Chapter 17

26 2 0
                                    

រយៈក្រោយដែលនាងនិងគេបានជួបគ្នានេះជាញឹកញាប់ដែលគេចេញចូលផ្ទះនាង ភាពស្និទស្នាលបង្កើតការសន្ទនាជារឿយៗរាល់ថ្ងៃ.. នាងចំពោះគេ យល់ថាទុកចិត្តណាស់ទើប មិនថាទឹកចិត្តនាងជួបបញ្ហាបែបណាក៏ត្រូវរំលែកឱ្យគេដឹង មិនថារឿងសប្បាយចិត្តឬមិនសប្បាយចិត្តនាងក៏ប្រាប់គេគ្រប់យ៉ាងប្រៀបដូចគេជាមនុស្សជិតដិតតែម្នាក់ដែលនាងមាន.. តែបើមែនទែនទៅនោះគឺពិតប្រាកដមែនហើយនាងម្នាក់ឯងពីដើមមកមានតែអ្នកផ្ទះ ប៉ុន្តែអ្នកផ្ទះមិនមែនជាមិត្តសម្រាប់នាងចែករំលែកគ្រប់យ៉ាង, ចំពោះអ្នកដែលនាងស្គាល់ក្នុងវ័យប្រហាក់ប្រហែលក៏ត្រឹមជាអ្នកដទៃដែលចូលមកក្បែរនៅពេលរីករាយ.. ដូច្នេះចំពោះនាងអ្វីដែលគេផ្ដល់ឱ្យនៅរយៈនេះគឺវិសេសវិសាលបំផុតសម្រាប់នាង..

«ខ្ញុំមិនអាចចូលរួមអាហារល្ងាចនេះជាមួយអ្នកទាំងគ្នាទេសុំទោសផង.. ព្រោះខ្ញុំជាប់រវល់ហើយ» ម្ចាស់ប្រយោគបញ្ចប់សម្ដីជាមួយទឹកមុខស្រស់បស់តាមទម្លាប់ នាងសម្លឹងទៅមិត្តរួមក្រុមដែលទម្លាក់ទឹកមុខចុះ មិនរីករាយនិងការបដិសេធ
«ណាMomori! យើងទើបតែបញ្ចប់projectក្នុងខែនេះផង គោលដៅការងារក៏ល្អ partyម្ដងហេតុអីមិនចូលរួម?» អ្នកជាប្រធានក្រុមចាប់ស្រដីក្នុងន័យឱ្យនាងគិតសម្រេចចិត្តជាថ្មី
«មែនតើ! Momoriឯងខ្លាចខ្ញុំចាប់បញ្ច្រកស្រាឯងដូចលើកមុនមែនទេ?» Yeriរំឮកទៅពេលដំបូងៗដែលផ្ដល់ឱ្យនាងនូវបទពិសោធន៍សែនល្វីងមុខ
«មិនមែនអញ្ចឹងទេ.. ខ្ញុំគ្រាន់តែ»
«មិនបាច់គ្រាន់តែអីទេ! ល្ងាចនេះខ្ញុំចង់ឱ្យគ្រប់គ្នាបានទៅសាកហាងអាហារមួយកន្លែង សាច់អាំងនិងម្ហូបនៅទីនោះលេខមួយតែម្ដង» អ្នកមានរាងខ្ពស់ដែលអង្គុយនៅតុម្ខាងក្បែរនឹងYuichaaចាប់ស្រដីឡើង បន្ថែមពាក្យអៈអាងយ៉ាងមុតមាំព្យាយាមឱ្យគ្រប់គ្នាយល់ស្របតាមគំនិតរបស់ខ្លួន
«គ្រាន់តែនិយាយហ្នឹងក៏ឃ្លានដែរ» Kevenពោលសម្ដី ជាមួយសម្លេងសើចស្រស់អបមកជាមួយ
គ្រប់គ្នាងាកសម្លឹងមកនាងតែម្នាក់ខណៈសល់តែនាងប៉ុណ្ណោះដែលសម្រេចមិនទាន់បានថានឹងមកចូលរួមជាមួយពួកគេឬអត់, ម្ចាស់ខ្លួនឯណេះលួចដកដង្ហើមបែបតឹងចិត្តស្ងាត់ៗ នាងបន្តធ្វើការបណ្ដើរងាកទៅមើលម៉ោងដែលបង្វិលជិតដល់ម៉ោង5ល្ងាចនេះបណ្ដើរ.. ។

« Falling Down: to be loved by a star »Where stories live. Discover now