#សមុទ្រទឹកភ្នែក
#ភាគទី11
______________________________________បន្ទាប់ពីញ៉ាំបាយរួចហ្វូតក៏ប្រមូលចានយកទៅលាងហើយពេលដែលកំពុងលាងនោះជេមក៏ដើរមកអង្គុយជិតហ្វូត÷
«កំពុងធ្វើអីនិង?»
«លេងឈូស!»
«មានអីអោយជួយអត់ប្រាដឺ?»
«អីយ៉ាហៅសុទ្ធតែប្រាដឺហែងចង់មានរឿងមេន?»
ហ្វូតចង់យកចានមកវាយក្បាលជេម
«អត់ទេៗដាក់ចានចុះវិញសិនទៅប្រយ័ត្នធ្លាក់បែក»
«ខ្ញុំមិនចូលចិត្តទេអ្នកដែលមកហៅខ្ញុំបែបនេះ! »
«ហៅអូនបានអត់ចុះ?»
«បានបាតជើង!»
«កាចដល់ហើយfotfotនៀគគួរអោយស្រឡាញ់ណាស់!»
ជេមទាញថ្ពាល់ហ្វូតព្រោះតែខ្នាញ់ពេកចង់តែចាប់ក្រញេចទេហើយភ្នែកសម្លក់បែបនេះទៀតរឹតតែគួរអោយខ្នាញ់÷
«ល្មមបានហើយដឹងGemini Titicharoenrak»
«អូហូហៅពេញយសបែបនេះលេងសប្បាយហើយ»
«ហើយខ្ញុំនិងល្បែងលេងរបស់លោកមេនទេ?»
«ទេ...បងមានបាននិយាយពីកាល?»
«ទៅវិញបានហើយរំខាន!»
«មិនទៅទេ!»
«ហើយនៅធ្វើស្អីទៀតទើសដៃទើសជើងណាស់!»
«បងទៅដេកលើដៃលើជើងអូនពីកាលទើបអូនទើស?»
«Gemini!!!!!!»
«បាទអូនសម្លាញ់?»
«ជេមខ្ញុំរាប់ពី1-3បើមិនចេញដឹងគ្នាហើយ»
«រាប់ទៅរាប់ដល់1លានទៀតក៏បងមិនចេញដែរ»
«1»
«2» ជេម
«ទុកពេល2នាទីអោយរត់!»
លើកនេះហ្វូតនិយាយពិតធ្វើពិតហ្វូតដើរទៅតាំងៗទៅទាញដំបងជ្រុងមួយជិតនោះឃើញបែបនេះគេក៏មិនចាំយូរដែរជេមប្រើក្បាច់ម៉ែចែកអោយតែម្ដង។ ហ្វូតដេញវាយជេមពេញឆ្នេរខ្សាច់÷
«អៃជេមប្រាប់ថាអោយឈប់!»
«ឈប់អោយអូនវ៉ៃបងបែកក្បាលមេនទេ?»