#BetweenUs
#បញ្ចប់សុំខន្ទីអភ័យទោសរាល់ពាក្យសម្ដីមិនសមរម្យដែលកើតមានឡើងនៅក្នុងដំណើររឿង🌱
________________________________________
បន្ទាប់ពីជូនហ្វតទៅដាក់បន្ទប់ជេមបានបើកឡានបន្តទៅភូមិគ្រឹះលោកប្រាសិទ្ធ÷
«លោកហៅខ្ញុំមកមានការអ្វី?» ជេមនិយាយជាមួយលោកប្រាសិទ្ធដោយទឹកមុខស្មើរតែម្ដង
«មកលើកនេះដូចក្លាហានជាងមុនប្រហែលមកពីបានជួបប្រពន្ធវិញហើយ» លោកប្រាសិទ្ធនិយាយបែបនេះគឺមានន័យថាគាត់ដឹងថាហ្វតមិនបានស្លាប់មេនទេចប់ហើយពេលនេះ
«លោកអោយគេតាមដានខ្ញុំមេនទេ?»
«ចិញ្ចឹមក្រពើគឺត្រូវប្រយ័ត្នគ្រប់ជំហ៊ានបែបនេះហើយ ឮថាឯងចង់ដកខ្លួនផងមេនទេ?ឯងគិតថាងាយ?ឬឯងមិនខ្លាចយើងសម្លាប់ប្រពន្ធកូនឯងម្ដងទៀតទេ?»លោកប្រាសិទ្ធពិតជាសាហាវមេនជេមចាញ់ក្រោមដៃគាត់រាល់តែលើកចាញ់ដោយគ្មានការតវ៉ាតែម្ដង
«ចុះលោកមិនសួរខ្ញុំទេមេនទេថាពាក្យដែលខ្ញុំនិយាយពិតឬក្លែងក្លាយ?» ហាកមិចវិញជេមចង់បានន័យថាមិចនិងហាស?អត់មានមកតាងែនជាមួយម៉ែទះប្រយ័ត្នម៉ាដៃបត់ក
«ឯងចង់បានន័យថាគ្រប់ពាក្យដែលឯងនិយាយជាមួយគេជាពាក្យកុហកមេនទេ?»
«មេនហើយ! ម្នាក់នោះមិនមែនជាហ្វតទេហ្វតស្លាប់បាត់ហើយលោកក៏ដឹង តើបានហ្វតមកពីណាមកទៀត? ខ្ញុំជាប្ដីរបស់គេខ្ញុំស្គាល់ហ្វតច្បាស់ណាស់ថាហ្វតបែបណាតែម្នាក់ដែលខ្ញុំជួបកាលពីថ្ងៃមិនមែនហ្វតឡើយ»
«មានអ្វីមកបញ្ជាក់ថាអ្វីដែលឯងនិយាយជាការពិតនោះ?» លោកប្រាសិទ្ធនៅតែមិនជឿជេមដដែលគាត់គិតថាជេមនិយាយដើម្បីបានរួចប៉ុណ្ណោះ
«បើលោកស្គាល់ខ្ញុំច្បាស់លោកប្រាកដជាដឹងហើយថាទំនាក់ទំនងរវាងខ្ញុំនិងហ្វតគឺបែបណា ហើយហ្វតស្អប់ខ្ញុំកម្រិតណា?តើមានហេតុផលអ្វីដែលហ្វតត្រូវមកជានាជាមួយខ្ញុំវិញដោយគ្មានលក្ខណនោះ?នេះសរបញ្ជាក់អោយឃើញច្បាស់ថាគេម្នាក់នោះជាមនុស្សរបស់លោកគូរ៉ាផាន់ដែលបានបង្កើតឡើងព្រោះពួកគេគិតថាហ្វតជាចំណុចខ្សោយរបស់ខ្ញុំ» ជេមព្យាយាមនិយាយដោយប្រើហេតុផលផ្សេងដើម្បីអោយលោកប្រាសិទ្ធជឿទៅលើរូបគេ