«អរគុណបងសម្រាប់អារហារល្ងាចនេះ» សម្លេងបន្លឺពីរាងតូចដែលឈរញញឹមងើយសម្លឹងទៅអ្នកដែលមានកម្ពស់សែនខ្ពស់ជាង
«មិនបាច់អរគុណអីទេ ព្រោះChaaនឹងជំពាក់tea ceremonyបង ដូច្នេះឱកាសណាទំនេរត្រូវតែអញ្ចើញបង» គេស្រដីទាំងញញឹមត្រលប់
«ពិតជាបានពិតមែនទេ? ខ្ញុំត្រូវប្រាប់បងមុនប៉ុន្មានថ្ងៃ? តើនឹងរំខានពេលសម្រាកបងទេ? ឬបងទំនេរថ្ងៃណាប្រាប់ខ្ញុំតែម្ដងល្អទេ?» សំនួរច្រើនក្នុងប្រយោគតែមួយបន្លឺត្រឹមពេលមួយដង្ហើមធ្វើឱ្យអ្នកស្ដាប់ឯណោះហត់ជំនួស
«បងប្រហែលឆ្លើយមិនបានទេព្រោះត្រូវឆែកកាលវិភាគការងារសិនស្អែកបងនឹងសារមកប្រាប់បានទេ?» អ្នកសង្ហាតបត្រលប់ក្នុងសម្លេងថេរ ប៉ុន្តែរក្សាញញឹមលើថ្ពាល់រលោងដដែល
«ទុកខ្ញុំជាអ្នកផ្ញើសារទៅបងមុនណាល្អជាង ព្រោះជាការអញ្ជើញ» នាងបញ្ចប់ប្រយោគដោយញញឹមអមមកជាមួយ
«ត្រូវហើយយ៉ាងណាបងអត់មានលេខរបស់Chaaក្នុងទូរស័ព្ទ បងផងហ្នឹង» ចម្លើយហាក់សមហេតុផល អោយនាងងក់ក្បាលត្រលប់ជាមួយគំនិតស្របតាម
«សន្យាហើយណាថាមិនអោយអ្នកណាដឹង» ប្រយោគម្ដងទៀតបន្លឺពីអ្នកសង្ហាដដែល
«ប្រាកដជាមិនអាចហើយ okasan និងAppaក៏ខ្ញុំមិនប្រាប់អោយដឹងដែរ» ចម្លើយបង្ហាញពីសន្យាបន្លឺឡើងពីមាត់ម្ចាស់ខ្លួនតូច ស្របពេលជាមួយគ្នាដែលនាងដើរជូនដំណើរអ្នកសង្ហាទៅមាត់ទ្វា
ម្ចាស់កាយខ្ពស់បែរកាយមករកនាងបន្តិចជាមួយដៃក្រាសលើកឡើងបង្ហាញកូនដៃលរ៎មករកមុខនាង សួររកសញ្ញាណបញ្ជាក់សន្យាត្រលប់ដែលលើសពីពាក្យសម្ដី
«ត្រូវសន្យាបែបនេះ..» គេបន្លឺសម្ដីឡើង និងរងចាំអោយនាងឈោងកូនដៃមកថ្ពក់ត្រលប់ជាកិច្ចព្រមព្រៀងរវាងនាងនឹងគេ.. វិនាទីដែលនាងចាប់ដៃក្រាស់ភាពត្រជាក់នៃរាងកាយបណ្ដោយអោយនាងភ័យរហូតទ្រូងខាងឆ្វេងលោតលើសចង្វាក់ .. នាងញញឹមថ្ពាល់ក្រហមសម្លឹងកាយសង្ហាដែលនៅឈរក្នុងកម្ពស់ដដែល
«បងមានពាក្យរបស់Chaaគឺទុកចិត្តហើយ» សម្លេងស្រទន់បញ្ចប់ទំនាក់ទំនងរវាងដៃអ្នកទាំងពីរ បន្សល់អោយនាងងក់ក្បាលយល់ស្របរក្សាញញឹមមិនរបេះពីថ្ពាល់
«good night.. ហើយបងសង្ឃឹមថាមិនឃើញChaaធ្វើការថែមម៉ោងដល់យប់អាធ្រាតទៀតទេណា ព្រោះChaaធ្វើបានល្អស្រាប់ហើយ» ចុងប្រយោគនេះអោយនាងឈរនឹងទ្រឹងជាថ្មី ពាក្យព្រួយបារម្ភដែលស្ដាប់ឮផ្ទាល់នឹងត្រចៀក មិនមែនសារដែលចែករំលែកក្នុងប្រព័ន្ធWeverse ឬinstagram ដូចទម្លាប់រាល់ដង តែជាពាក្យសម្ដីឮពីមនុស្សពិតៗឈរនៅនឹងមុខស្រស់ៗ
Minghaoញញឹមលានាងម្ដងទៀត មុននឹងបោះជំហានចាកចេញពីផ្ទះម្ចាស់ខ្លួនតូចដែលនៅឈរឆ្កឹងដូចមិនទាន់ភ្ញាក់ពីយលសប្តិ.. Yuichaaលើកដៃទះថ្ពាល់ខ្លួនឯងតិចៗ រំឮកថានេះមិនបានស្រមើស្រមៃតែគឺតួអង្គមនុស្សពិតៗដែលឈរ នៅនឹងមុខនាងមុិញនេះក្នុងថ្ងៃនេះ.. នាងបែរខ្លួនរត់ត្រលប់ទៅផ្ទះបាយ សម្លឹងទៅចានអាហារខ្ចប់មុននេះជាមួយចានប្រឡាក់ដែលមិនទាន់សម្អាត បញ្ជាក់ខ្លួនឯងថាគឺជាការពិតមែន.. មិនមែនស្រមើស្រមៃ មិនមែនសុបិន ប៉ុន្តែជាតថពិតប្រាកដមែន ។
ESTÁS LEYENDO
« Falling Down: to be loved by a star »
Fanfic«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...