#BetweenUs
#ភាគទី38Note: សុំទោសចំពោះអក្ខរាវិរុទ្ធផងណាអ្នកទាំងអស់គ្នាព្រោះថាអេតមីនអត់បានផ្ដោតលើវាទេអេតមីនសរសេរដើម្បីអោយអ្នកទាំងអស់គ្នាងាយអានងាយយល់ប៉ុណ្ណោះបើមានកំហុសខុសឆ្គងត្រង់ណាសុំអធ្យាស្រ័យផង🌱
________________________________________
________________________________________ផ្ដើមសាច់រឿងឡើងបង្ហាញអោយយើងឃើញជេមបានមកឈប់នៅមុខខនដូររបស់ហ្វូតដើម្បីទទួលហ្វូតទៅនៅជាមួយនាយ។ ដាក់ឥវ៉ាន់នៅលើឡានរួចហើយជេមហ្វូតឡើងឡានរួចចេញទៅជាមួយគ្នា÷
«ទៅញ៉ាំអីដែរទេ?»ជេម
«អត់ទេអត់ឃ្លានចង់ញ៉ាំបងច្រើនជាង»
«អូនជាហ្វូតពិតមេនដែរទេនៀគ?»
«រូបពិតសម្លេងពិតនេះហើយជាហ្វតរូបពិតហ្វតដែលស្លូតមឹសៗពីមុនជាFake Fourth ទេ!»
«បងតាមអូនមិនទាន់ទេ!»
«ព្យាយាមទៅចឹង!»
«ហ្វូតបងសួរអូនរឿងមួយបានទេ?»
«សួរមក»
«អូនធ្វើបែបនេះដើម្បីបញ្ឈឺម៉ាក់បងពិតទេ?»
«ពិតតែមិនពិត...តែអូនគ្រាន់តែចង់មកក្បែរបងអូនមិនចង់អោយអ្នកផ្សេងបានបងព្រោះបងជារបស់អូន»
«ចុះហេតុអីពេលមកព្យាយាមទៅអង្វរអូនហេតុអីអូនបដិសេដនិងបង?»
«គ្រាន់តែចង់សាកចិត្តថាបងស្មោះនិងអូនឬអត់ពេលនេះដឹងចម្លើយហើយគឺអត់!»
«Awwហេតុអីនិយាយបែបនិង?»
«បើបងស្មោះនិងអូនពិតមេនហេតុអីបងទៅភ្ជាប់ពាក្យជាមួយស្រីផ្សេង?»
«បងធ្វើដើម្បីបំពេញកិច្ចប៉ុណ្ណោះតាមពិតបងមិនចង់ទេតែបងប្រកែកមិនបាន!»
«ដឹងតើ»
«Awwហ្វូតនេះអូនយ៉ាងមិចនិង?»
«ហិហិ»
«អូនកុំធ្វើចឹងបងចង់ខ្លាចអូនយ៉ាងមិចមិនដឹងទេនេះ!»
«ខ្លាចអូនធ្វើអីអូនគួរអោយស្រឡាញ់តើ»
«...» ជេមគាំងមតិអស់អីនិយាយជាមួយនិងហ្វូតហើយនេះប្រែ360°តែម្ដងបើហ្វូតពីមុនគ្រាន់បើខ្លះតែហ្វូតម្នាក់នេះហឺយគួរអោយខ្លាច