Chapter 36

50 3 0
                                    


អាកាសធាតុនារដូវក្ដៅនាំខ្យល់រំហើយបោកបក់កាត់ដើមឈើខ្ពស់ៗនៃមជ្ឈជុំវិញក្នុងពណ៌ស្រស់ខៀវស្រងាត់ ទឹកទន្លេនៃជើងភ្នំបង្កើនរូបភាពឥតខ្ចោះដូចក្នុងនិទានកថា ផ្ដល់ឱ្យនូវខ្យល់ដង្ហើមសែនត្រជាក់ និងរសាយចិត្តថ្នាក់រកអ្វីមកជំនួសមិនបាន.. ម្ចាស់កាយរឹងមាំច្រត់ដៃទៅក្រោយទ្រលំនឹងខ្លួនខណៈរាងកាយកំពុងអង្គុយផ្ទាល់លើដុំថ្មមួយផ្ទាំងធំក្បែរមាត់ទន្លេ ប្រើពេលទំនេរមកស្ដាប់សម្លេងរហឹមនៃចរន្តទឹកដូចការបំពេ បំណងឱ្យលំហូរទឹកបោសវៀសភាពស្រ្តេសក្នុងអង្គនៃគំនិតឱ្យរលុបបាត់ទៅ ។

«ថ្ងៃក្ដៅចង់បែកក្បាល មកអង្គុយអីត្រង់ហ្នឹង» សម្លេងរអ៊ូពីអ្នកជាមិត្តបន្លឺឡើងកាត់ចង្វាក់ស្ងប់ស្ងាត់ទាញចំណាប់អារម្មណ៍កែវភ្នែកអ្នកសង្ហាឱ្យសម្លឹងមករកដោយរក្សាទឹកមុខរាបស្មើដដែល
«បើក្ដៅចេញមករកអី?» ប្រយោគតបត្រលប់តាមគំនិតសមហេតុផលរបស់ខ្លួន ស្របពេលអ្នកម្ខាងទៀតសម្លក់បន្តិចប៉ុន្តែនៅបណ្ដោយដាក់ខ្លួនអង្គុយក្បែរដដែល
«មានអី..អង្គុយអញ្ចឹងអារម្មណ៍ល្អតើ៎!» DKស្រដីបន្តនៅពេលបានអង្គុយដកដង្ហើមមួយៗពីខ្យល់អាកាសបក់តាមបណ្ដោយដើមឈើខ្ពស់ៗនៃតំបន់ជុំវិញនេះ
«ពួកឯងអង្គុយធ្វើអីហ្នឹង?» បានបន្តិចសម្លេងថ្មីបន្លឺកាត់ចង្វាក់ស្ងប់ស្ងាត់អ្នកទាំងពីរម្ដង មុនម្ចាស់ប្រយោគជ្រៀតខ្លួនមកចូលរួមអង្គុយក្បែរដែរ
«ohh hyung..» DKនិយាយនិងសម្លឹងWonwooដែលប្រាកដខ្លួនចូលមកទាំងមិនឱ្យសម្លេងដឹងមុន

