#សមុទ្រទឹកភ្នែក
#ភាគទី3
_______________________________________«បងមិនលែងតែខ្ញុំលែង!»
«ចង់លែងលះដល់ថ្នាក់នេះឬមួយអូនមានអ្នកថ្មីតែមិនហ៊ាននិយាយទើបព្យាយាមចាប់កំហុសបង?»
«ជេមខ្ញុំមិនថោកទាបដូចបងទេសូមបងកុំសន្និដ្ឋានថាអ្នកដទៃដូចខ្លួនអី!»
ផឹប!ជេមរុញហ្វូតជាប់និងជញ្ជាំង
«អូនឥលូវដូចជាខ្លាំងដៃណាស់ហ្វូត!»
«ហើយយ៉ាងមិច?បងគិតថាមានតែបងឬដែលធ្វើបែបនេះបាន?បងជាអ្នកបង្រៀនខ្ញុំដោយខ្លួនឯងទេ!»
«អូនជាអ្នកបង្ខំបងដោយខ្លួនទេ!»
ជេមចាប់មុខហ្វូតមកថើបទាំងកម្រោល ហ្វូតព្យាយាមបដិសេធនិងជេមដែរមិនមេនជារឿងងាយស្រួលនោះទេព្រោះថា ហ្វូត5 នាក់ទើបស្មើរនិងកម្លាំងរបស់ជេមម្នាក់÷
«បងធ្វើទៅបើបងគិតថាបងធ្វើបែបនិងហើយខ្ញុំត្រឡប់មកដូចដើមនោះ!»
ហ្វូតនិយាយច្បាស់មួយៗគ្មានទឹកដមគ្មានអារម្មណ៍អ្វីទាំងអស់ បែបនេះជេមក៏មិនអាចធ្វើអ្វីបន្តទៀតបានដែរ÷
«អូនចង់បានអីអូននិយាយមក?»
«ខ្ញុំចង់លែងលះ!»
«ហ្វូត!!!»
ហ្វូតមិនតបនិងជេមនោះទេគេបើកទ្វាចេញទៅក្រៅពេលនោះយើងក៏ឃើញគីនកំពុងតែឈរចាំនៅមុខបន្ទប់ផងដែរ÷
«ប៉ាតូច!»
គីនខំហៅតែហ្វូតមិនបានតបហ្វូតជូតទឹកភ្នែករបស់គេហើយដើរផុតគីនបាត់ហ្វូតគ្មានទៅណាក្រៅពីទៅសម្ងំយំក្នុងបន្ទប់ទេ។ បន្តិចក៏ឃើញជេមដើរចេញពីបន្ទប់ដែរ÷
«ប៉ាធំតើប៉ាតូចកើតអី?»
«មិនដឹងទេកូនទៅសួរខ្លួនឯងទៅ!»
ជេមនិយាយរួចគេចុះទៅក្រោមបើកឡានចេញទៅផុត។ ពេលនេះអ្នកដែលគួរអោយអាណិតជាងគេគឺគីន គីននៅក្មេងខ្លាំងណាស់ហើយពេលនេះគេត្រូវមកជួបរឿងបែបនេះទៀតតើគីនមានអារម្មណ៍បែបណាទៅ?
គីនដើរតម្រង់ទៅបន្ទប់របស់ហ្វូតរួចបើកទ្វាចូលតិចៗឃើញថាហ្វូតកំពុងអោបជង្គង់យំយ៉ាងកំសត់។ ក្មេងតូចគីនដើរចូលទៅក្បែរអ្នកដែលជាឪពុករួចយកដៃដែលតូចៗរបស់គេទៅជូតទឹកភ្នែកអោយ÷