ថ្ងៃថ្មីក្នុងបន្ទប់សភាពដដែលបង្ហាញរាងតូចក្នុងឈុតពីម្សិលទាំងស្រុងផ្ដេកផ្ដួលខ្លួនទទឹងទិសកណ្ដាលគ្រែនៃពូកទន់ល្មើយខណៈម្ចាស់ខ្លួននៅមិនទាន់ព្រមងើបមកទទួលថ្ងៃថ្មីនៅឡើយទោះបីពន្លឺថ្ងៃផ្ដើមចាំងជះមកពេញផ្ទៃមុខទៅហើយក៏ដោយ.. ។
*phone rang*
សម្លេងតន្រ្តីនៃទូរស័ព្ទនាងបន្លឺឡើងរឿយៗបង្ហាញឈ្មោះអ្នកដែលcallចូលមកដែលជាអ្នកណាមិនដឹងអ្នកដែលនាងមិនធ្លាប់ប្រាថ្នាមកបានជួបដោយងាយៗសោះ.. សម្លេងរោទន៍បន្លឺយ៉ាងយូរទម្រាំអាចទាញឱ្យនាងបើកភ្នែកឡើងទាំងមមីដៃស្រវ៉ារកទូរស័ព្ទដោយមិនបាច់រកមើលហើយរហ័សចុចប៊ូតុងទទួលភ្លាមៗជាមួយសម្លេងម៉ួម៉ៅនៃចិត្តឆ្លើយប្រឆាំងទៅអ្នក នៅខ្សែទូរស័ព្ទម្ខាងទៀត« Yuichaa: អ្នកណា?! »
« Minghao: គឺបង.. »
«Yuichaa: បងណា?! ... អេហ្ហ៎?»
Yuichaaរហ័សងើបអង្គុយទាំងស្វាងចែសនឹងម្ចាស់សម្លេង.. នាងទាញទូរស័ព្ទពីត្រចៀកមកសម្លឹងរកឈ្មោះនៃម្ចាស់លេខទូរស័ព្ទនៃខ្សែម្ខាងទៀតមុនបើកភ្នែកធំៗចំហ មាត់ «小八哥» .. ត្រូវហើយនាងsaveឈ្មោះគេជាភាសាចិន ឈ្មោះហៅក្រៅមួយទៀតរបស់គេ "Xiaoba Ge" ព្រោះយល់ថាគួរឱ្យស្រលាញ់ណាស់ហើយគឺវាពិតជាបែបនឹងមែនហើយ.. ។«Minghao: Chaaនៅស្ដាប់ទូរស័ព្ទបងឬអត់?»
សម្លេងពីខ្សែម្ខាងទៀតតឿននាងទាំងបង្ខំឱ្យប្រញាប់លើកទូរស័ព្ទមកផ្អឹបនឹងត្រចៀកជាថ្មី ខណៈម្ចាស់ខ្លួនលួចគ្រហែមស្ងាត់ៗមុនឆ្លើយតបក្នុងសម្លេងទន់ភ្លន់ដូចសព្វដង
«Yuichaa: ចា..ចាស់ ខ្ញុំនៅស្ដាប់តើ, បងមានការអីទើបcallមករកខ្ញុំទាំងព្រឹក»
«Minghao: ម៉ោង11ហើយក្មេងប្រមឹក.. នៅមិនទាន់ក្រោកទៀត?»
«Yuichaa: Ehh?»
ឮសម្ដីគេបែបនេះនាងរហ័សរេរកែវភ្នែកសម្លឹងរកនាឡិកាដែលដាក់តាំងលើតុក្បែរគ្រែគេងរបស់ខ្លួន ក៏ឃើញយ៉ាងប្រាកដថាម៉ោង11:30នាទីថ្ងៃត្រង់ទៅហើយនាងរហ័សលើកដៃមកខ្ទប់មុខទាំងអាម៉ាសនិងអៀនសឹងជ្រែកខ្លួនចូលទៅក្រោមគ្រែ ទាំងដែលគេមិនបានតាមទាន់នៅនឹងភ្នែកផងតែនាងយល់ថាបាក់មុខណាស់ទៅហើយ«Minghao: បងcallទៅព្រោះមិនឃើញបើកOnline គិតថាប្រហែលនៅគេងនៅឡើយ ហើយពិតដូចបងគិតមែន»
«Yuichaa: បងcallមកឆែកខ្ញុំតែប៉ុន្នឹងទេមែនទេ?»
«Minghao: អឹមម.. បងនៅrehearsal, bye! កុំភ្លេចរកអ្វីញុាំផង»
«Yuichaa: អឺ..!»
![](https://img.wattpad.com/cover/366596041-288-k707564.jpg)
YOU ARE READING
« Falling Down: to be loved by a star »
Fanfiction«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...