#សមុទ្រទឹកភ្នែក
#ភាគទី7
______________________________________ថ្ងៃបន្ទាប់យើងឃើញថាថ្ងៃនេះជេមស្លៀកពាក់ធម្មតាបែបអ្នកកោះមកជាមួយនិងវ៉ាលីនៅក្នុងដៃត្រៀមប្រយុទ្ធជាមួយឪក្មេកនាពេលបន្តិចទៀតនេះ÷
«ជាកូនប្រសារគ្មានអ្វីត្រូវខ្លាចឪក្មេកទេវើយ!»
ជេមដើរតាំងៗចូលក្នុងរបងផ្ទះដំបូងហំហានណាស់តែគ្រាន់តែឃើញពុករបស់ហ្វូតភ្លាមភាពក្លាហានធ្លាក់មកដល់ -1 តែម្ដង÷
«ជំ...ជំរាបសួរប៉ាក្មេក!»
«យើងប្រាប់ហើយថាយើងមិនមេនពុកក្មេកឯងទេ!»
«អរបាទសុំទោសចឹងជំរាបសួរលោកពូ!»
«ហ្វូត សៀ គីន ចេញសិនទៅពុកមានរឿងត្រូវនិយាយជាមួយអាម្នាក់នេះ!»
រស់ឬអត់ជេមអើយឪក្មេកកាចយ៉ាងនេះសង្ស័យគម្រោងសុំហ្វូតត្រូវគ្នាវិញ fail តាំងពីដើមរឿងហើយ!
«ប៉ាក្មេកអ៎សលោកពូមានអ្វីនិយាយជាមួយខ្ញុំដែរបាទ?»
«បើចង់នៅទីនេះឯងមានសិទ្ធិត្រឹមនៅក្បែរគីនប៉ុណ្ណោះ បើយើងដឹងថាឯងមកលួងលោមហ្វូតអោយត្រូវគ្នាជាមួយឯងវិញឯងដឹងគ្នាជាមួយយើងមិនខាន!»
«សូមលោកពូមេត្តា! រូបខ្ញុំនេះពិតជាដឹងកំហុសខ្ញុំនេះមិនសមមានមុខមកជួបហ្វូតទៀតទេតែខ្ញុំស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្ញុំមិនអាចរស់ខ្វះគេបានទេ!»
«ស្រឡាញ់ហេស?បើស្រឡាញ់ហេតុអ្វីឯងក្បត់កូនយើង?»
«វាគ្រាន់តែជាអារម្មណ៍មួយពេល! លោកពូមេត្តាបើកផ្លូវអោយខ្ញុំនិងហ្វូតវិញផងខ្ញុំហ៊ានសន្យាថាមិនធ្វើអោយរឿងនោះកើតឡើងម្ដងទៀតនោះទេ!»
«ហឹសបើនិយាយហើយធ្វើមិនបានឯងកុំនិយាយ!»
«លោកពូ!ក្នុងនាមខ្ញុំជាកូនប្រុសខ្ញុំហ៊ានស៊ីហ៊ានសងហ៊ាននិយាយហ៊ានធ្វើបើខ្ញុំគ្មានសមត្ថភាពធ្វើអោយហ្វូតត្រឡប់មកវិញមិនបានទេខ្ញុំសន្យាថាខ្ញុំនិងមិនមកជាន់ទីនេះម្ដងទៀតទេ!»
«បាន! យើងផ្ដល់ឱកាសអោយឯងម្ដងចុះព្រោះយើងអាណិតចៅរបស់យើង! យើងមិនចង់អោយចៅយើងកំព្រានោះទេ!»