Chapter 41

39 4 0
                                    

"Yuichaa's scenario"

ម្ចាស់រាងតូចសម្លឹងទ្រនិចនាឡិកាក្នុងអេក្រង់កុំព្យូទ័រដែលដើរដល់ម៉ោង8:30នាទីមិនខុសពីពេលរាល់ដងដែលត្រូវធ្វើការបន្ថែមថ្នាក់មិនចម្លែកចិត្ត ប៉ុន្តែក្រពះទង្គោះនាងដោយការតឿនរំឭកខណៈតាំងពីព្រឹកមកទល់នឹងពេលនេះរាងកាយទទួលបានត្រឹមសាំងវុិចមួយចំណិតជាមួយកាហ្វេពីរកែវជាកំហិតប្រចាំថ្ងៃទៀងពេលវេលាល្អណាស់.. នាងដកដង្ហើមធ្ងន់ទាំងតានតឹងចិត្តមុនព្យាយាមបង្ហើយការងារដែលនៅសេសសល់ឱ្យចប់សព្វគ្រប់នឹងអាលបានចាកចេញត្រលប់ទៅផ្ទះ, រយៈពេលនេះត្រូវបន្ថែមនាទីជាអ្នកកែសម្រួលរូបភាពក្រោយថតរួច និងបញ្ជូនទៅឱ្យSoojinពិនិត្យមុនផ្ញើការងារសម្រេចទៅអតិថិជន នៅមានការងារកាត់តVideoសម្រាលបន្ទុកក្រោមតួនាទីKevenផងហើយក៏ត្រូវរៀបចំកាលវិភាគចាំបាច់សម្រាប់ប្រធានក្រុមSoojinផងនៅពេលនាងជាជំនួយការណ៍ផ្ទាល់ខ្លួនរបស់ប្រធានក្រុមផ្ទាល់ស្រាប់ហើយ។
  Yuichaaបណ្ដើររាងកាយនឿយហត់ចេញពីក្រុមហ៊ុន ទឹកមុខស្មើធេងគ្មានសូម្បីកម្លាំងរក្សាភាពញញឹម មុននេះបន្តិចនាងព្យាយាមកក់តាក់សុីតាមទូរស័ព្ទព្រោះមិនចង់ដើរបន្តទៅចំណតឡានក្រុងទោះបីវានៅមិនឆ្ងាយប៉ុន្មានពីក្រុមហ៊ុននាង, ក្រឡេកទៅផ្ទៃមេឃងងឹតស្រាប់នៅមានបង្អុះភ្លៀងសស្រិចមិនឱ្យទំនេរ.. ប្រអប់ដៃទាញទូរស័ព្ទមកបើកមើលម្ដងទៀតមុនដកដង្ហើមធ្ងន់ទាំងតឹងតែងចិត្ត ។

«ម៉េចក៏ពិបាកម្លេះគ្រាន់តែឡានតាក់សុីមួយសោះ»  នាងរអ៊ូក្នុងសម្លេងតិច នៅពេលទឹកមុខផ្ដើមប្រែប្រួលដោយអារម្មណ៍តូចចិត្តនឹងភាពមិនសមប្រកបនៃថ្ងៃដែលកំពុងយល់ថាយ៉ាប់យឺនណាស់ទៅហើយ.. នេត្រាព្យាយាមងើយសម្លឹងទៅផ្ទៃងងឹតនៃមេឃក្រោមដំណក់ភ្លៀងរលឹម ហាមឃាត់មិនចង់ឱ្យមានទឹកសន្សើមឆ្លៀតឱកាសរលាស់ខ្លួនចេញពីប្រឡង់ភ្នែក, នាងឈររេរានៅខាងមុនអាគារយ៉ាងយូរទម្រាំដកដង្ហើមយឺតៗសម្រួលចិត្តឱ្យត្រលប់មកធម្មតាវិញ នាងងាកខ្លួនបោះជំហានបំណងបម្រុងដើរសំដៅទៅចំណតឡានក្រុងដូចសព្វដងប៉ុន្តែទូរស័ព្ទដែលនៅនឹងដៃផ្ដើមរោទ៍មកភ្លាមកាត់ចង្វាក់រាងកាយនាងឱ្យនៅស្ងៀមទ្រឹងស្របពេលដៃលើកឡើងមកមើលភ្លាមតាមរ៉េផ្លិចនៃប្រសាទ ។

« Falling Down: to be loved by a star »Where stories live. Discover now