំហានបន្តណែនាំពួកគេទៅកាន់តុនៅជាន់ខាងក្រោម ក្បែរជញ្ជាំងកញ្ចក់ស្រាប់ អនុញ្ញាតចក្ខុទៅកាន់ទិដ្ឋភាពខាងក្រៅតាមប្លង់គ្រប់ជ្រុងជ្រោយនៃបរិវេណទូលាយជុំវិញនេះ ល្អគួរសមម្យ៉ាងដែរព្រោះមនុស្សមិនមមាញឹក មិនបានរំខានពេលផ្ទាល់ខ្លួនរបស់គ្រប់គ្នា
«annyeongsaeyo~ បងប្រុសទាំងអស់គ្នា» សម្លេងស្រាលបន្លឺពីមាត់ពណ៌ជម្ពូ នៅមិនភ្លេចឱនមុខចុះជាឥរិយាបថគួរសម
«អង្គុយនៅជិតបងនេះហើយ» Mingyuទាញកៅអីបន្តិច និងស្រវ៉ាក្រសោបស្មាទម្រង់តូចឱ្យដាក់ខ្លួនអង្គុយចុះត្រង់កន្លែងទំនេរនៅក្បែរខ្លួនស្រាប់ ប្រឆាំងទិសពីអ្នកសង្ហាដែលតាមសម្លឹងក្នុងក្រសែភ្នែកកោងកាចនៃចរិត.. នៅខាងស្ដាំដៃនាងជាអ្នកសង្ហាHoshiខាងមុខជាSeungkwan ខណៈអ្នកបន្ទាប់ពីគេគឺWonwoo និងMinghao«គិតយ៉ាងម៉េចទើបប្ដូរចិត្តវិញ?» Hoshiនិយាយបណ្ដើរ រុញចាននំទៅដាក់នៅមុខនាងបណ្ដើរ
«ត្រូវមិត្តនាងបោះបង់ចោលហើយ ទើបមករកពួកយើង» ចម្លើយតបជំនួសពីមាត់Mingyu នាំឱ្យពួកគេសើចឡើងតិចៗ ទោះបីរឿងពីក្រោយនេះមិនដូចពាក្យនាងអះអាងសូម្បីមួយមួយព្យាង្គ
«ជម្រើសទីពីរអ្ហេហ៎? ពួកយើងជាជម្រើសទីពីរមែនទេMomo?? ស្ដាប់ឮហើយពិតជាអន់ចិត្តសម្បើមណាស់» ប្រយោគរអ៊ូរទាំពីSeungkwanបង្ខំឱ្យនាងរហ័សរាដៃគ្រវីក្បាលបដិសេធជាបន្ទាន់
«មិនមែនបែបនឹងទេ~»
«អានេះប្អូនមកមិនទាន់ចេះតែនាំរឿងនិយាយញោះឱ្យYui-chanពិបាកធ្វើខ្លួន» Hoshiចោលសម្ដីតម្រង់អ្នកជាមិត្តដែលចូលចិត្តប្រើភាសាប្រឡែងតាមចរិតនៃទម្លាប់ ចំណែកអ្នកដទៃនៅរក្សាញញឹមតិចៗអមដំណើរជាមួយដែរ
«Yui-chanត្រូវការអី?» Mingyuគាសដើមដៃនាងតិចៗ ចង់ឱ្យនាងរើសប្រភេទកាហ្វេតាមចំណូលចិត្ត នឹងបានហៅការកម្មងថ្មីសម្រាប់នាងតែម្ដង
«Iced Americano»
«ខ្លួនបែបនេះចង់ផឹករបស់ត្រជាក់ទៀតអេ្ហហ៎!?» អត្ថន័យបម្រុងបដិសេធបំណងនាង Mingyuលើកម្រាមដៃគ្រវីជាបម្រាមហាមឃាត់ជម្រើសនាង និងចង្អុលទៅប្រភេទកាហ្វេក្ដៅជំនួសវិញ
«អត់ទេ~ ខ្ញុំចង់ផឹករបស់ត្រជាក់ៗ»
«មុខស្លេកៗបែបនេះ ប្រហែលជាឈឺផងមិនដឹង? នៅហ៊ានផឹកទឹកត្រជាក់ផង?» Mingyuឆ្លើយតបនឹងពាក្យតវ៉ានាងបន្ត ទុកឱ្យសមាជិកដទៃតាមស្ដាប់ប្រយោគសន្ទនាដោយក្រសែ ភ្នែកផ្ចិតផ្ចង់
«ខ្ញុំមានបានឈឺឯណា ប្រព័ន្ធធាតុស៊ាំក្នុងរាងកាយខ្ញុំគ្មានបញ្ហាអីបន្តិចទេ!»
«Yui-chan ញ៊ាំកាហ្វេក្ដៅៗក្នុងអាកាសធាតុបែបនេះទើបស្រួលខ្លួនណា៎»Wonwooលើកកែវកាហ្វេហ៊ុយផ្សែងតិចៗបង្ហាញនាងបំណងចង់ផ្លាស់ប្ដូរឱ្យនាងស្ដាប់តាមសម្ដីMingyu
«Hump.. Iced Americano ឆ្ងាញ់ជាង»
«បើមិនទាន់សាកផង ម៉េចក៏Chaaហ៊ានប្រាកដថាកាហ្វេត្រជាក់រសជាតិល្អជាងកាហ្វេក្ដៅ?» ប្រយោគក្នុងសម្លេងស្រាល អូសទាញក្រសែភ្នែកនាងសម្លឹងស្វែងរកដូចសន្ទុះនៃផ្លេកបន្ទោរ អត្ថន័យស្រដីឡើងស្របពេលម្ចាស់កាយលើកកែវកាហ្វេមកក្រេបយឺតៗ
«ខ្ញុំយកhot latteក៏បាន» នាងបញ្ចប់សម្ដីហើយធ្វើថ្ពាល់ប៉ោងឈ្ងោកមុខចុះដែលត្រូវស្ដាប់តាមបង្គាប់ដោយមិនអាចហាមាត់ប្រឆាំងបន្ត
![](https://img.wattpad.com/cover/366596041-288-k707564.jpg)
YOU ARE READING
« Falling Down: to be loved by a star »
Fanfiction«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...