Chapter 42

58 5 6
                                    


    អ្នកសង្ហាអង្គុយមុខអេក្រង់ទូស័ព្ទក្នុងការងារfancallថ្ងៃនេះតាមកាលវិភាពដែលបានរៀបចំ ស្នាមញញឹមប្រថាប់លើមុខរលោងបណ្ដោយឱ្យអ្នកគាំទ្របានឱកាសអង្គុយកោតសរសើរទោះត្រឹមរយៈចម្ងាយXu Minghaoទេវបុត្រ ក្នុងស្រមៃពណ៌ជម្ពូរបស់គ្រប់គ្នាក្នុងតថលក្ខណៈល្អប្រណីតដូចផ្ទាំងគំនូរស្រស់ស្អាតបំផុតក្នុងចំណោមគំនូររាប់ពាន់.. មិនប្លែកដែលទទួលរងក្ដីស្រលាញ់ពីមនុស្សជុំទិសរួមទាំងនាងដែរ .. ។

   មួយម៉ោងក្រោយការងារបញ្ចប់ MinghaoនិងJunក៏ ឆ្លៀតចេញទៅហាងអាហារជាមួយគ្នាយកឱកាសទំនេរមកចំណាយពេលនិយាយផ្លាស់ប្ដូរពាក្យសម្ដីគ្នាតាមដែលធ្វើមកជាច្រើនឆ្នាំរាប់តាំងពីពេលស្គាល់គ្នារហូតមកដល់ឥឡូវ
«ស្អែកត្រូវflightទៅTaipei មែនទេ?» អ្នកសង្ហាស្រដីក្នុងសម្លេងស្រាលតាមទម្លាប់ស្របពេលដៃកំពុងឈោងចាប់អាហារមកដាក់ចូលមាត់បណ្ដើរកែវភ្នែកងើយសម្លឹងអ្នកដែលអង្គុយប្រឆាំងទិសនេះបណ្ដើរ
«Emmឯងក៏មានschedule ត្រូវទៅចិនដែរមិនអ៊ីចឹង?» Junតបសម្ដី ខណៈចង្កឹះដែលស្រាក់លើដៃខាងស្ដាំក៏មិនទំនេរកូរច្របល់ចុះឡើងលើសរសៃRamyeonក្នុងចានក្ដៅៗ មុនលើកហ៊ុតរហូតលឺសម្លេងមកក្រៅ
«នៅថ្ងៃសៅរិ៍ តែប្រហែលត្រលប់មកវិញដល់ថ្ងៃពុធ» ចុងប្រយោគសម្លេងដង្ហើមធ្ងន់បន្លឺឡើងក្រោមទឹកមុខតឹងតែង កែវភ្នែកមិនបានសម្រាកបង្ហាញច្បាស់ៗពីភាពនឿយហត់នៃរាងកាយ
«មួយរយៈនេះរវល់ច្រើនឯងកុំដាក់សម្ពាធលើខ្លួនឯងពេកនាំតែស្រ្តេសអត់អំពើ»
«ដឹងហើយ! ខ្ញុំចេះគ្រប់គ្រងចិត្តខ្លួនឯងបានល្អណាស់ គ្រាន់តែថារាងកាយជាមនុស្សវាចេះហត់អស់កម្លាំងបែបហ្នឹងឯង»    ចប់សម្ដីMinghaoឈោងយកកែវទឹកក្រូចមកក្រេបផ្សើមបំពង់កបន្តិចមុនងាកមកចាត់ការអាហារនៅនឹងមុខវិញម្ដង
«នៅទាក់ទងYui-chanទេថ្មីៗនេះ?» ស្ងាត់យ៉ាងយូរJun ផ្ដើមពោលប្រយោគមិនគួររំឭកឡើងមក ទាញកែវភ្នែកអ្នកជាមិត្តឱ្យរហ័សងើយមុខសម្លឹងដោយចម្លែកចិត្ត
«យ៉ាងម៉េច?»
«គ្រាន់តែសួរ.. បើមានឱកាសបបួលនាងមកញុាំអាហារពេលល្ងាចជុំគ្នាម្ដងក៏ល្អដែរ» ប្រយោគអធិប្បាយគ្មានន័យសំដៅអ្វីផ្សេងក្រៅពីនេះប៉ុន្តែអ្នកស្ដាប់បែរគ្រវីក្បាលបដិសេធ ដោយផលរំខានទាំងមិនបានតាំងចិត្ត
«មិនចាំបាច់ទេ» ចម្លើយត្រលប់ខ្លីក្នុងសម្លេងរឹង ល្មមឱ្យអ្នកម្ខាងទៀតចាប់ភ្លឹកដឹងលើឫកពាមិនសមប្រកបដែលកំពុងបង្ហាញដោយអចេតនា
