#BetweenUs
#ភាគទី40Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________បន្ទាប់ពីត្រូវគេដេញតាមហ្វូតបានទៅអង្គុយសម្រាកនៅក្នុងបន្ទប់អង្គុយសញ្ចឹងគិតរឿងផ្សេងហើយពេលនោះជេមបានបើកទ្វាចូលមកហ្វតដែលកំពុងតែគ្មានព្រលឹងក្នុងខ្លួនបានភ្ញាក់កន្រ្តាក់យ៉ាងខ្លាំងជេមឃើញបែបនោះក៏សួរ÷
«រវល់គិតពីអីទើបមិនដឹងបងចូលមក?»
«គឺ...គឺ...គ្មានអីទេ»
«រឿងខ្លះមិនគួរដឹងកុំចង់ដឹងនាំតែទុក្ខដាក់ខ្លួនទេ»
«បងនិយាយពីអី?»
«គ្មានទេបងអានអត្ថបទដែលគេផុសក្នុងfbតើ»
«អរ....និយាយចឹងថ្ងៃនេះបងមកពីធ្វើការលឿនម្លេះ?»
«គ្មានការងារធ្វើទើបមកផ្ទះដេកអោបប្រពន្ធ»
ជេមចង់អោបហ្វតតែត្រូវហ្វតរុញក្បាលចេញ÷
«ឆ្លៀតឱកាសសម្បើមណាស់យកពេលទៅអោយអ្នកនាងឈើរីទៅ»
«មើលទៅឈើរីលែងចង់បានអ្វីពីបងទៀតហើយ»
«ហេតុអី?»
«ចាំតែមើលទៅ»
«និយាយចឹងអូនមកនៅផ្ទះនេះយូរដែរហើយអូនមិនទាន់ដឹងកន្លែងណាមានអីៗខ្លះទេបងអាចជូនអូនដើរមើលខ្លះបានដែរទេ?»
«បាន»
«ចឹងទៅមើលខាងក្រោយផ្ទះមុនល្អដែរទេ?»
«កុំទាន់អីដើរមើលក្នុងផ្ទះនេះសិនទៅ»
«ក្នុងផ្ទះគង់តែមកដដែលយើងទៅមើលខាងក្រៅមុនទៅ»
«បងនិយាយហើយថាកុំទាន់...»
«ហេតុអីហា៎?នៅខាងក្រោយមានអីមេនទេ?»
«មិនមានអីទេតែពេលនេះមេឃរកភ្លៀងទៅក្រោយបើភ្លៀងខ្លាចប៉ះពាល់ដល់អូន»
«ចឹងមើលខាងក្នុងសិនក៏បានដែរ»
ជេមជូនហ្វតមើលគ្រប់កន្លែងទាំងអស់ន័យភូមិគ្រោះដើរម៉ាហត់ដែរនិងដល់ជាន់លើបង្អស់នៃភូមិគ្រឹះគឺមានបន្ទប់មួយបានចាក់សោរលេខកូដហ្វតឃើញហើយចង់ដឹងជាខ្លាំង÷