Chapter 13

32 1 0
                                    

     ព្រឹកថ្ងៃសុក្រដែលបណ្ដោយអោយនាងគេងលង់លក់យូរជាងថ្ងៃរាល់ដង ប៉ុន្តែពន្លឺថ្ងៃម៉ោង10ព្រឹកចាំងជះមកលើផ្ទៃមុខតូចពេញទី មិនទុកអោយនាងបានសោយសុខលើពូកទន់ល្មើយបានយូរជាងនេះ ទើបម្ចាស់ខ្លួនត្រូវបង្ខំចិត្តទាញខ្លួនឱ្យងើបឡើងតែនៅបន្តអង្គុយសំកុករងចាំអោយភាពងងុយរលាយបាត់ទៅតាមពេលវេលា...
     Yuichaaស្ងាបឡើងជាមួយកាយវិកាតម្រងឆ្អឹងខ្នងមុននឹក រឮកដល់ឱកាសពិសេសថ្ងៃនេះ គ្រាន់តែនឹកដល់ភ្លាមនាងមិនបណ្ដោយអោយខាតពេល ម្ចាស់រាងកាយតូចប្រញាប់រត់ទៅបន្ទប់ទឹកដើម្បីរៀបចំខ្លួន និងរៀបចំផ្ទះអោយល្អជាងមុនបន្ថែមដោយប្ដូរកន្លែងតុទូថ្មីសម្រាប់ពិធីទឹកតែដែលនាងនឹងធ្វើក្នុងថ្ងៃនេះទៅកន្លែងដែលមានបរិយាកាសប្រសើរជាងមុន សង្ឃឹមថានឹងបានផ្គាប់ចិត្តអ្នកដែលនឹងចូលរួមយ៉ាងប្រាកដ..។
    
     ម្ចាស់កាយតូចឈរសម្លឹងបរិវេណផ្ទះយ៉ាងលម្អិតដើម្បីអោយប្រាកដថាគ្រប់យ៉ាងរៀបរយល្អហើយ.. នាងដកដង្ហើមធំបែបធូរទ្រូង បានបន្តិចនាងក្រឡេកសម្លឹងទៅអេក្រង់ទូរស័ព្ទដែលបង្ហាញម៉ោងត្រឹមពេលថ្ងៃត្រង់ល្មមតាមទម្លាប់..នាងរៀបចំអាហារងាយៗសម្រាប់ខ្លួនឯងនិងចំណាយពេលមើលកម្មវិធីSeventeenដើម្បីកំដរភាពស្ងប់ស្ងាត់នៃបរិយាកាស ។

«ហ្អឹមម មិនដឹងថាពេលណាគាត់មកដល់ទេ..» ប្រយោគរអ៊ូពីមាត់ម្ចាស់កាយកម្ពស់ទាបដែលនៅឈរលាងសម្អាតចាន ប្រឡាក់ភ្នែកសម្លឹងទៅម៉ោងដែលរំកិលមកដល់ពេលរសៀលទៅហើយ ។
      Yuichaaបណ្ដើរខ្លួនមកអង្គុយសម្រាកខ្នងលើសូហ្វាក្នុងបន្ទប់ទទួលភ្ញៀវ ដៃខាងស្ដាំកាន់ទូរស័ព្ទជាប់ផ្ដោតអារម្មណ៍លើGoing Seventeenដែលខ្លួនកំពុងមើល ចំណែកដៃម្ខាងទៀតកាន់ការ៉ែមយកមកខាំបង្ហើយមួយម៉ាត់ចុងក្រោយ.. ។

