"Yuichaa's scenario"
«Momori ការងារហេតុអីក្លាយជាបែបនេះ?» សម្លេងបន្លឺឡើងមុតច្បាស់ចាក់សោត ស្របពេលគ្រប់ក្រសែភ្នែកចោតសម្លឹងលើខ្លួននាងទាំងព្រម.. Soojinដកសង្ហើមសង្កត់ធ្ងន់ជាមួយទឹកមុខទើសទាល់ចិត្តមុនស្រដីបន្តទៅរាងកាយតូចដែលអង្គុយក្រសោបដៃឱនមុខចុះជាមួយកំហុស
«ការងាររបស់អតិថិជន បើសិនModelមានបញ្ហាកាលវិភាគ ហេតុអីមិនព្យាយាមដោះស្រាយដោយប្រើវិធីផ្សេង? ហេតុអីទម្លាក់ទំនួលខុសត្រូវនេះទៅឱ្យអតិថិជនវិញ? នៅចាំទេថាតួនាទីយើងជាអ្វី?»
«ជាអ្នកបម្រើសេវាកម្ម»
«បើដឹងហេតុអីបណ្ដោយឱ្យរឿងទៅជាបែបនេះ? ការងារគ្មានមាត្រដ្ឋាន គ្មានទំនួលខុសត្រូវទាល់តែសោះ» ប្រយោគបន្ទោសនាងផ្ទួនៗ ខណៈម្ចាស់ខ្លួនតូចលួចដៀងក្រសែភ្នែកសំដៅម្ចាស់កំហុសដែលប្រព្រឹត្តិបញ្ហានេះឡើងក្នុងពាក្យបរិយាយទទេស្អាត.. Yeriគ្រហែមគល់កបន្តិចដោយឫកពាមិនសមប្រកបព្រោះមិនដឹងត្រូវកែប្រែខ្លួនយ៉ាងណាហេតុនេះទើបជ្រើសនៅស្ងៀមឈឹងស៊ូឱ្យនាងរងរបួសជំនួស ទោះបីដឹងច្បាស់ថាពាក្យណែនាំនាងជាហេតុបង្កនាំឱ្យមានរឿងនេះឡើងមក
«ខ្ញុំសង្ឃឹមមេរៀនលើកនេះ នឹងមិនបណ្ដោយឱ្យមានលើកក្រោយទៀតទេណា៎ Momori»
«ចាស ប្រធានក្រុម.. ខ្ញុំសន្យានឹងព្យាយាមធ្វើឱ្យបានល្អជាងមុន» សម្លេងញ័រតិចៗបន្លឺនៅពេលកែវភ្នែកឱនចុះដដែល
ការប្រជុំបញ្ចប់ គ្រប់គ្នាបំបែកទៅធ្វើការងារក្រោមតួនាទីរៀងខ្លួន ដោយឡែកដែលនាងត្រូវបង្ខាំងឱ្យនៅបន្ត«ឯងមានអីនិយាយជាមួយខ្ញុំទេ?» Soojinស្រដីឡើងក្នុងសម្លេងស្រទន់ ផ្លាស់ប្ដូរស្រលះពីនាទីមុននេះ អត្ថន័យនៃប្រយោគកំពុងព្យាយាមទាមទារឱ្យនាងបកស្រាយដើម្បីខ្លួនឯងខ្លះ លើសពីឈរស្ងៀមឱ្យអ្នកដទៃកេងប្រវ័ញ្ចចំពោះបាន
«ការងារមួយណាជារបស់ឯង ការងារមួយណាជារបស់គេ ខ្ញុំជាថ្នាក់លើឯងមិនមែនខ្ញុំមើលមិនដឹង ប៉ុន្តែហេតុអីជ្រើសរើស នៅស្ងៀម? speak up for yourself! ការដែលឯងជួយ មនុស្សជុំវិញខ្លួនរឿយៗ មិនអាចកែប្រែចរិតលក្ខណៈរបស់ពួកគេគ្រប់គ្នាបានឡើយ» ពាក្យសម្ដីក្នុងកថាខណ្ឌសង្កត់ធ្ងន់ ហាក់សិក្សាដឹងច្បាស់ពីស្ថានភាពគ្រប់ចន្លោះ ពញ្ញាក់ឱ្យនាងភ្ញាក់ផ្អើលមិនតិចដែលមិនធ្លាប់ចាប់ភ្លឹកដឹងថាអ្នកជាមេក្រុមជាមនុស្សពូកែអង្កេតថ្នាក់នេះ
