"Yuichaa scenario"
"មួយខែក្រោយ"Yuichaaអង្គុយនៅតុនៃបន្ទប់ក្រោមពន្លឺអំពូលភ្លឺព្រឹមៗ ដៃកំពុងសរសេរអ្វីម្យ៉ាងចូលទៅក្នុងសៀវភៅក្របពណ៌ខ្មៅ.. ជាសៀវភៅកំណត់ហេតុដែលនាងសរសេរមកច្រើនថ្ងៃច្រើនខែតាំងពីថេរវេលាដែលនាងស្គាល់ម្ចាស់រូបថតដែលបិតជាប់ក្នុងសៀវភៅនៅគ្រប់ទំព័រគ្រប់សន្លឹក.. នៅទំព័រចុងក្រោយដែលនាងសរសេរបង្ហាញពីការប្រគុំតន្រ្តីដែលនាងបានចូលរួមកាលពីល្ងាច ជាមួយពាក្យរៀបរាប់វែងអន្លាយដែលកត់ត្រាចូលជាមួយស្នាមញញឹមលើគែមមាត់រក្សាជាប់មិនរបេះ
"My Seveteen, My another reason to live happily... អរគុណការខំប្រឹងប្រែងរបស់ពួកបង និមិត្តរូបរបស់ខ្ញុំ ជាក្ដីស្រលាញ់ដែលខ្ញុំនឹងផ្ដល់អោយរហូតថ្ងៃចុងក្រោយនៃផែនដី"នាងញញឹមសម្លឹងរូបថត Polaroid ដែលនាងបិតជាប់លើពាក្យសម្ដីដែលសរសេរជាអក្សរ ដូចនឹងអ្វីដែលនាងសរសេរលើទ្រូងខាងឆ្វេង..
នាងសម្លឹងសន្លឹកទំព័រក្នុងសៀវភៅជាមួយពាក្យច្រើនជួរច្រើនឃ្លាដែលបានសរសេរ បំណងចង់រក្សាទុកជាការចងចាំល្អបំផុតក្នុងរយៈពេលនេះជីវិតមួយនេះ..
VOUS LISEZ
« Falling Down: to be loved by a star »
Fanfiction«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...