ភាគទី26: ភ័យ

555 66 2
                                    

#BetweenUs
#ភាគទី26

Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________

ឡានរបស់Marckrisបានមកឈប់នៅមុខផ្ទះរបស់ហ្វូត÷

«ជួបគ្នាថ្ងៃក្រោយណាបាទ!»

«បាទជំរាបលាជួបគ្នាថ្ងៃក្រោយ»

ហ្វូតញញឹមហើយក៏បក់ដៃលាmarckrisមុននិងចូលទៅក្នុងផ្ទះផងដែរ។ ចូលមកដល់ខាងក្នុងយល់ឃើញថាឪពុករបស់ហ្វូតកំពុងតែអង្គុយអានកាសែតយ៉ាងរំភើយឃើញកូនដើរចូលមកគាត់បានទម្លាក់កាសែតចុះដើម្បីនិយាយជាមួយកូនតែហ្វូតបែរជាដើរហួសនាយមិនបានចាប់អារម្មណ៍ថាលោកពូកំពុងនៅទីនោះឡើយព្រោះនាយកំពុងតែរវល់គិតរឿងដ៏សែនរញេរញៃមួយនោះ÷

«fot...fot!»

«បាទពុក?» ហ្វូតតបបែបភ្ញាក់ៗ

«ព្រលឹងឯងទៅដល់ណាហើយហាស?»

«គឺ...គឺ...គ្មានអីទេពុក!»

«ទើបមកពីណាថ្មើលនិងទើបតែចូលផ្ទះ?»

«ខ្ញុំទើបមកពីញ៉ាំអីអ្នកនៅផ្ទះនេះគេដឹងគ្រប់គ្នាអត់តែពុកនិងមួយថ្ងៃៗស្ទូចតែត្រីគ្មានខ្វល់និងកូនទេ!»

«អើធ្វើមិចបើនិងជាអាជីបរបស់ពុកទៅហើយនោះ»

«ភីណាណូននៅឯណាពុក?»

«ឡើងទៅលើបាត់ហើយ»

«អរបាទ»

ហ្វូតរត់ឡើងទៅលើផ្ទះយ៉ាងលឿនមិនដឹងថាប្រញាប់អីប្រញាប់ម្លេះទេលោកពូឃើញហើយក្រវីក្បាលតែម្ដង÷

«អាយុ30ហើយតែចរិតក្មេងមិនដូរ...»

ក្រឡេកមកមើលណាណូនដែលកំពុងអង្គុយនៅតុធ្វើការរបស់នាយសម្លឹងមើលកុំព្យូទ័រផងមើលទៅលើក្រដាសដែលនាយកំពុងតែចម្រៀងផង...

តុ...តុ...តុ...

កំពុងតែស្រ្តេសជាមួយចម្រៀងផងមានអ្នកមករំខានទៀត!

«ចូលមក»

«ភីៗៗៗៗ»

«វាស្អីឯងហ្វូតធ្វើស្លន់ៗនិងម៉ាដៃម៉ាំងអាលូវ!»

✵𝑩𝒆𝒕𝒘𝒆𝒆𝒏 𝑼𝒔✵[END]Where stories live. Discover now