#BetweenUs
#ភាគទី33Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________បន្តពីភាគមុនគឺជេមបានចេញពីផ្ទះហ្វូតគ្រាន់តែចេញផុតរបងភ្លាមមានឡានមួយតាមជេមភ្លាម÷
«ខាំមិនលែងពិតមេន!»
ជេមកាន់ចង្កូតយ៉ាងហ្មត់ចត់សម្លឹងមើលផ្លូវផងមើលឡានដែលតាមគេពីក្រោយផងក្នុងពេលនេះឧបសគ្គគឺមនុស្សមិនដឹងថាព្រឹកនេះស៊យអ្វីម្លេះទេទើបមានមនុស្សមកធ្វើចរាចរណ៍លើផ្លូវច្រើនយ៉ាងនេះ។ ជេមព្យាយាមបើកពង្វៀងផ្លូវដែរតែឡានដែលដេញតាមនោះហាក់ដូចជាច្បាស់លាស់និងផ្លូវទីនេះខ្លាំងណាស់ទោះធ្វើយ៉ាងណាក៏នៅតែតាមទាន់ដែរ...
ប្រាវ....ដោយខ្លាចបុកមនុស្សជេមសុខចិត្តជ្រេចង្កូតទៅបុកបង្គោលភ្លើងធ្វើអោយឡានផ្នែកខាងបុកខ្ទេចអស់រលីងចំណែកមនុស្សមិនដឹងថាទៅជាយ៉ាងណាទេ...
SKIP>>
តឺត...តឺត...ហ្វូតកំពុងតែស្ថិតនៅក្នុងក្រុមហ៊ុនមើលខុសត្រូវការនាំចេញនាំចូលផលិតផលរបស់នាយប៉ុន្តែពេលនោះសំឡេងទូរសព្ទបានរោទិ៍ឡើងនាយប្រញាប់ទៅលើក÷
«ហាឡូជំរាបសួរខ្ញុំបាទFourth Nattawat »
«បាទជំរាបសួរពួកយើងជាប៉ូលីស»
«លោកប៉ូលីសមានការអ្វីមេនទេ?»
«លោកជាសាច់ញាតិរបស់លោកGemini Norawit មេនទេចៃដន្យអីឃើញលេខរបស់លោកនៅក្នុងទូរសព្ទដៃរបស់គាត់»
«អរបាទគ្រាន់តែជាអ្នកស្គាល់គ្នាទេចុះមានរឿងអ្វីមេនទេលោកប៉ូលីស?»
«លោកGeminiជួបគ្រោះថ្នាក់ចរាចរណ៍ពេលនេះកំពុងសម្រាកនៅមន្ទីពេទ្រ»
ក្ដុក!ប៊ិចដែលហ្វូតកំពុងតែកាន់ត្រូវបានជ្រុះទៅក្រោមព្រោះថាពេលនេះហ្វូតស្លន់និងដំណឹងមួយនេះខ្លាំងណាស់÷
«គេត្រូវអ្វីធ្ងន់ធ្ងរដែរទេលោកប៉ូលីស?»
«ខាងយើងក៏មិនដឹងដូចគ្នាអញ្ជើញលោកមកសាកសួរព័ត៌មានពីខាងមន្ទីពេទ្រដោយខ្លួនឯងចុះ»