"Family dining day"
«sorryy sorryy! Okasan! Appa! កូនមកយឺតហើយ» សម្លេងតូចៗបន្លឺឡើង ពេលរាងកាយរត់ត្រហេបត្រហបចូលមកក្នុងផ្ទះ
វិនាទីដែលនាងរត់ចូលមកដល់បន្ទប់ទទួលភ្ញៀវសម្លេងនាងមុននេះត្រូវបង្អាក់ឱ្យស្ងាត់ឈឹង ក្រសែភ្នែកសម្លឹងសំដៅដល់បន្ទប់ផ្ទះបាយប្រសព្វលើរាងកាយកម្ពស់ខ្ពស់ៗដែលមានវត្តមាន មិនបានរំពឹងសោះថាអ្នកជាភ្ញៀវអាចមកបានលឿនជាងម្ចាស់ផ្ទះ ។
«yui-channn .. you're LATE» សម្លេងធ្ងន់ស្រដីឡើងជាមួយសម្លេងសើចចំអន់ស្របមកជាមួយ.. ប៉ុន្តែជាប្រយោគដែលអង្រួនចិត្តឱ្យញាប់ញ័ររាងកាយលើសអធិប្បាយ
Mingyuញញឹមខណៈដៃកំពុងកាន់ប្រអប់គីមឈីឈរសម្លឹងនាងពីផ្ទះបាយ ស្របពេលអ្នកដទៃកំពុងចោលក្រសែភ្នែកមើលមកនាងដោយសង្ស័យចិត្តលើវត្តមានអ្នកដែលមិនធ្លាប់ស្គាល់ពីមុនមកសោះ ។
«សួស្ដីអ៊ំស្រីKim និងOppaទាំងអស់គ្នាuhhh Mingyu oppa, Dk oppa, the8 oppa, Shua oppa»នាងនិយាយទាំងក្បាលឱនគោរព90ដឺក្រេទៅគ្រប់គ្នា
«annyeongseyooo~» អ្នកសង្ហាម្នាក់ៗងក់ក្បាលតបត្រលប់ជាការគួរសមតាមទម្លាប់កែវភ្នែកនាងសម្លឹងរំពៃរកសមាជិកគ្រួសារដែលអវត្តមាន ខណៈផ្ទះបាយទាំងមូលនិងបន្ទប់ទទួលភ្ញៀវមានតែគ្រួសារអ៊ំស្រីKim និងsebong(seventeen) ដែលនាងរំពឹងចង់ជួបយូរយារមកហើយ ប៉ុន្តែការដែលបានជួបក្នុងរយៈជិតស្និទបែបនេះនាងបែរយល់ថាធ្វើខ្លួនមិនត្រូវច្រើនជាងទៅវិញ ។
«momo រកអ្នកម៉ាក់មែន? ពួកគាត់នៅខាងក្រោយឯណោះ» អ៊ំស្រីKim ចង្អុលទៅទីធ្លាខាងក្រោយផ្ទះ ទើបនាងឃើញថាអ្នកម៉ាក់និងលោកប៉ានាងកំពុងរៀបចំចង្ក្រានអាំងសាច់bbq ទាំងអ៊ំប្រុសKimក៏នៅខាងក្រៅជួយដូចគ្នា ចំណែកបងប្រុសនិងបងស្រីនាងក៏កំពុងរៀបចំតុអាហារនៅក្បែរមិនឆ្ងាយពីអាងហែលទឹក នាងងក់ក្បាលតិចៗញញឹមទៅអ៊ំស្រីKimកំពុងចិតផ្លែឪឡឹកមួយផ្លែធំប្រហែលជាទុកជាបង្អែមលាងមាត់បន្ទាប់ពីអាហារល្ងាច ។
ក្រឡេកមកអ្នកខាងក្នុង ម្នាក់ៗកំពុងកាន់ការងារធ្វើអាហាររៀងៗខ្លួន រាងតូចកម្ពស់ទាបជន្ទើតជើងថ្នមៗមើលទៅឆ្នាំងស៊ុបMala ងៀកទៅចង្ក្រានមួយទៀតមានBulgogi ដែលមិនបាច់និយាយក៏នាងដឹងថាស្នាដៃអ្នកណាជាអ្នកធ្វើ
![](https://img.wattpad.com/cover/366596041-288-k707564.jpg)
STAI LEGGENDO
« Falling Down: to be loved by a star »
Fanfiction«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...