Chapter 53

46 2 0
                                    


    Yuichaaសម្លឹងផែនខ្នងម្ចាស់កាយកម្ពស់ខ្ពស់ក្នុងជំហាន ប្រញាប់ចាកចេញពីផ្ទះនាងដោយសង្ស័យចិត្ត កាយវិការគេមុននេះចម្លែកថ្នាក់នាងរកចម្លើយប្រដូចមិនបានសុខៗក៏បែប នេះ ហើយបន្ទាប់មកក៏បែបនោះ.. ដំបូងទាមទារចង់ឱ្យនាងគ្រងឈុតដែលគេរើសឱ្យដោយពាក្យបញ្ជា ប៉ុន្តែពេលបានឃើញនាងក៏ប្រែជាស្ងាត់មិនព្រមនិយាយស្ដីអ្វី ហើយប្រាកដខ្លួនចេញទៅបាត់ដូចមនុស្សគ្មានស្រមោល បន្សល់មន្ទិលឱ្យនាងតាមសម្លឹងជាមួយសំនួររាប់ជំពូក.. អ្នកដែលនាងកោត ក្រែងដោយប្រាថ្នាពណ៌ជម្ពូនេះជាមនុស្សអត់ហេតុផលពេក ហើយ គ្មានសូម្បីម្យ៉ាងពីគេដែលអាចផ្ដល់ចម្លើយច្បាស់ៗសម្រាប់នាងវៀរលែងពីកង្វល់ចិត្ត ។

   ម្ចាស់ខ្លួនតូចត្រលប់មកឈររេរាមុខកញ្ចក់ យល់ថាឈុតនេះស្រស់ស្អាតប្លែកម្យ៉ាងដែរ នៅមានខ្សែពណ៌ខ្មៅប៉ុន្មានខ្សែនេះដែលនាងមើលមិនដឹងច្បាស់ថាជាខ្សែកchokerឬអត់ខណៈមើលទៅប្លែកៗមិនសមរូបរាង នាងដកដង្ហើមធ្ងន់បន្តិចហើយទុកដាក់វាទៅម្ខាង មុនពត់ពែនរាងកាយនឿយហត់បន្តិចហើយបន្តណែនាំខ្លួនទៅបន្ទប់ទឹកដើម្បីសម្រាកខ្លួនប្រាណក្នុងអាងទឹកក្ដៅៗ.. ។

«គាត់ប្រហែលជាចូលរួមដែរ ហើយចុះអ្នកដទៃ.. ខ្ញុំគួរយកការណ៍ពីបងប្រុសMingyuតើល្អទេ?គាត់ប្រហែលជាដឹង» សម្លេងរអ៊ូជាមួយខ្លួនឯងបន្លឺឡើង ខណៈខ្លួនច្រឡឹងដាក់កាយអង្គុយលើកៅអីក្បែរមាត់បង្អួចនៃបន្ទប់ប្រអប់ដៃស្រាក់ទូរស័ព្ទជាប់ស្រាប់ទាក់ទើរតែចិត្តដែលអារកាត់មិនទាន់ត្រូវ..
«ខ្ញុំរំខានគាត់ទេដឹង.. ឬសួរunnieវិញ?..»  Yuichaaគិតបែបនេះហើយក៏រហ័សបើកទូរស័ព្ទបម្រុងផ្ញើសារទៅអ្នកជាបងស្រី ប៉ុន្តែចៃដន្យដែលចូលមើលការuploadក្នុងIGជាមុនទើបចាប់ភ្លឹកដឹងថាពេលនេះHwarangកំពុងមានការជួបជុំក្នុងclubនៅឡើយ.. សេរីភាពបែបនេះនាងក៏អាចសាកល្បងបាន ប៉ុន្តែពេលមានឱកាសបែរជាមិនចូលចិត្តមិនចង់ពាក់ព័ន្ធជាមួយទៅវិញ.. ។

«Mingyuមានតែបងទេទើបមានចម្លើយខ្ញុំបាន គ្រាន់តែចង់បញ្ជាក់ឱ្យច្បាស់បន្តិចមានទៅធ្ងន់អីឯណា»  សម្រេចជាចុងក្រោយនាងត្រូវសរសេរសារទៅអ្នកសង្ហាដែលរំឭកឈ្មោះដល់ដដែល.. ធម្មតាបើមិនចាំបាច់នាងមិនហ៊ានឆ្លៀតឱកាស រំខានពេលវេលាផ្ទាល់ខ្លួនរបស់គេវៀរលែងចំពោះ Minghaoតែម្នាក់ដែលនាងសារទៅសឹងរាល់ៗថ្ងៃ ទន្ទឹមដែលថ្ងៃខ្លះនៅមិនមានចម្លើយត្រលប់ប៉ុន្តែនាងទៀតសោតក៏គ្មានគំនិតប្រកាន់ខឹងនឹងគេ រឹតព្រួយបារម្ភលើឥរិយាបថខ្លួនឯងចំពោះគេច្រើនជាង ។

« Falling Down: to be loved by a star »Where stories live. Discover now