អាកាសធាតុអំណោយផលថ្ងៃនេះអនុញ្ញាតឱ្យកម្មវិធីប្រព្រឹត្តិទៅយ៉ាងរលូនសម្រាប់photoshootទស្សនាវដ្តីថ្ងៃនេះ ជាឱកាសឱ្យMinghaoនិង JaeInរួមការងារនឹងគ្នាជាថ្មី ជាដៃគូរលេចធ្លោដោយឥតកន្លែងទាស់ គ្រប់គ្នារអ៊ូសរសើរមិនដាច់ពីមាត់ទើបជម្រុញឱ្យសាមីខ្លួនទាំងពីរកាន់តែត្រូវរូវគ្នាមិនរអាក់រអួលសូម្បីបន្តិច, ចម្លែកខ្លះដែរដែលគេអាចបង្ហាញឫកពាស្និទ្ធស្នាលធ្វើខ្លួនងាយស្រួលពេលនៅក្បែរJaeIn ឬថាអ្វីម្យ៉ាងពីនាងជាហេតុផលសមល្មមអាចឱ្យគេចាប់អារម្មណ៍ចំពោះនាងបាន..«oppa ធម្មតាមានការងារនៅប្រទេសចិនច្រើនណាស់មែនទេ?» ប្រយោគក្នុងសម្លេងស្រួយអូសទាញក្រសែភ្នែកអ្នកសង្ហាឱ្យងាកសម្លឹងនាងជាមួយញញឹមងក់ក្បាលតបត្រលប់
«ចុះនៅកូរ៉េ?»
«ភាគច្រើនជាការងារក្រុម បើជាsolo បងមានកាលវិភាគនៅប្រទេសចិនច្រើនជាង» សម្ដីឆ្លើយតបដោយស្រទន់ ខណៈអ្នកដែលអង្គុយក្បែរបង្ហាញទឹកមុខយល់ពីន័យគេដោយគ្មានសម្ដីតបត
«បងរវល់ខ្លាំងដែរទេ?» ស្ងាត់បន្តិចសម្លេងបន្លឺបន្តពីនាង ជាសំនួរនៃចម្ងល់មិនចេះចប់មិនចេះហើយទាល់តែសោះ
«គួរសមដែរ? JaeInសួរធ្វើអី?» ប្រយោគបកត្រលប់ជាមួយកែវភ្នែកសម្លឹងវិការងាកក្បែរដែលនាងកំពុងបង្ហាញ
«ខ្ញុំ.. គ្មានអីទេគ្រាន់តែចង់ដឹងពីSeventeenប៉ុណ្ណោះ» ម្ចាស់ខ្លួនសម្រួលឥរិយាបថមកអង្គុយធម្មតាវិញ ខណៈមិនហ៊ាននិយាយពីបំណងប្រាកដឱ្យចំៗនឹងអ្នកសង្ហា, នាងគ្រហែមសម្រួលបំពង់កបន្តិចមុនឈោងយកទឹកត្រជាក់មកក្រេបផ្សើមបំពង់ក នេត្រាម្ដងម្កាលលួចដៀងសម្លឹងអ្នកដែលអង្គុយក្បែរក្នុងសម្លេងស្ងៀមស្ងាត់បំផុត.. បារម្ភថារំខានគេជាងនេះទើបនាងបែរមកអានសៀវភៅបន្លំអារម្មណ៍រសាត់អណ្ដែតជំនួស ប្រទាក់គំនិតគេដោយគ្មានចេទនាឱ្យក្រឡេកសំដៅនាងដោយកែវភ្នែកនៃទស្សនៈចំណាប់អារម្មណ៍.. ។រសៀលបន្តិចទើបការងារពួកគេបញ្ចប់ ម្នាក់ៗស្ពាយកាលវិភាគមមាញឹករៀងខ្លួនទើបគ្មានពិធីជួបជុំអីក្រៅពីពាក្យលាគ្នាមួយមុខ
«សង្ឃឹមថាមានឱកាសរួមការងារនឹងបងទៀត» នាងនិយាយឡើងខណៈដៃទាំងគូរកំពុងក្រសោបឱបស្មាទូលាយដោយទឹកចិត្តកក់ក្ដៅ អ្នកសង្ហាទង្គោះស្មានាងថ្នមៗដោយឫកពាទន់ភ្លន់នៅមិនភ្លេចញញឹមផ្អែមដាក់នាងតាមចរិតសុភាពបុរស គួរឱ្យឈ្លក់វង្វេងដូចត្រូវពង្វង់ទោះគ្មានវេទមន្ត ។
YOU ARE READING
« Falling Down: to be loved by a star »
Fanfiction«នាងសម្លឹងគេពីឆ្ងាយ ជាមួយរង្វង់មនុស្សជុំជិតនៃបរិវេណនេះ ចំណែកគេឈរនៅទីខ្ពស់ឯនាយ .. មានម្ដងដែលគេប្រសព្វចង្វាក់ក្រសែភ្នែកនឹងនាង មានម្ដងដែលគេញញឹមរកនាងដោយភាពអំណរ មានម្ដងដែលនាងស្គាល់ថា នោះហើយ.. ប្រាថ្នាដែលនាងស្វែងរក.. ប្រាថ្នានៅទីខ្ពស់ដែលជាសន្សឹមៗគេបណ្ដោយអ...