#សមុទ្រទឹកភ្នែក
#ភាគទី1
________________________________________មុននិងចូលសាច់រឿងអេតមីនសូមរៀបរាប់អំពីតួរអង្គត្រួសៗសិន។ ជេមីណាយ និង ហ្វត បានរៀបការជាមួយគ្នាយូរឆ្នាំមកហើយ សព្វថ្ងៃពួកគេក៏មានកូនប្រុសម្នាក់ផងដែរ។ ជេមធ្វើការក្នុងក្រុមហ៊ុនចំណែកហ្វូតធ្វើការនៅក្នុងហាងនំផ្ទាល់ខ្លួនរបស់គេ។
យប់នេះជេមនៅធ្វើការក្នុងបន្ទប់ចំណែកហ្វូតធ្វើការងារផ្ទះរបស់គេ។ កំពុងតែដាក់ខោអាវបោកហ្វូតស្រាប់តែឃើញអាវធ្វើការរបស់ជេមមានជាប់ស្នាមក្រេមទើបហ្វូតកាន់អាវនោះទៅសួរជេម÷
«ជេមហេតុអ្វីអាវរបស់បងមានស្នាមក្រេម?»
«មិនដឹងទេ!ប្រលាក់តាំងពីពេលណាក៏បងមិនដឹងអូនកុំមករករឿងបងបានទេ!»
«អូនគ្រាន់តែសួរអូនមិនបានរករឿងចង់បងមានស្រីក្រៅប៉ុន្មាននាក់ក៏អូនមិនថា តែអាវនេះវាថ្លៃពិបាកបោកបងយល់ទេ?»
«ពិបាកបោកក៏ដុតចោលទៅ!»
«ជេម!»
«ប៉ាធំ ប៉ាតូច!»
«awwកូនKeenចូលមកបន្ទប់ធ្វើការរបស់ប៉ាធ្វើអីកូនត្រឡប់ទៅបន្ទប់វិញទៅ!» ហ្វូត
«កូនចាំប៉ាតូចយូរពេកទើបកូនមករកប៉ានៅទីនេះ»
«ប៉ាតូចធ្វើការហើយឥលូវហើយកូនចាំមួយភ្លេតទៀតទៅ»
«អត់ទេKeenចង់អោយប៉ាតូចទៅឥលូវនេះ!»
«កូនkeenហេតុអ្វីរញេរញៃយ៉ាងនេះហា៎អោយទៅបន្ទប់ក៏ទៅវិញទៅ!» ជេមនិយាយខ្លាំងៗធ្វើអោយក្មេងតូចប៉ុនរកយំ
«ហេតុអ្វីបងចាំបាច់សំឡុតកូនដឹងទេថាកូនភ័យ»
«អូនក៏ឆាប់យកកូនទៅគេងទៅរំខានបងធ្វើការ!»
«តោះកូនយើងទៅគេងមុនទៅណាកុំនៅរំខានប៉ាធំអី»
«បាទ»
ហ្វូតនាំកូនទៅកាន់បន្ទប់វិញនិងដាក់កូនអោយគេងរូបគេក៏គេងនៅលើពូកជាមួយដែរ÷
«ប៉ាតូច!»
«ហឹម?»
«ប៉ាធំមិនស្រឡាញ់keenទេមេនទេទើបប៉ាធំចូលចិត្តសំឡុតដាក់keenម្លេះ?»