«ខ្ញុំគ្រាន់តែមិនចង់ឱ្យកើតរឿង មិនចង់ឱ្យបញ្ហារីកធំជាងនេះ បើសិនអាចទទួលយកនឹងដោះស្រាយបានយ៉ាងឆាប់រហ័ស ខ្ញុំយល់ថាល្អបំផុតហើយ» ម្ចាស់ខ្លួនតូចស្រាក់ដៃណែន នៅពេលប្រយោគរបូតផុតពីបបូរមាត់ ឥរិយាបថស្ទាក់ស្ទើរគ្មានភាពក្លាហានពេញឋានៈ មើលបន្តិចអ្នកម្ខាងទៀតក៏អាចអានដឹងដោយមិនបាច់ព្យាយាម
«ព្រោះតែឯងបែបនេះទើបអ្នកដទៃក្លាយជាមនុស្សគ្មានទំនួលខុសត្រូវ ឯងគិតថាកំពុងជួយពួកគេមែនទេ? ល្ងង់បំផុត កំពុងធ្វើបាបពួកគេទៅវិញទេ» Soojinសម្លឹងមុខតូច ទន្ទឹមនឹងចរិតឥតកុហកសែនមានៈនាងពិតជាធ្វើឱ្យម៉ួម៉ៅចិត្តរកថាមិនត្រូវ
«ខ្ញុំដឹងMomori ឯងនៅក្មេង មិនស្គាល់សង្គមការងារនេះច្បាស់ តែបើឯងចង់មានជំហរ ត្រូវចេះរក្សាលំនឹងសម្រាប់ខ្លួនឯង.. មានIQខ្ពស់កម្រិតណា ក៏ត្រូវមានការសម្របសម្រួលពីEQ បើគ្មានភាពអាត្មានិយម ឯងនឹងក្លាយជាខ្យល់អាកាស» ពាក្យអធិប្បាយបញ្ចប់ដោយសម្លេងខ្យល់ដង្ហើមធ្ងន់ Soojinផ្អែកស្មាលើកៅអីសម្រួលឥរិយាបថ ខណៈកែវភ្នែកប្រយោលសំដៅរាងតូចកម្ពស់ទាបដោយគំនិតវិនិច្ឆ័យ.. នាងគ្រវីក្បាលស្រងាកចិត្ត មិនអបអរលើចរិតពណ៌លាតដូចកញ្ចក់ថ្លាដែលYuichaaកំពុងប្រកាន់..
«បើមិនក្លាហានដើម្បីខ្លួនឯង Momoriគិតថាអាចសម្រេចអ្វីបាន? យកពាក្យខ្ញុំទៅគិត ហើយសង្ឃឹមថាឯងយល់ពីវត្ថុបំណងខ្ញុំ» Soojinបញ្ចប់សម្ដីត្រឹមនេះ ហើយអនុញ្ញាតឱ្យនាងចេញពីបន្ទប់ប្រជុំនៅពេលបន្ទាប់.. ម្ចាស់ខ្លួនលួចដកដង្ហើមសង្កត់ចុងទ្រូងច្រើនដង ប៉ុន្តែនៅមិនហ៊ានបង្ហាញទឹកមុខចេញមកខាងក្រៅ ដៃខាងស្ដាំទាញទូរស័ព្ទមកបើកសម្លឹងប្រអប់សារទទេស្អាតដែលគ្មានចម្លើយតបត្រលប់តាមទម្លាប់ទូទៅ នាងរអៀសចិត្តដដែល ដែលត្រូវរំខានឱ្យគេស្ដាប់អត្ថន័យប្រចាំថ្ងៃរបស់នាង ប៉ុន្តែនៅមិនអាចហាមឃាត់បញ្ឈប់ខ្លួនឯងពីអារម្មណ៍រឭកដល់ម្ចាស់កាយកម្ពស់ខ្ពស់នោះគ្រប់ស្ថានការណ៍.. ។
YOU ARE READING
« Falling Down: to be loved by a star »
Fanfiction«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...