«ហើយវាយ៉ាងម៉េចឯង? រាល់ដងឱ្យតែនិយាយដល់នាងទឹកមុខប្រែប្រួលដូចមិនពេញចិត្តសោះក្រែងជាមិត្តជិតស្និទ្ធនឹងនាងម៉េចក៏ធ្វើដូចមិនចង់ពាក់ព័ន្ធ» អត់ទ្រាំនឹងចរិតមិនយល់ន័យរបស់អ្នកជាមិត្តមិនបានទើបពោលប្រយោគឡើងក្នុងសម្លេងទាមទារហេតុផល, Minghaoសម្លឹងត្រលប់ក្នុងក្រសែភ្នែកទទេស្អាតប៉ុន្តែល្មមអាចអានដឹងថាកំពុងទើសទាល់ លើសម្ដីដែលJunកំពុងសំដៅដល់
«សួរឯងតាមត្រង់ ចូលចិត្តYui-chanជាមិត្តដោយរបៀបណា?» សំនួរបន្តខណៈJunទំពាអាហារក្នុងមាត់បណ្ដើរៗមិនឱ្យខាតពេលប៉ះពាល់ដល់អាហារនាំតែត្រជាក់បាត់បង់រសជាតិអស់
«គ្មានអីទេ គ្រាន់តែពេលនៅក្បែរមានអារម្មណ៍ស្រណុកចិត្ត.. ដូចមានអ្នកកំដរក្នុងស្ថានភាពស្ងាត់ស្ងៀម relax ហើយក៏ស្រួលខ្លួន» អ្នកសង្ហាឆ្លើយតបទាំងមិនចាប់អារម្មណ៍អ្នកជាមិត្តដែលកំពុងតាមសម្លឹងគ្រប់ចលនានិងពាក្យសម្ដី, ឮគេនិយាយបែបនេះJunរហ័សលើកចិញ្ចើមឡើងជាមួយសំនួររសាត់អណ្តែតមកតាមផ្ទួនៗ
«អ៊ីចឹងពួកយើងក៏ដូចតែឯងដែរ ម៉េចក៏ចាំបាច់ការពារនាងទុក ដូចខ្លាចយើងលួចយកទៅ» ប្រយោគក្នុងន័យត្រង់បំផុត ប៉ះពាល់ដល់គំនិតលាក់ជ្រៅក្រោមនេត្រាពណ៌ស្រអាប់ បញ្ឈប់វិការគេឱ្យនៅនឹងទ្រឹងមុនយោងក្រសែភ្នែកឡើងសម្លឹងអ្នកជាមិត្តដែលកំពុងឈ្ងោកញុាំramyeonបន្តធ្វើមិនដឹង..
«ការពារស្អី?»
«ឬមិនមែនទេ? សួរខ្លួនឯងទៅទង្វើនិងទឹកមុខបញ្ជាក់ច្បាស់គ្រប់ពេល» Junទាំងនិយាយនិងចង្អុលសំដៅទឹកមុខរឹងមាំនៃអ្នកសង្ហា.. មិនចម្លែកដែលចាប់ចំណុចបានច្បាស់ខណៈជាមិត្តនឹងគ្នាមករាប់ឆ្នាំហើយ
«ឯងអាចមានអារម្មណ៍ស្រណុកចិត្តពេលនៅក្បែរនាងបាន អ្នកដទៃក៏ដូចគ្នាដែរ.. បែបនេះទើបពួកវាចូលចិត្តនាង» បញ្ចប់ប្រយោគJunឱនហ៊ុតramyeonពីចានបង្ហើយ មុនទាញយកកែវទឹកក្រូចមកក្រេបរហូតដល់អស់ពីកែវ
ដោយឡែកអ្នកម្ខាងទៀតនៅរក្សាសម្លេងស្ងាត់ក្នុងចិត្តគំនិតជំពាក់ជំពិននៅឡើយ.. Junនិយាយក៏សមហេតុផល ហេតុអីគេត្រូវទើសទាល់នៅពេលសមាជិកដទៃជិតស្និទ្ធនឹងនាងដែរ? នៅពេលគេដឹងច្បាស់លាស់ហើយថាទឹកចិត្តនាងចំពោះគេមានជម្រៅថ្នាក់ណា ក៏គ្មានហេតុផលត្រូវហួងហែងការពារនាងដូចមនុស្សសំខាន់ខណៈទឹកចិត្តគេចំពោះនាងត្រឹមជាមិត្តរួមផលប្រយោជន៍.. ទីខ្ពស់ដែលគេឈរនៅអាចគ្រលៀសដៃបញ្ជានាងបានគ្រប់នាទី ចុងក្រោយនៅបណ្ដោយឱ្យមានអារម្មណ៍ឃ្នើសចិត្តបារម្ភខ្លាចតែសត្វចិញ្ចឹមរបូតបាត់ពីកែវកញ្ចក់ថ្លា... នាងអាចទៅណាបាន? គំនូរប្រតិដ្ឋដែលគូសវាសឡើងក្រោមពណ៌ទឹកស្រស់ឆើតឆាយពង្វង់នាងក្នុងប្រាសាទនៃនិទានកថានោះបាត់ទៅហើយ.. ឈ្លក់វង្វេងទាំងមិនដឹងខ្លួន ។

« Falling Down: to be loved by a star »Where stories live. Discover now