#សមុទ្រទឹកភ្នែក
#ភាគទី20Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________បន្ទាប់ពីជូនCherryទៅដើមពោធិ៍របស់នាងជេមត្រឡប់មកផ្ទះវិញ។ មកដល់ក្នុងផ្ទះឃើញហ្វូតកំពុងតែអង្គុយលេងជាមួយគីននៅលើសាឡុងប្រលែងគ្នាយ៉ាងសប្បាយរីករាយ÷
«Awwជេម!អ្នកនាងCherryយ៉ាងមិចហើយមានបានជូននាងទៅលាងក្រពះឬអត់555»
ទាំងគីនទាំងហ្វូតគឺត្រូវដងត្រូវផ្លែគ្នាណាស់ត្រូវសើចគឺសើចព្រមគ្នាតែម្ដង÷
«អូនធ្វើនេះមានទុកមុខអោយបងដែរទេហេតុអីលេងអីមិនចេះគិតបែបនេះ?»
«ខ្ញុំក៏តែងតែធ្វើអីមិនចេះគិតបែបនេះហើយបងក៏ដឹងមិនចឹង?»
«អូនមិនគួរធ្វើបែបនេះទេCherryជាកូនស្រីម្ចាស់ក្រុមហ៊ុនដែលសហការជាមួយយើងអូនធ្វើបែបនេះគិតថាសមដែរ?»
«អរ.....អញ្ចឹងសោះ!»
«អញ្ចឹងសោះបានន័យថាមិច? »
«អញ្ចឹងបានអញ្ចឹងហឺយឆ្នាំងណាគម្របនិងមេន...»
«អូននិយាយពីអី?»
«អត់បាននិយាយពីអីទេនិយាយចោលតោះគីនទៅគេងវិញតោះ!»
ហ្វូតដឹកដៃគីនឡើងទៅលើផ្ទះ
«ហ្វូតមកនិយាយគ្នាអោយយល់រឿងសិន!»
«ចាំស្អែកទៅដល់ម៉ោងដេកហើយ Good night...»
«ប្លែកៗ»
ជេមគិតក្នុងចិត្តព្រោះអារម្មណ៍ហ្វូតឡើងចុះលឿនពេកហើយម្ដងខឹងម្ដងស្លូតម្ដងឌឺពេលខ្លះក៏ផ្អែមល្អែមពេលខ្លះក៏ប៉ះមិនបានតើហ្វូតចង់ធ្វើអីទៅ?
យប់នេះជេមគិតថាគេត្រូវគេងម្នាក់ឯងទៀតហើយតែអត់ទេសុខៗស្រាប់តែហ្វូតបើកទ្វាចូលមកក្នុងបន្ទប់ថែមទាំងញញឹមដាក់គេយ៉ាងស្រស់ទៀតផង÷
«បងមិនទាន់គេងទេហ៍?»
«នៅទេបងនៅបង្ហើយការងារបន្តិចទៀតសិន»