#សមុទ្រទឹកភ្នែក
#ភាគទី19Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________តកាលពីភាគមុនគឺមានករណីឈ្លោះប្រកែកគ្នារវាងជេមនិងហ្វូតដោយជេមបានរករឿងហ្វូតដោយគិតថាហ្វូតមានអ្វីលាក់បាំងជាមួយគេ។ ការឈ្លោះប្រកែកនេះក៏មិនមានអ្វីធំដុំណាស់ណាដែរក៏ព្រោះតែជេមឈ្លោះតែម្នាក់ឯងហើយហ្វូតគេមិនបានតវ៉ាអ្វីច្រើនឡើយព្រោះថាតវ៉ាទៅជេមមិនជឿដដែល។ អ្វីដែលហ្វូតនិយាយគឺត្រឹមត្រូវជេមមិនកែចរិតឡើយមនុស្សសន្ដានបែបណាគឺនៅតែបែបនិង...
ក្នុងយប់នោះជេមនិងហ្វូតមិនបានគេងបន្ទប់ជាមួយគ្នាទេព្រោះអារម្មណ៍មិនល្អទាំងសងខាង។ ចំណែកពូជេមវិញគេមិនខ្វល់ជាមួយខ្លួនបែបមេះទៀតគឺរឹតតែគិតថាហ្វូតមានអ្នកថ្មីពិតមេនហើយ ជេមគិតម្នាក់ឯងក្ដៅក្រហាយម្នាក់ឯងទាំងដែលរឿងនោះមិនមេនជាការពិតបន្តិចសនោះឡើយ...
ព្រឹកថ្ងៃថ្មីសភាពក្នុងផ្ទះហាក់ដូចជាក្រៀមក្រោះខុសពីម្សិលមិញក៏ព្រោះតែសរសរទ្រូងរបស់គ្រួសារទាំងពីរនាក់មិននិយាយរកគ្នានោះអី។ ជេមរៀនចំខ្លួនទៅធ្វើការបាត់គ្មានខ្វល់ពីប្រពន្ធកូនដែលកំពុងអង្គុយនៅតុបាយចាំគេឡើយ ទោះហ្វូតឈ្លោះគ្នាជាមួយជេមពិតមេនតែយ៉ាងណាហ្វូតនៅតែបំពេញតួនាទីជាប្រពន្ធដ៏ល្អដដែលតែជេមមើលមិនឃើញទេ...
ញ៉ាំបាយរួចហ្វូតហៅតាក់ស៊ីជូនកូនទៅរៀនហើយហួសទៅហាងជាធម្មតា។ ពេលកំពុងធ្វើការអារម្មណ៍ហ្វូតមិននៅក្នុងខ្លួនឡើយSatangដែលឃើញគេឆ្ងល់រួចសួរ÷
«កើតអ្វីទៀតហើយភីភ្លឹកៗ?»
«មិនបានកើតអីទេយប់មិញគេងមិនឆ្អែតនិងណា»
Satangអើតមើលមុខហ្វូតសម្លឹងមើលចុះមើលឡើងរួចនិយាយ÷
«ភ្នែកក្រហមមានហើមតិចៗទៀតកុំប្រាប់ណាថាយប់មិញភីយំ?»
«យំឆ្គួតអីឯងយើងមិនបានយំទេ...»
«ហូយភីកុហកមិនសមសោះមិនយំតែភ្នែកក្រហមហើយហើមខ្ញុំមិនមេនក្មេងដែលអោយភីកុហកបានទេភីមានរឿងអីក្នុងចិត្តនិយាយប្រាប់ខ្ញុំបានណាខ្ញុំព្រមស្ដាប់គ្រប់រឿង!»