#BetweenUs
#ភាគទី42Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________បន្តពីភាគមុនគឺយើងបានឃើញឡានជាច្រើនបានដេញតាមឡានរបស់ជេមហើយមានជាការបាញ់គ្នាថែមទៀតផង។ ជេមបើកឡានដូចអ្នកប្រណាំងចឹងទោះផ្លូវចង្អៀតយ៉ាងណាក៏ជេមអាចបើកចូលបានដែរ។ចំណែកខាងក្បត់ក៏កំពុងតែផ្ចង់អារម្មណ៍ដេញតាមសម្លាប់គេផងដែរ។ មកដល់ផ្លូវបទបែនមួយឡានជេមបានបើកចូលទៅតាមផ្លូវនោះធ្វើអោយខាងក្បត់ពិបាកនិងបើកតាម។ ដំបូងបាត់ស្រមោលជេមនិងហ្វតឈឹងក៏ប៉ុន្តែបើកទៅមុខក៏ជួបជាមួយឡានដែលបុកជាមួយនិងគល់ឈើ។ ពួកវាបានឈប់ឡានបន្ទាប់មកកាន់កាំភ្លើងដើរតម្រង់ទៅរកឡានដែលខ្ទេចខ្ទាំអោយសារឧប្បទ្ទវហេតុ...
នាយសិង្ហដើរទៅបើកទ្វាឡានប៉ុន្តែមិនបានឃើញអ្នកណាមួយនៅក្នុងនោះឡើយ÷
«ពួកវាបាត់ទៅណាហើយ?»
នាយសិង្ហពិនិត្យមើលស្នាមនៅក្បែរៗនោះឃើញថាមានស្នាមឈាមដែលតម្រង់ចូលទៅក្នុងព្រៃឃើញដូចនេះសិង្ហញញឹមរួចចេញបញ្ជា÷
«ពួកវានៅក្នុងព្រៃតាមរកពួកវាអោយឃើញបើមិនឃើញអ្នកដែលស្លាប់គឺជាពួកឯង!»
កូនចៅដែលនៅក្រោមបញ្ជារួមទាំងនាយសិង្ហត្រៀមអាវុធរួចសម្រុកចូលទៅក្នុងព្រៃ។ ក្រឡេកមកមើលតួរឯករបស់យើងដែលកំពុងតែគ្រាគ្នាយ៉ាងលំបាកលំបិនចូលទៅក្នុងព្រៃដើម្បីរកទីសុវត្តិភាព។ ហ្វតនាយមិនមានរបួសអ្វីឡើយជេមនោះទេដែលត្រូវធ្ងន់ទើបហ្វតត្រូវគ្រាជេមដើម្បីបន្តទៅមុខ÷
«ជេមបងទៅរួចដែរទេ?»
«មិនអីទេបងអាចស៊ូបាន»
អ្នកទាំងពីរបន្តដំណើរទៅទៀតតែក៏ត្រូវឈប់នៅមួយកន្លែងព្រោះថានៅចំពោះមុខពួកគេគឺជាគ្នីគ្នារបស់លោកប្រាកសិទ្ធធិវង្ស÷
«ចង់ទៅណាហាស?»
«ពួកឯងចង់បានអីទៀតយើងធ្វើតាមពួកឯងបញ្ជាហើយតើ»