#សមុទ្រទឹកភ្នែក
#ភាគទី13
_______________________________________យប់ឡើងកម្មពិធីជ្រើសរើសបរវកញ្ញាលើកោះក៏បានចូលមកដល់ក្រមុំៗស្អាតនៅលើកោះនេះបានតាក់តែងកាយជានារីលើកោះយ៉ាងស្រស់ស្អាតប្លែកភ្នែកលម្អដោយផ្កាចម្រុះពណ៌លើសក់ដ៏វែងរបស់ពួកនាង ថ្វីត្បិតថាកើតក្នុងតំបន់ដែលមិនលូយឆាយមិនស៊ីវីឡៃតែសម្រស់ពួកនាងក៏ស្អាតមិនចេញក្រមុំទីក្រុងដែរ
យប់នេះហ្វូតនាំកូននាំពុកនាំប្អូនទៅចូលរួមទស្សនាពិធីនេះដែរ÷
«គីនហើយឬនៅកូន?»
«រួចហើយបាទ»
គីនរត់ចេញពីក្នុងផ្ទះដោយមានជេមដើរតាមពីក្រោយគឺជេមជាអ្នកតែងខ្លួនអោយកូនរបស់គេនោះអីគីននេះសង្ហាដូចប៉ាគេពិតៗ
«អួយ.......»
គ្រាន់តែពាក់ស្បែកជើងភ្លាមគីនស្រែកចាចតែម្ដងគីនដកជើងចេញពីស្បែកជើងឃើញថាជើងរបស់គីនបានមុតអំបែងកែវដែលមានអ្នកណាម្នាក់យកដាក់ក្នុងនោះ។ ឃើញគីនយំហ្វូតក៏ប្រញាប់រត់មកមើលកូន÷
«កើតអីហាសកូន?»
«ហឹក..ហឹក...គីនមុតជើងឈឺណាស់ហឹក...ហឹក»
ជេមយកស្បែកជើងគីនមកមើលក្នុងនោះសុទ្ធតែអំបែងកែវទាំងអស់÷
«ហេតុអីអំបែងកែវមកនៅក្នុងនេះទៅវិញ?»
«អម្បាញ់មិញស្បែកជើងខ្ញុំក៏មានដែរតែខ្ញុំមិនបានចាប់អារម្មណ៍ថាស្បែកជើងគីនក៏មានដែរ» Sea
ឮបែបនោះជេមទៅមើលស្បែកជើងដែលទុកចោលផ្សេងទៀតឃើញថាវាមានអំបែងកែវក្នុងនិងទាំងអស់សូម្បីតែស្បែកជើងរបស់ជេមក៏មានដែរ÷
«រឿងឆ្គួតស្អីទៅនៀគ?»
«ឃើញទេខ្ញុំប្រាប់ហើយថាអោយលោកចាកចេញពីទីនេះឃើញទេនាំគ្រោះថ្នាក់ដល់កូនអោយទាល់តែបាន!»
ហ្វូតនិយាយដោយសម្លេងធ្ងន់ៗកែវភ្នែកវិញគឺរឹងដូចដុំថ្មមើលទៅហ្វូតដូចខឹងនិងជេមចឹងទាំងដែលជេមមិនបានធ្វើអីសោះ ហ្វូតក៏លើកគីនទៅលាងរបួសបាត់ទៅ÷
«កុំគិតច្រើនពេកបង!បងហ្វូតគាត់តែបែបនិងព្រោះគាត់បារម្ភពីកូនពេក»Sea