*Kakaotalk message alert*
Minghao: Chaaបងមកដល់មុខផ្ទះហើយ

សារដែលលោតលើអេក្រង់ទូរស័ព្ទកន្រ្តាក់នាងដូចប៉ះចរន្តអោយរហ័សទាញខ្លួនអង្គុយត្រង់នាងពិនិត្យសារម្ដងទៀតមុន ប្រញាប់រត់ទៅរកទ្វា ភ្នែកសម្លឹងទៅកាំម៉េរ៉ាខាងមុនផ្ទះជាមួយទឹកមុខភ្ញាក់ផ្អើលមិនតិច... ម្ចាស់កាយខ្ពស់ជាមួយមួកcapពណ៌បៃតង អាវអំបោះចាក់ស្ដើងពណ៌បៃតងដូចគ្នាគ្រងលើអាវយឺតពណ៌សពីខាងក្នុង ឈរជ្រែងហោប៊ៅជាមួយដៃខាងស្ដាំកាន់ទូរស័ព្ទផងនិងយោងដោយថង់ក្រដាស់ធំមួយផង ។
ម្ចាស់ខ្លួនតូចបញ្ចេញសម្លេងដង្ហក់ដង្ហើមបន្តិច ទឹកមុខបង្ហាញភាពស្លន់ស្លោរតាមចរិតអន្ទះសារ នាងសម្លឹងទៅជុំវិញរកមើលចំណាំងផ្លាតនៃមុខរបស់ខ្លួន និងប្រញាប់វាសសក់អោយមានរបៀបរៀបរយមុនសម្រេចចិត្តបើកទ្វានៅវិនាទីបន្ទាប់
«hiii» សម្លេងបន្លឺពីបបូរមាត់ក្រាស់ដែលញញឹមរងចាំស្រាប់ បណ្ដោយអោយនាងឈរភ្លឹកបន្តិចដោយចិត្តគំនិតហោះហើរទៅឆ្ងាយ
«ច...ចាស៎..anyeong oppa!!» នាងរហ័សបែរខ្លួនបន្តិច បង្ហាញការអញ្ជើញទៅអ្នកដែលមានឋានៈជាភ្ញៀវ ថ្ពាល់ក្រហមបំពេញដោយញញឹមមិនរបេះ
«ខ្ញុំស្មានថាបងនៅជាប់រវល់នៅឡើយ» នាងរហ័សស្រដី ខណៈអ្នកសង្ហារដាក់ខ្លួនអង្គុយដោយមិនបាច់អញ្ជើញលើសូហ្វានៃបន្ទប់ទទួលភ្ញៀវ
«បងជាប់រវល់ជាមួយWoozi hyungនៅstudioទើបនឹង ហើយមុិញនេះទេ» គេតបត្រលប់ស្របពេលដៃម្ខាងទាញមួកcapចេញ បង្ហាញសក់ពណ៌ប្រាក់ដែលនាងចាំថារយៈមុននេះ គេនៅមានសក់ពណ៌ទង់ដែននៅឡើយ
«បងប្ដូរពណ៌សក់ថ្មីទៀតហើយ?!!» ប្រយោគបន្លឺភ្លាមពីមាត់នាងនៅវិនាទីបន្ទាប់ កែវសម្លឹងមិនរង្គើរចេញ ក្នុងចិត្តលួចស្ងើចដោយពាក្យសរសើររាប់មិនអស់ប៉ុន្តែត្រង់ពេលមកអង្គុយទល់មុខបែបនេះបែរជាហាមាត់និយាយមិនរួច
«ហ្អឹម.. ពីម្សិលមុិញ យ៉ាងម៉េចដែរ?» សំនួរបន្លឺពីអ្នកសង្ហារ ខណៈដៃម្ខាងគ្រលាស់សក់ស្រាលៗបង្ហាញនាង
«គឺប្រាកដជាស្អាត!! បងលាបសក់ពណ៌អីក៏ស័ក្តិសមជាមួយបងដែរ!!» សម្ដីរបូតចេញទៅតាមធម្មជាតិនៃចិត្ត... ម្ចាស់ខ្លួនស្ងាត់បន្តិចបន្ទាប់ពីបញ្ចប់ប្រយោគ ប៉ុន្តែនៅបន្តញញឹមថ្ពាល់ក្រហមដដែល

« Falling Down: to be loved by a star »Where stories live. Discover now