#សមុទ្រទឹកភ្នែក
#ភាគទី12
________________________________________បន្ទាប់ពីទទួលដំណឹងពីផនរួចជេមក៏ប្រញាប់មករៀបចំអីវ៉ាន់ត្រឡប់ទៅទីក្រុងវិញទាំងយប់តែម្ដងពាក្យលាមួយម៉ាត់ក៏គ្មានដែរ÷
«ប៉ាតូចប៉ាជេមគាត់ទៅណា?» គីន
«គេទៅកន្លែងរបស់គេវិញហើយ»
«ពេលណាទើបប៉ាតូចនាំគីនទៅវិញគីននឹកសាលាគីននឹកមិត្តភក្តិ»
«មិនទាន់ដល់ពេលត្រឡប់ទៅវិញទេណាកូនតែក៏មិនយូរដែរគីនអាចទៅវិញបានហើយ»
«បាទ»
SKIP>>>
កាត់មកស្អែកព្រឹកយើងឃើញជេមកំពុងបើកអង្គប្រជុំដ៏សែនពិបាកមួយគ្រប់គ្នាក្នុងអង្គប្រជុំជជែកគ្នាយ៉ាងតឹងសរសៃក៏គ្មានអ្នកណានិយាយអំពីមូលហេតុដែលពួកគេលក់ភាគហ៊ុនឡើយពួកគេនិយាយដូចៗគ្នាដាច់ខាតត្រូវតែលក់ទោះជេមខំប្រឹងសម្រួល លើកយកហេតុផលបែបនេះបែបនោះមកនិយាយក៏គ្មានបានផលដែរអ្នកកាន់ភាគហ៊ុនទាំងអស់សុទ្ធតែធ្លាប់ធ្វើការជាមួយគ្នារាប់ឆ្នាំសុខៗរត់ចោលគ្នាបែបនេះសួរថាសមដែរមេន?ការប្រជុំបានបញ្ចប់ចុងក្រោយភាគហ៊ុនចាស់ត្រូវប្ដូរអ្នកកាន់ភាគហ៊ុនថ្មីជេមមិនដឹងទេថាអ្នកដែលទិញភាគហ៊ុនទៅទាំងអស់នោះគឺជាអ្នកណា÷
«ផនឯងដឹងដែរទេថាអ្នកទិញភាគហ៊ុននោះជាអ្នកណាយើងពិតជាចង់ជួបគេខ្លាំងណាស់!»
«យើងមិនដឹងដូចគ្នាតែឯងអាចទាក់ទងគេបានតាមរយះមនុស្សដែលមានឈ្មោះថា Rabbit»
«អោយlineគេមក»
ផនក៏ផ្ញើlineម្នាក់ឈ្មោះរ៉ាប៊ីតនិងអោយទៅជេមរួចជេមគេក៏ឆាតទៅ÷
«សួរស្ដី»
«សួរស្ដីឃុនជេមីណាយ»
«លោកជាអ្នកណាហេតុអ្វីមកទិញភាគហ៊ុនពីក្រុមហ៊ុនខ្ញុំទាំងដែលលោកមិនបានផ្ដល់ដំណឹងអោយខ្ញុំសោះ?»
«ជេមីណាយលោកនេះហេតុអីចិត្តចង្អៀតម្លេះចែកគ្នារកស៊ីផងមិនបានមេនទេ?»
«មកជួបគ្នាខាងក្រៅមកស្រួលនិយាយគ្នា»
«បបួលខ្ញុំ date មេននិង?»