Chapter 55

64 3 2
                                    

«Momoខ្ញុំនៅឯណា?» ប្រយោគបន្លឺពីមាត់Hwarang ខណៈក្រសែភ្នែករំពៃមិនឃើញវត្តមានអ្នកជាប្អូនស្រីក្នុងរង្វង់តុអ្នកសង្ហាគ្រប់គ្នា
«នៅទីនោះ» Mingyuលើកចុងម្រាមដៃចង្អុលទៅរាងតូចកម្ពស់ទាបដែលឈរសើចតិចៗតាមវិការរស់រវើកជាមួយមិត្តដែលរាប់បានថាជិតដិតនៅតុឯជ្រុងម្ខាងប្រឆាំងទិសពីពួកគេ.. Hwarangញញឹមធូរទ្រូងបន្តិចមុនបែរមកសន្ទនានឹងគ្រប់គ្នាដែលមានវត្តមានឯនេះវិញ
«ចម្លែកណាស់ Momoបែរជាស្គាល់មិត្តក្នុងកម្មវិធីបែបនេះ» សម្លេងបង្ហាញន័យមន្ទិលតិចតួច ស្របពេលប្រអប់ដៃលើកកែវchampagne មកក្រេបចូលមាត់យឺតៗ
«ពិតមែនហើយ ចៃដន្យល្អពេកទេដឹង» Mingyuបន្ទរក្នុងយោបល់ស្រប ទើបHoshiជ្រែកសម្ដីចូលតាមគំនិតសម ហេតុផលរបស់ខ្លួនដែរ
«លើលោកនេះគ្មានអីដែលទៅមិនរួចទេ»  និយាយហើយ អ្នកសង្ហាលើកកែវស្រាក្រហមគ្រលែងចុះឡើងកំដរឥរិយាបថមិននឹងនរ ដោយឡែកអ្នកដែលឈរទន្ទឹមស្មាឯនេះញឹកញាប់ក្រឡេកតាមដានគ្រប់កាយវិការនាងពាក្យសង្ស័យបំផុសឡើងពេញចិត្តគំនិត រំខានដែលត្រូវឃើញនាងផ្ដល់ញញឹមថ្ពាល់ជម្ពូទៅឱ្យអ្នកដទៃ ទើបមិនអាចឈរដោយស្រណុកយល់ថារសាប់រសល់ចិត្តទាំងគ្មានមូលហេតុប្រាកដ ។

«ប្អូនស្រីខ្ញុំរំខានគ្រប់គ្នាពេកទេ?»  ស្ងាត់បន្តិចHwarangនឹកលើកប្រយោគឡើងមក ជាមួយសំនួរក្នុងគំនិតដែលប្រាស្រ័យមកជាយូរ តាំងតែដឹងថាYuichaaនិងគ្រប់គ្នាមានទំនាក់ទំនងជិតដិត អ្នកជាបងស្រីមានលួចបារម្ភខ្លះដោយហាមឃាត់មិនបានយ៉ាងណាម្ចាស់ឈ្មោះដែលកំពុងរំឭកដល់ត្រឹមជាអ្នកគាំទ្រធម្មតាៗ គ្មានឋានៈពិសេសអីដូចអ្នកជាសិល្បៈករថ្នាក់ខ្ពស់ដូចSeventeenនៅពេលនេះ
«Noonaនិយាយសម្ដីអីហ្នឹង?» ពាក្យរអ៊ូបង្អូសឆ្លើយតបពីMingyuនៅវិនាទីបន្ទាប់ភ្លាម សមាជិកដទៃក៏ធ្វើទឹកមុខមិនពេញចិត្តព្រមគ្នាទាំងគ្រវីក្បាលនិងរាដៃរុញចេញជាសញ្ញាណ បដិសេធគ្រប់ពាក្យសម្ដីរបស់Hwarang
«Yui-chanចំពោះពួកខ្ញុំក៏រាប់ថាជាមិត្តម្នាក់ដែរ ល្អបំផុតគឺនាងជាអ្នកគាំទ្រពួកខ្ញុំ បែបនោះពួកខ្ញុំកាន់តែងាយចុះសម្រុងនឹងនាង» Hoshiអធិប្បាយក្នុងប្រយោគជ្រះស្រលះ អ្នកជាមេក្រុមដែលឈរនៅម្ខាងរហ័សងក់ក្បាលស្របមតិតាមមុនបន្ថែមសម្ដីជាមួយញញឹនថ្ពាល់ខួចតាមទម្លាប់
«ពួកយើងមិនយល់ថារំខានទេ Momoជាប្រភេទដែលគួរឱ្យចាប់អារម្មណ៍ ទាំងចិត្តគំនិត ទស្សនៈវិស័យ ឬចំណូលចិត្ត នាងមានភាពលេចធ្លោរបស់នាង»
«ដែលសំខាន់Yui- chanជាមនុស្សងាយស្រួលសម្របខ្លួនតាម អាចនិយាយថាយ៉ាងម៉េចទើបស្រួលយល់?» Dinoបន្តប្រយោគពីSeungcheol និងកៀសក្រសែភ្នែកសំដៅDK ដែលឈរក្បែរស្មាចង់ឱ្យជួយយោបល់បន្ថែម
«ជាមនុស្សយល់កាណ៍ យល់ពីកាលៈទេសៈ» DKបញ្ចប់កថាខណ្ឌDino ដោយកាយវិការងក់ក្បាលរង្គើរតិចៗហាក់មានមោទនភាពចំពោះមិត្តតូចកម្ពស់ទាបម្នាក់នេះណាស់, Dinoលើកកែវwineនៅដៃខាងស្ដាំទង្គិចជាមួយគ្រប់គ្នាបន្តិចមុនម្នាក់ៗអាចក្រេបរសស្រាលនៃជាតិអាល់កុលប្រណីតកំដរ បរិយាកាស ។

« Falling Down: to be loved by a star »Onde histórias criam vida. Descubra agora