«ធម្មជាតិស្អាតមែនណ្ន៎រ!» Wonwooរអ៊ូក្នុងសម្លេងតិចៗ កែវភ្នែកសម្លឹងទៅខ្សែទឹកនៃដៃទន្លេ.. មើលទៅត្រើយម្ខាងទៀតជាភ្នំមួយ និងមានជួរភ្នំវែងឆ្ងាយបន្តបន្ទាប់ទៅទៀត
«កន្លែងបែបនេះសមនឹងអង្គុយធ្វើសមាធិ» Minghaoនិយាយបន្ត ជាមួយសម្លេងដង្ហើមវែងស្រូបយកក្លិនប្រហើរនៃរុក្ខពណ៌បៃតងស្រស់ដោយចិត្តត្រជាក់
«ហ្អឹម.. ធ្វើឱ្យនឹកឃើញដល់italy» អ្នកសង្ហាបន្ថែមសម្ដីរំឮកឱ្យអ្នកទាំងពីរដែលនៅក្បែររហ័សងក់ក្បាលយល់ស្របតាម, វិស្សមកាលលើកមុនពួកគេចំណាយពេលមួយសប្តាហ៍ក្នុងការថតprogram Nana TourនៅItaly ទេសភាពជាធម្មជាតិពណ៌បៃតង ជ្រលងភ្នំខ្ពស់រាប ការភ្លក់ស្រាក្រហម ជីវិតនៃផាស្តា និងសមុទ្រសុទ្ធសាធ.. ជាដំណើរកំសាន្តក្នុងការចងចាំល្អបំផុត ។
«មែនៗ.. នឹកពេលបាននិយាយsalute~» ចុងប្រយោគDK បន្ថែមវិការលើកដៃឡើងក្នុងទម្រង់កាន់កែវស្រា បណ្ដោយឱ្យទាំងMinghaoនិងWonwooអស់សំណើចតាមដោយទប់មិនជាប់
«ថ្ងៃក្រោយពួកយើងគួរទៅItalyម្ដងទៀត ប្រើពេលវិស្សមកាលរដូវក្ដៅនៅទីនោះជាមួយពួកយើងទាំង13នាក់គ្រប់គ្នា យើងនឹងថតរូបឱ្យច្រើនcaptureទុកជាmemory» ចុងប្រយោគWonwooញញឹមឡើងខណៈកែវភ្នែកក្រោមវែនតាកញ្ចក់ថ្លាកំពុងសម្លឹងទៅផ្ទៃទឹកជាប់នៅឡើយ
«យោបល់ល្អ! ខ្ញុំចង់ទៅកន្លែងមានធម្មជាតិស្អាតៗបែបហ្នឹង មានទាំងប្រវត្តិសាស្ត្រនិងសំណង់បុរាណក្នុងទីក្រុងRome» DKឆ្លើយតប មុនពេលMinghaoចាប់ស្រដីបន្ត
«ប៉ុន្តែតាមពិតទៅទេសភាពនៅទីណាក៏ល្អដែរឱ្យតែភ្ជាប់នឹងធម្មជាតិ ពិតជាសង្ឃឹមថាពេលខ្ញុំអាយុ70ឆ្នាំអាចមានផ្ទះនៅជើងភ្នំក្បែរមាត់ទឹកបែបនេះ» អត្ថន័យនៃប្រយោគហាក់មុតជ្រៅបែបប្រាកដប្រជា នាំឱ្យអ្នកអង្គុយក្បែរស្ងាត់ស្ងៀមដោយគំនិតយល់ស្របតាមដែរ
«យើងក៏ធ្លាប់គិតអញ្ចឹងដែរ.. តែនិយាយទៅយើងក៏ឆ្ងល់អ្នកណានឹងនៅកំដរយើងពេលអាយុ70ឆ្នាំទៅ?» ប្រយោគឆ្លើយតបពីWonwoo បណ្ដុះសញ្ញានៃចម្ងល់ក្នុងចិត្តគ្រប់គ្នាឡើងមកភ្លាម
«ពីមុនខ្ញុំចេះតែគិតលេងៗប៉ុណ្ណោះ.. ប៉ុន្តែខ្លះក៏អត់មិនឆ្ងល់មិនបាន ចង់ដឹងថាsoulmateខ្ញុំមានរូបរាងយ៉ាងម៉េចទៅ? ជាអ្នកណា? មកពីណា? នឹងកំដរខ្ញុំដល់ខ្ញុំចាស់មែនអត់?» សម្ដីបន្លឺពីមាត់DKម្ដង មុនភាពស្ងប់ស្ងាត់ជ្រៀតចូលចន្លោះសន្ទនាពួកគេប្រហែល2-3នាទី
«សំខាន់ពេលនេះពួកយើងជាSeventeen ខ្ញុំគិតមិនចេញទេពេលអាយុ70ឆ្នាំហើយអវត្តមានគ្រប់គ្នា»
«aww Myunghoo~» ចុងប្រយោគអ្នកសង្ហា DKដែលអង្គុយក្បែរស្រាប់រហ័សក្រសោបឱបស្មាអ្នកជាមិត្តតាមទម្លាប់ជិតស្និទ្ធ, ពាក្យសម្ដីដែលមិនងាយនិយាយចេញប៉ុន្តែអត្ថន័យជ្រៀតចូលជ្រៅដល់ទឹកចិត្ត.. ទោះត្រឹមជាអ្នកដទៃសុទ្ធសាធប៉ុន្តែឋានៈជាមិត្តនេះសឹងអាចរួមសរសៃឈាមជាមួយគ្នាបាន នៅមិនធ្លាប់គិតដល់ពីជីវិតរស់នៅទីទៃពីគ្នាមិនថាអនាគត មើលមិនឃើញយ៉ាងណា ក៏មិនចង់ទទួលយកការពិតដែលអាចកើតមានដោយហាមឃាត់មិនបាន
«អ៊ីចឹងយើងរីករាយនឹងបច្ចុប្បន្នភាពនេះសិនចុះ» អ្នកសង្ហានិយាយបន្ត ខណៈWonwooលូកដៃមកអង្អែលក្បាលគេបន្តិច បង្ហាញឬកពាផ្ដល់ក្ដីស្រលាញ់និងព្រួយបារម្ភរវាងគ្នានិងគ្នា ។

« Falling Down: to be loved by a star »Hikayelerin yaşadığı yer. Şimdi keşfedin